លុះនៅឆ្នាំទីដប់បួន ព្រះបាទកេដូឡោមើរ និងស្តេចទាំងប៉ុន្មានដែលនៅជាមួយក៏បានលើកគ្នាមកវាយពួករេផែម នៅក្រុងអាសថារ៉ូត-កើណែម ពួកស៊ូស៊ីមនៅក្រុងហាំ ពួកអេមីម នៅក្រុងគារយ៉ាថែម
១ របាក្សត្រ 20:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយមក មានចម្បាំងនឹងពួកភីលីស្ទីននៅត្រង់ក្រុងកេស៊ើរ នៅគ្រានោះ ស៊ីបាកាយ ជាសាសន៍ហ៊ូសាយ បានសម្លាប់ស៊ីផាយ ជាកូនម្នាក់ដែលមានមាឌធំនោះ ហើយគេត្រូវចុះចាញ់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយមក ជនជាតិអ៊ីស្រាអែលធ្វើសង្គ្រាមជាមួយជនជាតិភីលីស្ទីននៅកេស៊ើរ។ នៅគ្រានោះ លោកស៊ីបាកាយ ជាអ្នកស្រុកហ៊ូសាយ សម្លាប់លោកស៊ីផាយ ជាមនុស្សម្នាក់ក្នុងចំណោមកូនចៅរេផែម ហើយជនជាតិភីលីស្ទីនត្រូវបរាជ័យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយនោះមក ក៏កើតមានចំបាំងនឹងពួកភីលីស្ទីននៅត្រង់ក្រុងកេស៊ើរ នៅគ្រានោះ ស៊ីបាកាយ ជាពូជហ៊ូសាយ គាត់បានសំឡាប់ស៊ីផាយ ជាកូននៃម្នាក់នោះ ដែលមានមាឌធំបង់ ហើយគេត្រូវចុះចូល អាល់គីតាប ក្រោយមកជនជាតិអ៊ីស្រអែលធ្វើសង្គ្រាមជាមួយជនជាតិភីលីស្ទីននៅកេស៊ើរ។ នៅគ្រានោះលោកស៊ីបាកាយ ជាអ្នកស្រុកហ៊ូសាយ សម្លាប់លោកស៊ីផាយ ជាមនុស្សម្នាក់ក្នុងចំណោមកូនចៅរេផែម ហើយជនជាតិភីលីស្ទីនត្រូវបរាជ័យ។ |
លុះនៅឆ្នាំទីដប់បួន ព្រះបាទកេដូឡោមើរ និងស្តេចទាំងប៉ុន្មានដែលនៅជាមួយក៏បានលើកគ្នាមកវាយពួករេផែម នៅក្រុងអាសថារ៉ូត-កើណែម ពួកស៊ូស៊ីមនៅក្រុងហាំ ពួកអេមីម នៅក្រុងគារយ៉ាថែម
ពួកភីលីស្ទីនបានច្បាំងនឹងពួកអ៊ីស្រាអែលមួយលើកទៀត ហើយព្រះបាទដាវីឌបានយាងចុះទៅជាមួយពួកពលទ័ពរបស់ទ្រង់ ដើម្បីតស៊ូនឹងពួកភីលីស្ទីនដែរ ព្រះបាទដាវីឌអស់កម្លាំងយ៉ាងខ្លាំង។
យីសប៊ី-បេណូប ជាកូនរបស់ពួកអ្នកដែលមានមាឌធំសម្បើម លំពែងរបស់វាមានទម្ងន់ជាលង្ហិនបីរយសេកែល ហើយវាក្រវាត់ដាវថ្មី ក៏គិតចង់សម្លាប់ព្រះបាទដាវីឌ។
ព្រះបាទដាវីឌក៏ធ្វើតាមបញ្ជារបស់ព្រះ ហើយប្រហារពួកពលទ័ពភីលីស្ទីន ចាប់តាំងពីក្រុងគីបៀនរហូតដល់ក្រុងកេស៊ើរ។
មេទីប្រាំបី សម្រាប់ខែទីប្រាំបី គឺស៊ីបាកាយ ជាពួកហ៊ូសាយ ក្នុងពូជពង្សសេរ៉ាស ក្នុងវេននេះមានពីរម៉ឺនបួនពាន់នាក់។
ចេញពីទីនោះចុះទៅខាងលិច តាមព្រំប្រទល់ស្រុករបស់ពួកយ៉ាផ្លេទីត រហូតដល់ដែនដីបេត-ហូរ៉ុនខាងក្រោម ហើយដល់ក្រុងកេស៊ើរ រួចទៅផុតត្រឹមសមុទ្រ។