ណាថាន់ទូលឆ្លើយថា៖ «សូមព្រះករុណាធ្វើតាមគ្រប់ទាំងសេចក្ដីប្រាថ្នា ដែលនៅក្នុងព្រះហឫទ័យចុះ ដ្បិតព្រះយេហូវ៉ាគង់ជាមួយទ្រង់ហើយ»។
១ របាក្សត្រ 17:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ណាថាន់ទូលថា៖ «សូមទ្រង់ធ្វើតាមគ្រប់ទាំងសេចក្ដីប្រាថ្នាដែលនៅក្នុងព្រះហឫទ័យចុះ ដ្បិតព្រះគង់ជាមួយទ្រង់ហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកណាថានទូលព្រះបាទដាវីឌថា៖ «ការអ្វីដែលព្រះករុណាសព្វព្រះហឫទ័យធ្វើ សូមព្រះករុណាធ្វើចុះ ដ្បិតព្រះជាម្ចាស់គង់ជាមួយព្រះករុណាហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ណាថាន់ទូលថា សូមទ្រង់ធ្វើតាមគ្រប់ទាំងសេចក្ដីប្រាថ្នាដែលនៅក្នុងព្រះទ័យចុះ ដ្បិតព្រះទ្រង់គង់ជាមួយនឹងទ្រង់ហើយ អាល់គីតាប ណាថានជម្រាបស្តេចទតថា៖ «ការអ្វីដែលស្តេចពេញចិត្តធ្វើ សូមស្តេចធ្វើចុះ ដ្បិតអុលឡោះនៅជាមួយស្តេចហើយ»។ |
ណាថាន់ទូលឆ្លើយថា៖ «សូមព្រះករុណាធ្វើតាមគ្រប់ទាំងសេចក្ដីប្រាថ្នា ដែលនៅក្នុងព្រះហឫទ័យចុះ ដ្បិតព្រះយេហូវ៉ាគង់ជាមួយទ្រង់ហើយ»។
រីឯបំណងព្រះហឫទ័យនៃដាវីឌជាបិតាយើង ទ្រង់ចង់ស្អាងព្រះវិហារ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទៅហើយ
ពេលព្រះបាទដាវីឌបានគង់នៅក្នុងដំណាក់ ទ្រង់មានរាជឱង្ការទៅហោរាណាថាន់ថា៖ «មើល៍! ខ្ញុំនៅក្នុងដំណាក់ធ្វើពីឈើតាត្រៅ តែហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា មានតែសំពត់បាំងប៉ុណ្ណោះ»។
ព្រះបាទដាវីឌមានរាជឱង្ការទៅសាឡូម៉ូនថា៖ «កូនអើយ ក្នុងចិត្តយើងមានគំនិតចង់ស្អាងព្រះវិហារថ្វាយដល់ព្រះនាមព្រះយេហូវ៉ាជាព្រះនៃយើងហើយ
រួចព្រះបាទដាវីឌក្រោកឈរឡើង មានរាជឱង្ការថា៖ «ឱបងប្អូន ជាប្រជារាស្ត្ររបស់យើងអើយ ចូរស្តាប់ចុះ ឯយើងបានមានបំណង ចង់ស្អាងព្រះវិហារ សម្រាប់ឲ្យហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាបានសម្រាកនៅ ហើយទុកជាទីកំណល់កល់ព្រះបាទរបស់ព្រះនៃយើងរាល់គ្នា យើងក៏បានត្រៀមទុកសម្រាប់ការស្អាងនោះដែរ
៙ សូមព្រះអង្គប្រោសប្រទាន តាមបំណងប្រាថ្នារបស់ព្រះករុណា ហើយសូមឲ្យគម្រោងការទាំងប៉ុន្មាន របស់ព្រះករុណាបានសម្រេច!
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា នៅគ្រានោះ មនុស្សដប់នាក់ពីភាសាផ្សេងៗនឹងចាប់តោងជាយអាវរបស់សាសន៍យូដាម្នាក់ ដោយពាក្យថា "យើងខ្ញុំនឹងទៅជាមួយអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះគង់ជាមួយឯងរាល់គ្នា"»។
ទេវតាក៏ចូលមកជួបនាង ពោលថា៖ «ជម្រាបសួរនាង ឱនាងដែលប្រកបដោយព្រះគុណអើយ! ព្រះអម្ចាស់គង់នៅជាមួយនាង»។
ដ្បិតយើងដឹងត្រឹមតែមួយផ្នែកប៉ុណ្ណោះ ហើយយើងក៏ថ្លែងទំនាយបានត្រឹមតែមួយផ្នែកដែរ
កាលណាទីសម្គាល់ទាំងនេះបានកើតមកដល់អ្នកហើយ នោះអ្នកត្រូវធ្វើតាមទំនងនៅឱកាសនោះចុះ ដ្បិតព្រះគង់ជាមួយអ្នកហើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «កុំមើលតែឫកពាខាងក្រៅ ឬកម្ពស់ខ្លួននោះឡើយ ដ្បិតយើងមិនទទួលអ្នកនេះទេ ព្រោះព្រះមិនទតចំពោះសេចក្ដីដែលមនុស្សលោកពិចារណាមើលទេ មនុស្សតែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទតចំពោះក្នុងចិត្តវិញ»។