Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 7:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 នៅ​ថ្ងៃ​ទី​ម្ភៃបី ខែ​ទី​ប្រាំពីរ ទ្រង់​ឲ្យ​ប្រជាជន​វិល​ទៅ​ទី​លំនៅ​របស់​គេ​វិញ ដោយ​រីក‌រាយ​សប្បាយ ហើយ​មាន​ចិត្ត​ត្រេក‌អរ ដោយ​ព្រោះ​សេចក្ដី​សប្បុរស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​ព្រះបាទ​ដាវីឌ ដល់​ព្រះបាទ​សាឡូម៉ូន និង​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 នៅ​ថ្ងៃ​ទី​ម្ភៃ​បី​នៃ​ខែ​ទី​ប្រាំ‌ពីរ ព្រះ‌រាជា​ក៏​ឲ្យ​ប្រជា‌ជន​វិល​ទៅ​កាន់​លំ‌នៅ‌ដ្ឋាន​របស់​ពួក​គេ​រៀងៗ​ខ្លួន​វិញ។ ពួក​គេ​ចាក​ចេញ​ទៅ​ដោយ​ចិត្ត​សប្បាយ​រីក‌រាយ ព្រោះ​ព្រះ‌អម្ចាស់​បាន​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​ព្រះ‌បាទ​ដាវីឌ និង​ព្រះ‌បាទ​សាឡូម៉ូន ព្រម​ទាំង​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 រួច​ដល់​ថ្ងៃ​ទី​២៣​ខែ​អស្សុជ ទ្រង់​ឲ្យ​ពួក​ជន​វិល​ទៅ​ឯ​ទី​លំនៅ​របស់​គេ​វិញ ដោយ​រីក‌រាយ​សប្បាយ ហើយ​មាន​ចិត្ត​ត្រេក‌អរ ដោយ​ព្រោះ​សេចក្ដី​សប្បុរស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​ដាវីឌ ហើយ​ដល់​សាឡូម៉ូន នឹង​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 នៅ​ថ្ងៃ​ទី​ម្ភៃ​បី នៃ​ខែ​ទី​ប្រាំ​ពីរ ស្តេច​ក៏​ឲ្យ​ប្រជា‌ជន​វិល​ទៅ​កាន់​លំ‌នៅ​ដ្ឋាន​របស់​ពួក​គេ​រៀងៗ​ខ្លួន​វិញ។ ពួក​គេ​ចាក​ចេញ​ទៅ ដោយ​ចិត្ត​សប្បាយ​រីក‌រាយ ព្រោះអុលឡោះ‌តាអាឡា​បាន​សំដែង​ចិត្ត​សប្បុរស​ចំពោះ​ស្តេច​ទត និង​ស្តេច​ស៊ូឡៃ‌ម៉ាន ព្រម​ទាំង​អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 7:10
22 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​ទី​ប្រាំបី ព្រះរាជា​ឲ្យ​ប្រជាជន​ត្រឡប់​ទៅ​វិញ គេ​ក៏​ថ្វាយ​ព្រះ​ពរ​ព្រះរាជា រួច​វិល​ទៅ​លំនៅដ្ឋាន​របស់​គេ​វិញ​រៀងៗ​ខ្លួន ដោយ​ចិត្ត​សប្បាយ​រីក​រាយ ហើយ​ត្រេក‌អរ​ចំពោះ​អស់​ទាំង​សេចក្ដី​សប្បុរស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់ព្រះបាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ និង​ដល់​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។


ហើយ​ព្រះបាទ​ហេ‌សេ‌គា និង​ពួក​ជន​ទាំង‌ឡាយ ក៏​មាន​សេចក្ដី​រីក‌រាយ​សប្បាយ ដោយ​ព្រោះ​ព្រះ​បាន​បណ្ដាល​ឲ្យ​គេ​មាន​ចិត្ត​ព្រម‌ព្រៀង​គ្នា​ធ្វើ​ឡើង ដ្បិត​ការ​នោះ​ស្រាប់​តែ​ធ្វើ​ភ្លាម។


ដូច្នេះ មាន​អំណរ​ជា​ខ្លាំង នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ដ្បិត​ចាប់​តាំង​ពី​គ្រា​ព្រះបាទ​សាឡូម៉ូន បុត្រ​ដាវីឌ ជា​ស្តេច​អ៊ីស្រា‌អែល​មក នោះ​មិន​ដែល​មាន​ការ​យ៉ាង​នោះ នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ឡើយ។


ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​ព្រះ‌អង្គ​ឈរ​ឡើង សូម​ព្រះ‌អង្គ និង​ហិប​នៃ​ឥទ្ធា‌នុភាព​របស់​ព្រះ‌អង្គ យាង​ចូល​ទៅ​ឯ​ទី​សម្រាក​របស់​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​ឲ្យ​ពួក​សង្ឃ​របស់​ព្រះ‌អង្គ​បាន​ប្រដាប់​ខ្លួន ដោយ​សេចក្ដី​សង្គ្រោះ ហើយ​ឲ្យ​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ បាន​រីក‌រាយ​សប្បាយ ដោយ​សេចក្ដី​ល្អ។


កាល​ព្រះបាទ​សាឡូម៉ូន​បាន​ស្អាង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ដំណាក់​ស្តេច​រួច​ជា​ស្រេច​ហើយ និង​របស់​ទាំង​ប៉ុន្មាន​ដែល​ព្រះបាទ​សាឡូម៉ូន​មាន​ព្រះ‌ហឫ‌ទ័យ​ចង់​ធ្វើ ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រមទាំង​ក្នុង​ដំណាក់​របស់​ព្រះ‌អង្គ នោះ​ក៏​ធ្វើ​កើត​ទាំង​អស់។


នៅ​ថ្ងៃ​ទី​ប្រាំបី គេ​បាន​ប្រជុំ​យ៉ាង​ឱឡារិក ព្រោះ​គេ​ធ្វើ​បុណ្យ​ឆ្លង​អាស‌នា​អស់​ប្រាំពីរ​ថ្ងៃ និង​បុណ្យ​នោះ​ប្រាំពីរ​ថ្ងៃ​ទៀត។


បន្ទាប់​មក លោក​បន្ត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​បរិ‌ភោគ​អាហារ ហើយ​ផឹក​ស្រា​ឆ្ងាញ់ៗ​ទៅ សូម​យក​ខ្លះ​ជូន​អ្នក​ណា​ដែលគ្មាន​អ្វី​រៀប​ចំឲ្យ​នោះ​ផង ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ​ថ្វាយ​ព្រះ‌អម្ចាស់​នៃ​យើង មិន​ត្រូវ​កើត​ទុក្ខ​ឡើយ ដ្បិត​អំណរ​របស់​ព្រះ‌យេហូវ៉ា ជា​កម្លាំង​របស់​អ្នក​រាល់​គ្នា»។


ចូរ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា ដោយ​អរ​សប្បាយ ឲ្យ​ចូល​មក​ក្នុង​ព្រះ​វត្តមាន​ព្រះ‌អង្គ ដោយ​ច្រៀង​ចម្រៀង​ចុះ!


ចូរ​ខ្ពស់​មុខ​នឹង​ព្រះ‌នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ចុះ ចូរ​ឲ្យ​ចិត្ត​នៃ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា រីក‌រាយ​ឡើង!


ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ឃើញ​ភាព​ចម្រុង​ចម្រើន របស់​ពួក​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស ហើយ​ឲ្យ​ទូល‌បង្គំ​បាន​សប្បាយ​រីក‌រាយ រួម​ជាមួយ​ជាតិ​សាសន៍របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ខ្ពស់​មុខ រួម​ជា​មួយ​មត៌ក​របស់​ព្រះ‌អង្គ។


ឱ​មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​សប្បាយ​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា អស់​អ្នក​ដែល​មាន​ចិត្ត​ទៀត​ត្រង់​អើយ ចូរ​ស្រែក​ហ៊ោរ​ដោយ​អំណរ​ចុះ។


ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ឲ្យ​ទូល‌បង្គំ រីក​រាយ​នឹង​កិច្ច‌ការ​របស់​ព្រះ‌អង្គ ទូល‌បង្គំ​ច្រៀង​ដោយ​អំណរ ចំពោះ​កិច្ច​ការ​ដែល​ព្រះ‌ហស្ត​ព្រះ‌អង្គ​បាន​ធ្វើ។


លោក​យេត្រូ​ជា​សង្ឃ​នៅ​ស្រុក​ម៉ាឌាន ហើយ​ត្រូវ​ជា​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ ឮ​គេ​និយាយ​ពី​កិច្ច​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​លោក​ម៉ូសេ និង​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ គឺ​ពី​ដំណើរ​ដែល​ព្រះ​អង្គ​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ


ដល់​ថ្ងៃ​ទី​ដប់ប្រាំ ខែ​ទីប្រាំពីរ ក្នុង​ពេល​បុណ្យ​នោះ លោក​ត្រូវ​ធ្វើ​ដូច្នោះ​ទៀត​គ្រប់​ប្រាំពីរ​ថ្ងៃ តាម​របៀប​តង្វាយ​លោះ​បាប តង្វាយ​ដុត តង្វាយ​ម្សៅ និង​តង្វាយ​ប្រេង​ដែរ»។


គាត់​បាន​នាំ​លោក​ទាំង​ពីរ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​រៀប​ចំ​ម្ហូប​អាហារ​ជូន។ គាត់​មាន​ចិត្ត​អរ​សប្បាយ រួម​ជាមួយ​ក្រុម​គ្រួ​សារ​ទាំង​មូល​របស់​គាត់ ដោយ​ព្រោះ​គាត់​បាន​ជឿ​ដល់​ព្រះ។


ជា​រៀង​រាល់​ថ្ងៃ គេ​ព្យាយាម​នៅ​ក្នុង​ព្រះ‌វិហារ ដោយ​មាន​ចិត្ត​ព្រម​ព្រៀង ហើយ​ធ្វើ​ពិធី​កាច់​នំបុ័ង​នៅ​តាម​ផ្ទះ ព្រម​ទាំង​បរិ‌ភោគ​អាហារ​ដោយ​អំណរ និង​ចិត្ត​ស្មោះ​ត្រង់


អ្នក​រាល់​គ្នា​ត្រូវ​អរ​សប្បាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រម​ទាំង​កូន​ប្រុស កូន​ស្រី និងបាវ​ប្រុស​បាវ​ស្រី​របស់​អ្នក ព្រម​ទាំង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ទី​ក្រុង​របស់​អ្នក ដ្បិត​ពួក​លេវី​គ្មាន​ចំណែក គ្មាន​មត៌ក​នៅ​ជា​មួយអ្នក​រាល់​គ្នា​ទេ»។


ឯ​តង្វាយ​ទាំង​នោះ អ្នក​ត្រូវ​បរិ‌ភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នៅ​ត្រង់​កន្លែង​ដែល​ព្រះ‌អង្គ​ជ្រើស​រើស‌វិញ គឺ​បរិ‌ភោគ​ជា‌មួយ​កូន​ប្រុស កូន​ស្រី និង​បាវ​ប្រុស​បាវ​ស្រី​អ្នក ព្រម​ទាំង​ពួក​លេវី​ដែល​រស់​នៅ​ទី​ក្រុង​របស់​អ្នក។ ត្រូវ​អរ​សប្បាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ក្នុង​គ្រប់​ទាំង​ការ​ដែល​អ្នក​សម្រេច​បាន


នៅ​ទី​នោះ អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​អ្នក និង​គ្រួសារ​របស់​អ្នក ត្រូវ​អរ​សប្បាយក្នុង​គ្រប់​ទាំង​ការ​ដែល​អ្នក​សម្រេច​បាន ជា​របស់​ល្អ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ពរ​អ្នក។


អ្នក និង​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ត្រូវ​អរ​សប្បាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រម​ទាំង​បាវ​ប្រុស​បាវ​ស្រី​របស់​អ្នក ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ទី​ក្រុង​ជា‌មួយ​អ្នក ពួក​អ្នក​ប្រទេស​ក្រៅ កូន​កំព្រា និងស្រ្ដី​មេម៉ាយ ដែល​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​ជ្រើស​រើស​សម្រាប់​តាំង​ព្រះ‌នាម​ព្រះ‌អង្គ។


អ្នក​ត្រូវ​អរ​សប្បាយ​ក្នុង​ឱកាស​បុណ្យ​របស់​អ្នក រួម​ជា‌មួយ​កូន​ប្រុសកូន​ស្រី​របស់អ្នក បាវ​ប្រុស​បាវ​ស្រី​របស់​អ្នក ពួក​លេវី ពួក​អ្នក​ប្រទេស​ក្រៅ កូន​កំព្រា និង​ស្រ្ដី​មេម៉ាយ​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា‌មួយ​អ្នក។


ចូរ​អរ​សប្បាយ​ក្នុង​ព្រះ‌អម្ចាស់​ជា‌និច្ច ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម