Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 12:40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 មួយ​ទៀត ពួក​ណា​ដែល​នៅ​ជិត​ល្មម​ត្រឹម​ពួក​អ៊ីសា‌ខារ ពួក​សាប់‌យូឡូន និង​ពួក​ណែប‌ថា‌លី គេ​បាន​យក​ស្បៀង​អាហារ​ផ្ទុក​លើ​សត្វ​លា អូដ្ឋ លា‌កាត់ និង​គោ​មក​ដែរ គឺ​មាន​នំបុ័ង ផែន​ល្វា​ក្រៀម ចង្កោម​ទំពាំង‌បាយ‌ជូរ ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង គោ និង​ចៀម​យ៉ាង​សន្ធឹក ដ្បិត​មាន​អំណរ​អរ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 អស់​អ្នក​ដែល​ស្ថិត​នៅ​តំបន់​ជិត​ខាង​នោះ រហូត​ដល់​ទឹក​ដី​អ៊ីសា‌ខារ សាប់យូ‌ឡូន និង​ណែប‌ថាលី បាន​ដឹក​ស្បៀង​អាហារ​មក ដោយ​ផ្ទុក​លើ​ខ្នង​លា អូដ្ឋ លា​កាត់ និង​គោ គឺ​មាន​ម្សៅ ដំណាប់​ឧទុម្ពរ ទំពាំង‌បាយជូរ​ក្រៀម ស្រា​ទំពាំង‌បាយជូរ ប្រេង និង​សាច់​គោ សាច់​ចៀម យ៉ាង​ច្រើន​បរិបូរណ៍ ដ្បិត​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​មាន​អំណរ​សប្បាយ​ដ៏​លើស‌លុប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 មួយ​ទៀត ពួក​ណា​ដែល​នៅ​ជិត​ល្មម​ត្រឹម​ពួក​អ៊ីសាខារ ពួក​សាប់‌យូល៉ូន នឹង​ពួក​ណែប‌ថាលី គេ​ក៏​យក​ស្បៀង​អាហារ​ផ្ទុក​លើ​សត្វ​លា អូដ្ឋ លា‌កាត់ នឹង​គោ​មក​ដែរ គឺ​ជា​នំបុ័ង ផែន​ល្វា​ក្រៀម ចង្កោម​ទំពាំង‌បាយ‌ជូរ ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង គោ ហើយ​នឹង​ចៀម​យ៉ាង​សន្ធឹក ដ្បិត​មាន​សេចក្ដី​អំណរ​អរ​នៅ​ក្នុង​ពួក​អ៊ីស្រាអែល។

សូមមើលជំពូក ចម្លង

អាល់គីតាប

40 អស់​អ្នក​ដែល​ស្ថិត​នៅ​តំបន់​ជិត​ខាង​នោះ រហូត​ដល់​ទឹក​ដី​អ៊ីសា‌ខារ សាប់យូ‌ឡូន និង​ណែប‌ថាលី បាន​ដឹក​ស្បៀង​អាហារ​មក​ដោយ​ផ្ទុក​លើ​ខ្នង​លា អូដ្ឋ លា​កាត់ និង​គោ គឺ​មាន​ម្សៅ ដំណាប់​ឧទុម្ពរ ទំពាំង‌បាយ‌ជូរ​ក្រៀម ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង និង​សាច់​គោ សាច់​ចៀម​យ៉ាង​ច្រើន​បរិបូរណ៍ ដ្បិត​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​មាន​អំណរ​សប្បាយ​ដ៏​លើស‌លប់។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 12:40
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ព្រះបាទ​ដាវីឌ​បាន​យាង​ហួស​ពី​កំពូល​ភ្នំ​បន្តិច​ទៅ នោះ​ឃើញ​ស៊ីបា ជា​អ្នក​បម្រើ​របស់​មេភី‌បូសែត មក​ជួប​នឹង​ទ្រង់ នាំ​ទាំង​សត្វ​លា​ពីរ​ចង​កែប​ជា​ស្រេច ផ្ទុក​ដោយ​នំបុ័ង​ពីររយ​ដុំ ទំពាំង‌បាយ‌ជូរ​ក្រៀម​មួយរយ​ចង្កោម ហើយ​ផ្លែ​រដូវ​ក្តៅ​មួយរយ ព្រម​ទាំង​ថង់​ស្បែក​ពេញ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ផង។


ប្រជាជន​ទាំង​អស់​បាន​ដង្ហែ​ស្ដេច​ឡើង​មក​ដោយ​ផ្លុំ​ខ្លុយ ហើយ​មាន​សេចក្ដី​ត្រេក‌អរ​រីក‌រាយ​ជា​ខ្លាំង សំឡេង​សូរ​សព្ទ​អឺង‌កង​របស់​គេ បាន​លាន់​ឮ​ខ្ទរ​ផែនដី។


ដូច្នេះ ប្រជា​ជន​ទាំង‌ឡាយ​នៅ​ក្នុង​ស្រុក​មាន​ចិត្ត​សប្បាយ​រីក​រាយ​ទាំង​អស់​គ្នា ហើយ​ទី​ក្រុង​ក៏​មាន​សេចក្ដី​សុខ‌សាន្ដ ក្រោយ​ពី​បាន​ធ្វើ​គុត​ព្រះ‌នាង​អ័ថា‌លា​ដោយ​ដាវ នៅ​ក្នុង​ដំណាក់​ស្ដេច​មក។


ពួក​គេ​នៅ​ទី​នោះ​ជា‌មួយ​ព្រះបាទ​ដាវីឌ​អស់​រយៈ​ពេល​បី​ថ្ងៃ មាន​ការ​ជប់លៀង​ផង ដ្បិត​ពួក​បង‌ប្អូន​គេ​បាន​រៀបចំ​ទទួល។


ព្រះបាទ​ដាវីឌ​បាន​ពិគ្រោះ​ជា‌មួយ​ពួក​មេទ័ព​ធំ​តូច គឺ​ជា​អ្នក​នាំ​មុខ​ទាំង​អស់។


គេ​ក៏​បរិ‌ភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​អំណរ​ជា​ខ្លាំង​នៅ​ថ្ងៃ​នោះ។ គេ​ក៏​តាំង​សាឡូម៉ូន ជា​បុត្រា​របស់​ព្រះបាទ​ដាវីឌជា​លើក​ទី​ពីរ គឺ​គេ​ក៏​ចាក់​ប្រេង​តាំង​ទ្រង់​ឲ្យ​ធ្វើ​ជាអ្នក​គ្រប់​គ្រង ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​សាដុក ឲ្យ​ធ្វើ​ជា​សង្ឃ។


គ្រា​ដែល​មនុស្ស​សុចរិត​មាន​សេចក្ដី​សុខ​ស្រួល នោះ​ទី​ក្រុង​ក៏​រីក‌រាយ​សាទរ ហើយ​កាល​ណា​មនុស្ស​អាក្រក់​វិនាស​ទៅ នោះ​ឮ​សំឡេង​ហ៊ោ​សប្បាយ។


កាល​ណា​មនុស្ស​សុចរិត​មាន​អំណាច​ឡើង នោះ​ជន​ទាំង‌ឡាយ​រមែង​មាន​ចិត្ត​រីក‌រាយ តែ​កាល​ណា​មនុស្ស​អាក្រក់​គ្រប់‌គ្រង​វិញ នោះ​បណ្ដា‌ជន​ស្រែក​ថ្ងូរ​ឡើង។


ព្រះ‌យេហូវ៉ាមាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​ស្រឡាញ់​ប្រពន្ធ​របស់​អ្នក​សា​ជា​ថ្មី ទោះ​បើ​នាង​ស្រឡាញ់​បុរស​ម្នាក់​ផ្សេង​ទៀត ហើយ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ផិត‌ក្បត់​ក៏​ដោយ ដូច​ព្រះ‌យេហូវ៉ា​ក៏​ស្រឡាញ់ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែរ ទោះ​បើ​គេ​បែរ​ទៅ​ប្រព្រឹត្ត​តាម​ព្រះ​ដទៃ ហើយ​គេ​ចូល​ចិត្ត​នំ​ទំពាំង‌បាយ‌ជូរ​ក៏​ដោយ»។


បន្ទាប់​មក នាង​ក៏​ប្រញាប់‌ប្រញាល់​ចាត់‌ចែង​នំបុ័ង​ពីរ​រយ​ដុំ ស្រា​ទំពាំង‌បាយ‌ជូរ​ពីរ​ថង់​ស្បែក ចៀម​រៀប​ជា​ស្រេច​ប្រាំ លាជ​ប្រាំ​រង្វាល់ ផ្លែ​ទំពាំង‌បាយ‌ជូរ​ក្រៀម​មួយ​រយ​ចង្កោម និង​ផ្លែ​ល្វា​ក្រៀម​ពីរ​រយ ដាក់​លើ​សត្វ​លា​យក​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម