ព្រះបាទដាវីឌក៏វាយព្រះបាទហាដារេស៊ើរ ជាស្តេចសូបា រហូតដល់ក្រុងហាម៉ាត ក្នុងគ្រាដែលកំពុងទៅតាំងអំណាចនៅទន្លេអ៊ើប្រាត។
១ របាក្សត្រ 18:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពួកសាសន៍ស៊ីរី ពីក្រុងដាម៉ាស បានមកជួយហាដារេស៊ើរ ជាស្តេចសូបា នោះព្រះបាទដាវីឌក៏ប្រហារពួកស៊ីរីនោះអស់ពីរម៉ឺនពីរពាន់នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ជនជាតិស៊ីរីនៅក្រុងដាម៉ាស លើកគ្នាមកជួយព្រះបាទហាដារេស៊ើរ ជាស្ដេចស្រុកសូបា។ ព្រះបាទដាវីឌក៏វាយឈ្នះពួកគេ ហើយសម្លាប់អស់ចំនួន២២ ០០០នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពួកសាសន៍ស៊ីរី ពីក្រុងដាម៉ាស បានមកជួយហាដារេស៊ើរ ជាស្តេចសូបា នោះដាវីឌក៏ប្រហារពួកស៊ីរីនោះ អស់២ម៉ឺន២ពាន់នាក់ អាល់គីតាប ពេលនោះជនជាតិស៊ីរីនៅក្រុងដាម៉ាស់ លើកគ្នាមកជួយស្តេចហាដារេស៊ើរជាស្តេចស្រុកសូបា។ ស្តេចទតក៏វាយឈ្នះពួកគេ ហើយសម្លាប់អស់ចំនួន២២ ០០០នាក់។ |
ព្រះបាទដាវីឌក៏វាយព្រះបាទហាដារេស៊ើរ ជាស្តេចសូបា រហូតដល់ក្រុងហាម៉ាត ក្នុងគ្រាដែលកំពុងទៅតាំងអំណាចនៅទន្លេអ៊ើប្រាត។
ព្រះបាទដាវីឌចាប់បានរទេះចម្បាំងមួយពាន់ និងទ័ពសេះប្រាំពីរពាន់នាក់ ពលថ្មើរជើងពីរម៉ឺននាក់របស់ស្តេចនោះ ទ្រង់ក៏កាប់សរសៃកជើងសេះដែលសម្រាប់រទេះចម្បាំងទាំងអស់ បានទុកឲ្យល្មមតែទឹមរទេះមួយរយប៉ុណ្ណោះ។
បន្ទាប់មក ព្រះបាទដាវីឌតាំងឲ្យមានពួកទាហានរក្សាស្រុក នៅស្រុកស៊ីរី ប៉ែកខាងក្រុងដាម៉ាស ហើយពួកស៊ីរីក៏ចំណុះដាវីឌ ព្រមទាំងឡើងសួយអាករមកថ្វាយផង ព្រះយេហូវ៉ាប្រោសឲ្យព្រះបាទដាវីឌមានជ័យជម្នះនៅគ្រប់ទីកន្លែងណាដែលស្ដេចយាងទៅ។
ពេលពួកកូនចៅអាំម៉ូនឃើញថា គេនាំឲ្យព្រះបាទដាវីឌខ្ពើមដល់ខ្លួនហើយ នោះហានូន និងពួកកូនចៅអាំម៉ូន ក៏ផ្ញើប្រាក់មួយពាន់ហាប ទៅជួលរទេះចម្បាំង និងទ័ពសេះពីស្រុកមេសូប៉ូតាមា ស្រុកស៊ីរី-ម្អាកា និងពីស្រុកសូបាមកជួយ។
ព្រះអង្គបានធ្វើឲ្យផែនដីរញ្ជួយ ព្រះអង្គបានហែកផែនដីឲ្យប្រេះចេញពីគ្នា សូមផ្សារទីប្រេះស្រាំឡើងវិញផង ដ្បិតផែនដីកំពុងតែរង្គើហើយ។
ក្រោយដែលស្ដេចសូលបានទទួលគ្រងរាជ្យលើសាសន៍អ៊ីស្រាអែល ព្រះអង្គក៏ច្បាំងនឹងខ្មាំងសត្រូវនៅគ្រប់ទីកន្លែងជុំវិញ គឺច្បាំងនឹងសាសន៍ម៉ូអាប់ និងពួកកូនចៅ អាំម៉ូន និងសាសន៍អេដុម និងស្តេចទាំងប៉ុន្មាននៃស្រុកសូបា និងពួកភីលីស្ទីនផង ឯទិសទីណាដែលទ្រង់បែរទៅ នោះក៏ចេះតែបានឈ្នះជានិច្ច។