១ របាក្សត្រ 13:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះបាទដាវីឌមិនបានយកហិបមកក្នុងក្រុងរបស់ទ្រង់ទេ គឺបានយកទៅដាក់ក្នុងផ្ទះអូបិឌ-អេដុម នៅក្រុងកាថវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌមិនបានយកហិបរបស់ព្រះអម្ចាស់ ទៅដំណាក់ នៅបុរីព្រះបាទដាវីឌទេ តែស្ដេចបានឲ្យគេនាំយកហិបនោះទៅទុក នៅផ្ទះលោកអូបេឌអេដុម ជាអ្នកស្រុកកាថ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ដាវីឌទ្រង់មិនបាននាំយកហឹបមកឯទ្រង់ក្នុងក្រុងរបស់ទ្រង់ទេ គឺបានយកទៅដាក់ក្នុងផ្ទះអូបិឌ-អេដំម ជាអ្នកក្រុងកាថវិញ អាល់គីតាប ស្តេចទតមិនបានយកហិបរបស់អុលឡោះតាអាឡា ទៅដំណាក់នៅបុរីស្តេចទតទេ តែស្តេចបានឲ្យគេនាំយកហិបនោះទៅទុកនៅផ្ទះលោកអូបេឌ-អេដុម ជាអ្នកស្រុកកាថ។ |
បន្ទាប់មក ព្រះបាទដាវីឌប្រមូលមនុស្សទាំងអស់ ជ្រើសរើសក្នុងសាសន៍អ៊ីស្រាអែលម្តងទៀត បានចំនួនបីម៉ឺននាក់
នៅថ្ងៃនោះ ព្រះបាទដាវីឌមានសេចក្ដីកោតខ្លាចដល់ព្រះ ហើយមានរាជឱង្ការថា៖ «ធ្វើដូចម្តេចឲ្យយើងយកហិបរបស់ព្រះមកឯយើងបាន?»
ហើយពួកបងប្អូនគេ ដែលជាថ្នាក់ទីពីរឲ្យបាននៅជាមួយដែរ គឺសាការី បេន យ្អាស៊ាល សេមីរ៉ាម៉ូត យេហ៊ីអែល អ៊ូនី អេលាប បេណាយ៉ា ម្អាសេយ៉ា ម៉ាធិធា អេលីផាលេ មីកនេយ៉ា អូបិឌ-អេដុម និងយីអែល ដែលសុទ្ធតែជាពួកអ្នកឆ្មាំទ្វារ។
ដូច្នេះ ព្រះបាទដាវីឌ ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល និងពួកមេទ័ព ក៏ទៅនាំយកហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាពីផ្ទះអូបិឌ-អេដុម មកដោយអរសប្បាយ។
គឺអេសាភជាមេ ហើយបន្ទាប់មក មានសាការី យីអែល សេមីរ៉ាម៉ូត យេហ៊ីអែល ម៉ាធិធា អេលាប បេណាយ៉ា អូបិឌ-អេដុម និងយីអែល សុទ្ធតែកាន់ពិណ និងស៊ុង ហើយអេសាភជាអ្នកវាយឈិងឲ្យឮរងំ
ឯកូនរបស់អូបិឌ-អេដុម គឺសេម៉ាយ៉ា ជាកូនច្បង យ៉ូសាបាឌ ជាកូនទីពីរ យ៉ូអាទីបី សាកើរទីបួន នេថានេលទីប្រាំ
អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់អូបិឌ-អេដុម ពួកគេ កូនចៅ និងបងប្អូនគេ សុទ្ធតែជាមនុស្សមានកម្លាំងជំនាញក្នុងការងារ មានហុកសិបពីរនាក់ ដែលកើតពីអូបិឌ-អេដុម។