ព្រះអង្គបានធ្វើការយ៉ាងធំទាំងនេះ ឲ្យទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គបានដឹង ដោយយល់ដល់ព្រះបន្ទូលរបស់ព្រះអង្គទេ ហើយក៏តាមព្រះហឫទ័យរបស់ព្រះអង្គដែរ។
១ របាក្សត្រ 17:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានធ្វើការធំទាំងនេះ ដោយយល់ដល់ទូលបង្គំ ហើយតាមបំណងព្រះហឫទ័យព្រះអង្គ ដើម្បីសម្ដែងឲ្យស្គាល់អស់ទាំងការដ៏ធំទាំងនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ ព្រះអង្គសម្តែងស្នាព្រះហស្ដដ៏ឧត្តុង្គឧត្ដមទាំងនេះឲ្យទូលបង្គំឃើញ ស្របតាមព្រះហឫទ័យសប្បុរស ដោយយល់ដល់អ្នកបម្រើរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ ទ្រង់បានធ្វើការធំទាំងនេះ ដោយយល់ដល់ទូលបង្គំ ហើយតាមបំណងព្រះហឫទ័យទ្រង់ ដើម្បីនឹងសំដែង ឲ្យស្គាល់អស់ទាំងការដ៏ធំទាំងនេះ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់អើយទ្រង់សំដែងស្នាដៃដ៏ឧត្តុង្គឧត្តមទាំងនេះ ឲ្យខ្ញុំឃើញ ស្របតាមចិត្តសប្បុរស ដោយយល់ដល់អ្នកបម្រើរបស់ទ្រង់។ |
ព្រះអង្គបានធ្វើការយ៉ាងធំទាំងនេះ ឲ្យទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គបានដឹង ដោយយល់ដល់ព្រះបន្ទូលរបស់ព្រះអង្គទេ ហើយក៏តាមព្រះហឫទ័យរបស់ព្រះអង្គដែរ។
តើដាវីឌទូលបង្គំនឹងទូលដល់ព្រះអង្គយ៉ាងដូចម្តេចទៀត ពីកិត្តិយសដែលព្រះអង្គបានប្រទានមកទូលបង្គំ? ដ្បិតព្រះអង្គស្គាល់ទូលបង្គំហើយ។
ឱព្រះយេហូវ៉ាអើយ គ្មានព្រះណាដូចជាព្រះអង្គឡើយ ហើយតាមគ្រប់ទាំងសេចក្ដីដែលត្រចៀកទូលបង្គំរាល់គ្នាបានឮ នោះក៏គ្មានព្រះណាក្រៅពីព្រះអង្គដែរ។
ស្នាព្រះហស្តរបស់ព្រះអង្គ ពេញដោយភាពរុងរឿង ហើយថ្លៃវិសេស សេចក្ដីសុចរិតរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
ព្រះអង្គបានសម្ដែងព្រះចេស្តា នៃកិច្ចការរបស់ព្រះអង្គ ឲ្យប្រជារាស្ត្រព្រះអង្គឃើញ ដោយប្រទានឲ្យគេមានមត៌ក នៅអស់ទាំងសាសន៍។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ កូនរបស់ស្ត្រីជាអ្នកបម្រើរបស់ព្រះអង្គ។ ព្រះអង្គបានស្រាយចំណងរបស់ទូលបង្គំហើយ។
ដ្បិតយើងនឹងការពារក្រុងនេះ រក្សាទុកសម្រាប់ខ្លួនយើង គឺដោយយល់ដល់ដាវីឌ ជាអ្នកបម្រើយើងផង»។
នេះនែអ្នកបម្រើរបស់យើង ដែលយើងទប់ទល់ គឺជាអ្នកជ្រើសរើសរបស់យើង ដែលជាទីរីករាយដល់ចិត្តយើង យើងបានដាក់វិញ្ញាណយើងឲ្យសណ្ឋិតលើព្រះអង្គ ហើយព្រះអង្គនឹងសម្ដែងចេញ ឲ្យគ្រប់ទាំងសាសន៍បានឃើញសេចក្ដីយុត្តិធម៌។
ព្រះអង្គបានមានព្រះបន្ទូលមកខ្ញុំថា អ្នកជាអ្នកបម្រើរបស់យើង គឺអ៊ីស្រាអែល ដែលយើងនឹងបានសិរីល្អដោយសារអ្នក។
ដូច្នេះ ឱព្រះនៃយើងខ្ញុំអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់សេចក្ដីអធិស្ឋាន និងពាក្យទូលអង្វររបស់អ្នកបម្រើព្រះអង្គផង ហើយដោយយល់ដល់ព្រះអង្គ សូមធ្វើឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកលើទីបរិសុទ្ធរបស់ព្រះអង្គ ដែលនៅស្ងាត់ច្រៀបនេះផង។
សេចក្តីនេះស្របតាមផែនការដ៏អស់កល្ប ដែលព្រះអង្គបានសម្រេចក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង