ព្រះអង្គបានបណ្តេញមនុស្សចេញ ហើយដាក់ចេរូប៊ីមនៅខាងកើតសួនច្បារអេដែន និងដាវជាអណ្ដាតភ្លើង រេបែរទៅគ្រប់ទិស ដើម្បីការពារផ្លូវទៅឯដើមឈើជីវិត។
១ របាក្សត្រ 21:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌងើបព្រះនេត្រឡើង ឃើញទេវតានៃព្រះយេហូវ៉ាកំពុងឈរនៅកណ្ដាលមេឃ និងផែនដី មានដាវហូតជាស្រេចនៅដៃ លូកទៅលើក្រុងយេរូសាឡិម នោះដាវីឌ និងពួកចាស់ទុំដែលស្លៀកសំពត់ធ្មៃក៏ផ្តួលខ្លួនក្រាបចុះផ្កាប់មុខ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌងើបព្រះភ័ក្ត្រឡើង ទតឃើញទេវតារបស់ព្រះអម្ចាស់ឈរនៅចន្លោះមេឃ និងផែនដី ដោយកាន់ដាវដែលហូតចេញពីស្រោមជាស្រេច ហើយបែរមុខតម្រង់ទៅក្រុងយេរូសាឡឹម។ ព្រះបាទដាវីឌ និងអស់លោកព្រឹទ្ធាចារ្យ ដែលស្លៀកបាវកាន់ទុក្ខ ក៏ក្រាបចុះឱនមុខដល់ដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដាវីឌទ្រង់ងើបព្រះនេត្រឡើង ឃើញទេវតានៃព្រះយេហូវ៉ាកំពុងឈរ នៅកណ្តាលមេឃ នឹងផែនដី មានដាវហូតជាស្រេចនៅដៃ លូកទៅលើក្រុងយេរូសាឡិម នោះដាវីឌ នឹងពួកចាស់ទុំដែលស្លៀកសំពត់ធ្មៃក៏ផ្តួលខ្លួនក្រាបចុះផ្កាប់មុខ អាល់គីតាប ស្តេចទតងើបមុខឡើងឃើញម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាឈរនៅចន្លោះសូរ៉កា និងផែនដី ដោយកាន់ដាវដែលហូតចេញពីស្រោមជាស្រេច ហើយបែរមុខតម្រង់ទៅក្រុងយេរូសាឡឹម។ ស្តេចទត និងអះលីជំអះដែលស្លៀកបាវកាន់ទុក្ខ ក៏ក្រាបចុះអោនមុខដល់ដី។ |
ព្រះអង្គបានបណ្តេញមនុស្សចេញ ហើយដាក់ចេរូប៊ីមនៅខាងកើតសួនច្បារអេដែន និងដាវជាអណ្ដាតភ្លើង រេបែរទៅគ្រប់ទិស ដើម្បីការពារផ្លូវទៅឯដើមឈើជីវិត។
ពេលព្រះបាទអ័ហាប់បានឮពាក្យទាំងនោះ ទ្រង់ក៏ហែកព្រះពស្ត្រ ស្លៀកសំពត់ធ្មៃ ហើយតមព្រះស្ងោយ ទ្រង់ផ្ទំទាំងសំពត់ធ្មៃនោះ ហើយក៏យាងមួយៗ។
ពេលស្តេចហេសេគាបានស្តាប់ពាក្យទាំងនោះហើយ ទ្រង់ក៏ហែកព្រះពស្ត្រ ហើយស្លៀកពាក់សំពត់ធ្មៃវិញ ចូលទៅក្នុងព្រះដំណាក់របស់ព្រះយេហូវ៉ា។
ពេលនោះ អេលីសេក៏អធិស្ឋានថា៖ «ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យភ្នែកគេបានមើលឃើញ» ព្រះយេហូវ៉ាក៏ប្រោសភ្នែកអ្នកបម្រើនោះ ហើយគេក៏មើលទៅឃើញភ្នំនោះ មានពេញដោយពលសេះ និងរទេះចម្បាំង ដែលសុទ្ធតែជាភ្លើង នៅព័ទ្ធជុំវិញអេលីសេ។
យើងនឹងជ្រោងដៃស្តេចស្រុកបាប៊ីឡូន តែដៃរបស់ផារ៉ោននឹងធ្លាក់ចុះវិញ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងដាក់ដាវរបស់យើងទៅក្នុងដៃស្តេចបាប៊ីឡូន ហើយពេលស្ដេចលូកដាវនោះទៅលើស្រុកអេស៊ីព្ទ។
កាលគេកំពុងតែសម្លាប់ ហើយមានតែខ្ញុំសល់នៅ នោះខ្ញុំក៏ផ្កាប់មុខអំពាវនាវថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ តើព្រះអង្គនឹងបំផ្លាញសំណល់សាសន៍អ៊ីស្រាអែលទាំងអស់ ដោយចាក់សេចក្ដីក្រោធរបស់ព្រះអង្គមកលើក្រុងយេរូសាឡិមឬ?»។
ពេលនោះ លោកម៉ូសេ និងអើរ៉ុន ក្រាបចុះមុខដល់ដីនៅចំពោះក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា។
លោកទាំងពីរក៏ក្រាបចុះមុខដល់ដី ហើយទូលថា៖ «ឱព្រះអើយ ព្រះអង្គជាព្រះនៃវិញ្ញាណរបស់មនុស្សលោកទាំងអស់! បើមនុស្សតែម្នាក់ធ្វើបាប នោះតើព្រះអង្គក្រោធនឹងក្រុមជំនុំទាំងមូលឬ?»។
លាបានឃើញទេវតារបស់ព្រះយេហូវ៉ាឈររាំងផ្លូវ ទាំងមានដាវហូតជាស្រេចកាន់នឹងដៃ។ ដូច្នេះ លាក៏ងាកចេញពីផ្លូវ ហើយចូលទៅក្នុងចម្ការ តែបាឡាមវាយលាឲ្យដើរចូលមកតាមផ្លូវវិញ។
ពេលនោះ ព្រះយេហូវ៉ាបើកភ្នែកបាឡាម ហើយគាត់ក៏ឃើញទេវតារបស់ព្រះយេហូវ៉ាឈររាំងផ្លូវ ទាំងកាន់ដាវហូតជាស្រេចនៅដៃ រួចគាត់ក៏ក្រាបចុះមុខដល់ដី។
កាលអណ្ដាតភ្លើងបានឆេះពីអាសនាឡើងទៅលើមេឃ នោះទេវតារបស់ព្រះយេហូវ៉ាក៏ហោះឡើងទៅក្នុងអណ្ដាតភ្លើង ដែលឆេះនៅលើអាសនានោះទៅ។ ឯម៉ាណូអា និងប្រពន្ធដែលកំពុងតាមមើលនោះ ក៏នាំគ្នាក្រាបចុះ ឱនមុខដល់ដី។