១ របាក្សត្រ 21:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ព្រះក៏ចាត់ទេវតាមួយទៅបំផ្លាញក្រុងយេរូសាឡិម តែកាលទេវតានោះហៀបនឹងបំផ្លាញ នោះព្រះយេហូវ៉ាទតឃើញ ក៏មានព្រះហឫទ័យរំជួល ថយចេញពីការអាក្រក់នោះ ហើយមានព្រះបន្ទូលទៅទេវតាដែលបំផ្លាញថា ល្មមហើយ ចូរបញ្ឈប់ដៃឥឡូវចុះ ខណៈនោះ ទេវតានៃព្រះយេហូវ៉ាកំពុងតែឈរ នៅជិតលានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូស។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ព្រះជាម្ចាស់ចាត់ទេវតាឲ្យទៅបំផ្លាញក្រុងយេរូសាឡឹមទៀត ប៉ុន្តែ កាលព្រះអម្ចាស់ទតឃើញទេវតាបំផ្លាញក្រុងនោះ ព្រះអង្គក៏ប្រែព្រះហឫទ័យមិនព្រមដាក់ទោសក្រុងនោះទេ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ទេវតាដែលមកបំផ្លាញថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារទៅ!»។ ពេលនោះ ទេវតារបស់ព្រះអម្ចាស់ស្ថិតនៅជិតលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ព្រះទ្រង់ក៏ចាត់ទេវតា១ទៅបំផ្លាញក្រុងយេរូសាឡិម តែកាលទេវតានោះហៀបនឹងបំផ្លាញទៅ នោះព្រះយេហូវ៉ាទ្រង់ទតឃើញ ក៏មានព្រះហឫទ័យរំជួល ថយចេញពីការអាក្រក់នោះ ហើយមានបន្ទូលទៅទេវតាដែលបំផ្លាញថា ល្មមហើយ ចូរបញ្ឈប់ដៃឥឡូវចុះ ខណនោះ ទេវតានៃព្រះយេហូវ៉ាកំពុងតែឈរ នៅជិតលានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូស សូមមើលជំពូកអាល់គីតាប15 អុលឡោះចាត់ម៉ាឡាអ៊ីកាត់ឲ្យទៅបំផ្លាញក្រុងយេរូសាឡឹមទៀត ប៉ុន្តែ កាលអុលឡោះតាអាឡាឃើញម៉ាឡាអ៊ីកាត់បំផ្លាញក្រុងនោះ ទ្រង់ក៏ប្រែចិត្ត មិនព្រមដាក់ទោសក្រុងនោះទេ។ ទ្រង់មានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ដែលមកបំផ្លាញថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារទៅ!»។ ពេលនោះម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាស្ថិតនៅជិតលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។ សូមមើលជំពូក |
ប៉ុន្តែ កាលទេវតាលើកដៃទៅ ដើម្បីបំផ្លាញក្រុងយេរូសាឡិម នោះព្រះយេហូវ៉ាមានព្រះហឫទ័យអាណិត ហើយក៏បញ្ឈប់សេចក្ដីឃោរឃៅនោះទៅ ទាំងមានព្រះបន្ទូលទៅទេវតាដែលកំពុងតែបំផ្លាញប្រជាជនថា៖ «ល្មមហើយ ចូរបញ្ឈប់ដៃឥឡូវចុះ»។ ខណៈនោះ ទេវតារបស់ព្រះយេហូវ៉ាកំពុងតែនៅជិតលានស្រូវរបស់អ័រ៉ៅណា សាសន៍យេប៊ូស។
មីកា ជាពួកម៉ូរ៉ាស៊ីត បានថ្លែងទំនាយក្នុងរជ្ជកាលព្រះបាទហេសេគា ជាស្តេចយូដា ថ្លែងទៅកាន់ប្រជាជននៅស្រុកយូដាទាំងអស់ថា ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ គេនឹងភ្ជួរក្រុងស៊ីយ៉ូន ដូចជាភ្ជួរស្រែចម្ការ ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាគំនរបាក់បែក ឯភ្នំនៃព្រះដំណាក់ ដូចជាទីខ្ពស់នៅព្រៃណាមួយ ។
រួចលោកអធិស្ឋានដល់ព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ាអើយ តើមិនមែនការនេះទេឬ ដែលទូលបង្គំបាននិយាយកាលទូលបង្គំនៅស្រុករបស់ទូលបង្គំនោះ? គឺដោយហេតុនោះបានជាទូលបង្គំខំរត់ទៅក្រុងតើស៊ីសវិញ ព្រោះទូលបង្គំបានដឹងថា ព្រះអង្គជាព្រះដ៏ប្រកបដោយករុណា ក៏មានព្រះហឫទ័យអាណិតអាសូរ ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសជាបរិបូរ ក៏តែងតែប្រែគំនិតចេញពីការអាក្រក់ផង។
កាលណាព្រះយេហូវ៉ាបានតាំងឲ្យមានពួកចៅហ្វាយដល់គេ ព្រះយេហូវ៉ាគង់ជាមួយចៅហ្វាយនោះ ហើយព្រះអង្គសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ នៅអស់មួយជីវិតរបស់ចៅហ្វាយនោះ ដ្បិតព្រះយេហូវ៉ាអាណិតអាសូរនៅពេលគេស្រែកថ្ងូរ ព្រោះតែអស់អ្នកដែលសង្កត់សង្កិន ហើយធ្វើបាបពួកគេ។