ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 29:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទូល​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ»។ ក្រុម​ជំនុំ​ទាំង​អស់​ក៏​សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ​បាន​ព្រះ‌ពរ រួច​គេ​ឱន​ក្បាល​ថ្វាយ​បង្គំ​ដល់​ព្រះ‌យេហូវ៉ា និង​ស្តេច​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អង្គ​ប្រជុំ​ទាំង​មូល​ថា៖ «ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។ អង្គ​ប្រជុំ​ទាំង​មូល​ក៏​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ពួក​គេ។ ពួក​គេ​ក្រាប​ចុះ ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ និង​គោរព​ស្ដេច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ដាវីឌ​ទ្រង់​មាន​បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា ចូរ​អ្នក​រាល់​គ្នា​បង្គំ​ទូល​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ដូច្នេះ ពួក​ជំនុំ​ទាំង​អស់​ក៏​សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ​បាន​ព្រះ‌ពរ រួច​គេ​ឱន​ក្បាល​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា នឹង​ស្តេច​ផង

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក​ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ​ទាំង​មូល​ថា៖ «ចូរ​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា»។ អង្គ​ប្រជុំ​ទាំង​មូល​ក៏​នាំ​គ្នា​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ពួក​គេ។ ពួក​គេ​ក្រាប​ចុះ ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា និង​គោរព​ស្តេច។

សូមមើលជំពូក



១ របា‌ក្សត្រ 29:20
20 ការដាក់ឲ្យឆ្លើយតបគ្នា  

បុរស​នោះ​ក៏​ឱន​ក្បាល​ចុះ ហើយ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា


បន្ទាប់​មក ខ្ញុំ​ក៏​ឱន​ក្បាល ហើយ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា ហើយ​ថ្វាយ​ព្រះពរ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​អ័ប្រា‌ហាំ ជា​ចៅ‌ហ្វាយ​ខ្ញុំ ដែល​ព្រះ‌អង្គ​បាន​នាំ​ខ្ញុំ​តាម​ផ្លូវ​រហូត​មក ដើម្បី​ឲ្យ​បាន​កូន​ស្រី​របស់​បង‌ប្អូន​ចៅ‌ហ្វាយ​ខ្ញុំ យក​ទៅ​ជូន​កូន​ប្រុស​របស់​លោក។


ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​សម្រេច​តាម​រយៈ​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​សន្យា​ចំពោះ​ព្រះបាទ​ដាវីឌ​បិតា​របស់​យើង​ថា


សូម​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ចាប់​តាំង​ពី​អស់​កល្ប ដរាប​ដល់​អស់​កល្ប​ជា‌និច្ច។ បន្ទាប់​មក ប្រជា​‌ជន​ទាំង​អស់​ក៏​ថា អាម៉ែន ហើយ​សរសើរ​តម្កើង​ដល់​ព្រះ‌យេហូវ៉ា។


ពេល​ស្ដេច​បាន​ពិគ្រោះ​នឹង​បណ្ដា‌ជន​ហើយ ទ្រង់​ក៏​តម្រូវ​ឲ្យ​មាន​ពួក​អ្នក​ដែល​ត្រូវ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​ពោល​សរសើរ ដោយ​ស្លៀក‌ពាក់​ជា​ប្រដាប់​បរិសុទ្ធ ក្នុង​កាល​ដែល​គេ​នាំ​មុខ​ពួក​ទ័ព​ចេញ​ទៅ ដោយ​ពោល​ថា៖ «ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​សេចក្ដី​សប្បុរស​ព្រះ‌អង្គ​នៅ​ជាប់​អស់​កល្ប​ជា‌និច្ច»។


លោក​អែសរ៉ា​លើក​តម្កើង​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ធំ ហើយ​ប្រជា‌ជន​ក៏​ឆ្លើយ "អាម៉ែន អាម៉ែន" ទាំង​ប្រទូល​ដៃ​ឡើង រួច​ឱន​ក្បាល ហើយ​ក្រាប​ចុះ​មុខ​ដល់​ដី ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា។


បន្ទាប់​មក ពួក​លេវី យេសួរ កាឌ‌មាល បានី ហាសាបនា សេរេ‌ប៊ីយ៉ា ហូឌា សេបានា និង​ពេថា‌ហ៊ីយ៉ា ពោល​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​លើក​តម្កើង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់‌ជានិច្ច។ សូម​ឲ្យ​ព្រះ‌នាម​ដ៏​រុងរឿង​របស់​ព្រះ‌អង្គ បាន​ប្រកប​ដោយ​ព្រះ​ពរ ជា​ព្រះ​នាម​ដែល​ថ្កើង​ឡើង​ខ្ពស់​លើស​ជាង​អស់​ទាំង​ពរ និង​ការ​សរ‌សើរ»។


ចូរ​ប្រណម្យ​ដៃ​ទៅ​ឯ​ទី​បរិសុទ្ធ ហើយ​ថ្វាយព្រះ​ពរ​ព្រះ‌យេហូវ៉ា​ចុះ!


៙ ចូល​មក ចូរ​យើង​ឱន​កាយ ថ្វាយ‌បង្គំ​ទាំង​អស់​គ្នា ចូរ​យើង​លុត​ជង្គង់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​យើងមក!


ពួក​អ៊ីស្រា‌អែល​បាន​ឃើញ​ការ​យ៉ាង​ធំ ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ទាស់​នឹង​សាសន៍​អេស៊ីព្ទ ហើយ​បណ្ដា‌ជន​ក៏​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ពួក‌គេ​ជឿ​ដល់​ព្រះ‌យេហូវ៉ា និង​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។


បណ្ដា‌ជន​ក៏​ជឿ ហើយ​កាល​ណា​គេឮ​ថា ព្រះ‌យេហូវ៉ា​បាន​យាង​មក​ប្រោស​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ថា ព្រះ‌អង្គ​បាន​ទត​ឃើញ​ទុក្ខ​វេទនា​របស់​គេ គេ​ក៏​នាំ​គ្នា​ឱន​ក្បាល ថ្វាយ​បង្គំ​ព្រះ‌អង្គ។


កូន​អើយ ចូរ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដល់​ស្តេច​ផង កុំ​សេព‌គប់​នឹង​មនុស្ស​ដែល​តែង​តែ​សាវា​ឡើយ


ហើយ​កាល​ណា​គេ​ចូល​ទៅ នោះ​ចៅ‌ហ្វាយ​នឹង​ចូល​ទៅ​នៅ​កណ្ដាល​ពួក​គេ រួច​កាល​ណា​គេ​ចេញ​ទៅ នោះ​នឹង​ចេញ​ទៅ​ជា‌មួយ​គ្នា​ដែរ។


ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ពេញ​ចិត្ត​នឹង​ដំណឹង​នេះ ហើយ​គេ​សរសើរ​តម្កើង​ដល់​ព្រះ រួច​ក៏​លែង​គិត​ពី​ការ​ឡើង​ទៅ​ច្បាំង​នឹង​គេ ដើម្បី​បំផ្លាញ​ស្រុក​ដែល​ពួក​កូន​ចៅ​រូបេន និង​កូន​ចៅ​កាដ​នៅ​នោះ​តទៅ​ទៀត។


ចូរ​គោរព​មនុស្ស​គ្រប់​គ្នា ចូរ​ស្រឡាញ់​បង‌ប្អូន​រួម​ជំនឿ ចូរ​កោត​ខ្លាច​ព្រះ ហើយ​គោរព​ស្តេច​ផង។


នោះ​សាំយូ‌អែល​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្គរ‌លាន់ និង​ទឹក​ភ្លៀង​ធ្លាក់​ចុះ​មក​នៅ​ថ្ងៃ​នោះ ដូច្នេះ ប្រជាជន​ក៏​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា និង​សាំយូ‌អែល​ជា​ខ្លាំង។