Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 24:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ព្រះ មិន​បាន​ប្រហារ​ពួក​មេដឹក​នាំ​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​នោះ​ទេ គេ​បាន​ឃើញ​ព្រះ ហើយ​គេ​នាំ​គ្នា​បរិ‌ភោគ​អាហារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រហារ​វរ‌ជន​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ។ អស់​លោក​ទាំង​នោះ​បាន​ឃើញ​ព្រះ‌ជាម្ចាស់ ហើយ​នាំ​គ្នា​ធ្វើ​ពិធី​ជប់‌លៀង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 តែ​ទ្រង់​មិន​បាន​ដាក់​ព្រះ‌ហស្ត​លើ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដ៏​មាន​ត្រកូល​ខ្ពស់​ទាំង​នោះ​ទេ គេ​បាន​ឃើញ​ព្រះ‌អង្គ រួច​ក៏​នាំ​គ្នា​បរិភោគ​ភោជន៍។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 អុលឡោះ​ពុំ​បាន​ប្រហារ​វរជន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ទេ។ អស់​លោក​ទាំង​នោះ​បាន​ឃើញ​អុលឡោះហើយ​នាំ​គ្នា​ធ្វើ​ពិធី​ជប់​លៀង។

សូមមើលជំពូក ចម្លង




និក្ខមនំ 24:11
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ នាង​ក៏​ហៅ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដែល​មាន​ព្រះ‌បន្ទូល​មក​នាង​ថា «ព្រះ‌អង្គ​ជា​ព្រះ​ដែល​ទត​ឃើញ » ដ្បិត​នាង​ពោល​ថា៖ «នៅ​ទី​នេះ ខ្ញុំ​បាន​ឃើញ​ព្រះ​ដែល​ទ្រង់​ទត​ឃើញ​ខ្ញុំ»។


ដ្បិត​អ័ប្រា‌ហាំ​នឹង​ក្លាយ​ជា​ជាតិ​សាសន៍​មួយ​ដ៏​ធំ ហើយ​ខ្លាំង​ពូកែ ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី​នឹង​បាន​ពរ​ដោយ‌សារ​គាត់។


រួច​លោក​យ៉ាកុប​ក៏​ថ្វាយ​យញ្ញ​បូជា​នៅ​លើ​ភ្នំ​នោះ ហើយ​ហៅ​បង‌ប្អូន​របស់​លោក​មក​បរិ‌ភោគ។ គេក៏​នាំ​គ្នា​បរិ‌ភោគ រួច​ស្នាក់​នៅ​លើ​ភ្នំ​ក្នុង​យប់​នោះ។


ពេល​នោះ ព្រះ‌នាង​ក៏​ធ្វើ​សំបុត្រ​ដោយ​នូវ​ព្រះ‌នាម​អ័ហាប់ ហើយ​ប្រថាប់​ត្រា​ផែនដី រួច​ផ្ញើ​ទៅ​ពួក​ចាស់​ទុំ និង​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់ ដែល​នៅ​ក្នុង​ទី​ក្រុង​ជា‌មួយ​ណា‌បោត។


រួច​លោក​ប្រមូល​ពួក​មេ‌ទ័ព ពួក​អ្នក​ធំ ពួក​ចៅ‌ហ្វាយ​លើ​បណ្ដា‌ជន និង​ពួក​អ្នក​ស្រុក​ទាំង​អម្បាល‌ម៉ាន​មក ហើយ​នាំ​ស្តេច​ចុះ​ពី​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដង្ហែ​ចូល​ទៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់​តាម​ទ្វារ​ខាង​លើ លើក​តម្កល់​លើ​បល្ល័ង្ក‌រាជ្យ។


ឯ​ពួក​អ្នក​គ្រប់​គ្រង​ទី​ក្រុងពុំ​បាន​ដឹង​ថា​ខ្ញុំ​ទៅ​ណា ឬ​បាន​ធ្វើ​អ្វី​ទេ ខ្ញុំ​មិន​បាន​ប្រាប់​ពួក​យូដា ពួក​សង្ឃ ឬ​ពួក​អភិជន ពួក​អ្នក​គ្រប់​គ្រង ឬ​ពួក​អ្នក​ឯ​ទៀត ដែល​ត្រូវ​បំពេញ​កិច្ច​ការ​នោះ​ឡើយ។


ព្រះ‌អង្គ​បាន​ព័ទ្ធ​ទូល‌បង្គំ​ជិត ពី​មុខ​ពី​ក្រោយ ហើយ​បាន​ដាក់​ព្រះ‌ហស្ត​លើ​ទូល‌បង្គំ។


លោក​យេត្រូជា​ឪពុក​ក្មេករបស់​លោក​ម៉ូសេ​យក​តង្វាយ​ដុត និង​យញ្ញ‌បូជា​ថ្វាយ​ដល់​ព្រះ ហើយ​លោក​អើរ៉ុន និង​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រា‌អែល ក៏​មក​បរិ‌ភោគ​ភោជនា‌ហារ​ជា‌មួយ​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ​នៅ​ចំពោះ​ព្រះ​ដែរ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចុះ​ទៅ​ហាម​ប្រជា‌ជន កុំ​ឲ្យ​គេ​ទម្លាយ​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា ដើម្បី​មើល​នោះ​ឡើយ ក្រែង​លោ​មាន​ពួក‌គេ​ជា​ច្រើន​ត្រូវ​ស្លាប់។


បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​អ្នក និង​អើរ៉ុន ព្រម​ទាំង​ណាដាប អ័ប៊ីហ៊ូវ និង​ពួក​ចាស់​ទុំ​អ៊ីស្រា‌អែល​ទាំង​ចិត​សិប​នាក់ ឡើង​មក​ជួប​ព្រះ‌យេហូវ៉ា ហើយ​ថ្វាយ​បង្គំ​ពី​ចម្ងាយ។


ដូច្នេះ ចូរ​ទៅ​ចុះ បរិ‌ភោគ​អាហារ​របស់​ឯង​ដោយ​អំណរ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ឯង​ដោយ​ចិត្ត​រីក‌រាយ​ផង ដ្បិត​ព្រះ​គាប់​ព្រះ‌ហឫ‌ទ័យ​ចំពោះ​កិច្ច‌ការ​ដែល​ឯង​ធ្វើ​ហើយ។


ពួក​អ្នក​ធំ​របស់​គេ​ចាត់​អ្នក​បម្រើ​ឲ្យ​ទៅ​រក​ទឹក គេ​ក៏​ទៅ​ដល់​ស្រះ​ទាំង​ប៉ុន្មាន តែ​រក​ទឹក​គ្មាន​សោះ គេ​ត្រឡប់​ទៅ​វិញ​ដោយ​ក្អម​ទទេ គេ​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ ក៏​ឃ្លុំ​ក្បាល


ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ ជា​បាវ​បម្រើ​លោក​ម្ចាស់ ហ៊ាន​និយាយ​នឹង​លោក​ម្ចាស់​បាន ដ្បិត​ឥឡូវ​នេះ ខ្ញុំ​គ្មាន​កម្លាំង​កំហែង​ទេ ក៏​គ្មាន​ដង្ហើម​សល់​នៅ​ដែរ»។


យើង​និយាយ​ជា‌មួយ​គាត់​ដោយ​ផ្ទាល់​មាត់ យ៉ាង​ច្បាស់ មិន​មែន​ដោយ​ប្រស្នា​ទេ ហើយ​គាត់​សម្លឹង​មើល​រូប​អង្គ​នៃ​ព្រះ‌យេហូវ៉ា​ទៀត​ផង។ ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​ហ៊ាន​និយាយ​ទាស់​នឹង​ម៉ូសេ ជា​អ្នក​បម្រើ​របស់​យើង​ដូច្នេះ?»។


ជា​អណ្តូង​ដែល​ពួក​មេ​ដឹក​នាំ​បាន​ខួង ហើយ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​បាន​ជីក​ដោយ​ដំបង​រាជ្យ និង​ឈើ​ច្រត់»។ គេ​ចេញ​ពី​ទី​រហោ‌ស្ថាន បន្ត​ដំណើរ​ទៅ​ម៉ាថាណា


នៅ​ទី​នោះ អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​អ្នក និង​គ្រួសារ​របស់​អ្នក ត្រូវ​អរ​សប្បាយក្នុង​គ្រប់​ទាំង​ការ​ដែល​អ្នក​សម្រេច​បាន ជា​របស់​ល្អ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ពរ​អ្នក។


តើ​ដែល​មាន​សាសន៍​ណា​ឮ​ព្រះសូរ‌សៀង​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​កណ្ដាល​ភ្លើង​មក ដូច​ជា​អ្នក​បាន​ឮ ហើយ​នៅ​រស់​ឬ​ទេ?


ម៉ាណូ​អា​ពោល​ទៅ​កាន់​ប្រពន្ធ​ថា៖ «យើង​នឹង​ស្លាប់​ជា​ប្រាកដ ព្រោះ​យើង​បាន​ឃើញ​ព្រះ»។


គ្រា​នោះ សំណល់​នៃ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​បាន​ចុះ​មក គឺ​ប្រជាជន​របស់​ព្រះ‌យេហូវ៉ា​បាន​ចុះ​មក​រក​ខ្ញុំ ទាស់​នឹង​ពួក​ខ្លាំង​ពូកែ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម