ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 13:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ​នឹង​អ៊ុសា ក៏​ប្រហារ​គាត់ ដោយ​ព្រោះ​គាត់​បាន​លូក​ដៃ​ទៅ​ពាល់​ហិប គាត់​ក៏​ស្លាប់​នៅ​ទី​នោះ​ចំពោះ​ព្រះ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​លោក​អ៊ូសា ហើយ​ប្រហារ​ជីវិត​លោក ព្រោះ​លោក​បាន​លើក​ដៃ​ពាល់​ហិប។ លោក​អ៊ូសា​បាត់​បង់​ជីវិត​នៅ​ទី​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​ក្រោធ​នឹង​អ៊ុសា ក៏​ប្រហារ​គាត់​បង់ ដោយ​ព្រោះ​គាត់​បាន​លូក​ដៃ​ទៅ​ពាល់​ហឹប គាត់​ក៏​ស្លាប់​នៅ​ទី​នោះ​ចំពោះ​ព្រះ​ទៅ

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ អុលឡោះ‌តាអាឡា​ខឹង​នឹង​លោក​អ៊ូសា ហើយ​ប្រហារ​ជីវិត​គាត់ ព្រោះ​គាត់​បាន​លើក​ដៃ​ពាល់​ហិប។ លោក​អ៊ូសា​បាត់​បង់​ជីវិត​នៅ​ទី​នោះ នៅ​ចំពោះ​អុលឡោះ។

សូមមើលជំពូក



១ របា‌ក្សត្រ 13:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ដាវីឌ​មាន​ព្រះ‌ហឫ‌ទ័យ​ទោមនស្ស ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រហារ​ជីវិត​អ៊ុសា ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា "ពេរេស-អ៊ុសា " រហូត​ដល់​សព្វ​ថ្ងៃ។


ព្រោះ​លើក​មុន អ្នក​រាល់​គ្នា​មិន​បាន​សែង​ទេ បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ពួក​យើង ព្រះ‌អង្គ​បាន​ប្រហារ​ពួក​យើង គឺ​ព្រោះ​ពួក​យើង​មិន​បាន​ស្វែង​រក​ព្រះ‌អង្គ ឲ្យ​ត្រូវ​តាម​ក្បួន»។


ពួក​កូន​ចៅ​លេវី​បាន​សែង​ហិប​នៃ​ព្រះ​ទៅ​ដោយ​ឈើ​ស្នែង ដូច​ជា​លោក​ម៉ូសេ​បាន​បង្គាប់​មក តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ពេល​នោះ មាន​ភ្លើង​ចេញ​ពី​ព្រះ‌យេហូវ៉ា មក​បញ្ឆេះ​មនុស្ស​ពីរ​រយ​ហាសិប​នាក់ ដែល​កំពុង​ថ្វាយ​កំញាន​នោះ​ដែរ។


ពេល​អើរ៉ុន និង​កូនៗ​របស់​គាត់​បាន​គ្រប​ទី​បរិសុទ្ធ និង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន​រួច​ហើយ ពេល​លើក​ជំរំ កូន​ចៅ​កេហាត់​ត្រូវ​មក​សែង​របស់​ទាំង​នោះ តែ​គេ​មិន​ត្រូវ​ប៉ះ‌ពាល់​វត្ថុ​ដ៏​បរិសុទ្ធ​ទាំង​នោះ​ឡើយ បើ​មិន​ដូច្នោះ​ទេ គេ​នឹង​ត្រូវ​ស្លាប់។ នេះ​ហើយ​ជា​របស់​ប្រើ​ប្រាស់​ក្នុង​ត្រសាល​ជំនុំ​ដែល​កូន​ចៅ​កេហាត់​ត្រូវ​លី​សែង។


លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន​ហៅ​ពួក​សង្ឃ​មក មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​យក​ហិប​នៃ​សេចក្ដី​សញ្ញា ហើយ​ឲ្យ​សង្ឃ​ប្រាំពីរ​រូប​កាន់​ត្រែ​ស្នែង​ចៀម​ប្រាំ​ពីរ ដើរ​នាំ​មុខ​ហិប​របស់​ព្រះ‌យេហូវ៉ា​ទៅ»។


ព្រះ‌យេហូវ៉ា​ប្រហារ​ពួក​បេត-សេមែស​ដែរ ព្រោះ​គេ​បាន​បើក​មើល​ទៅ​ក្នុង​ហិប​នៃ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ប្រហារ​ជីវិត​គេ​អស់​ប្រាំ​ម៉ឺន​ចិតសិប​នាក់ ហើយ​គេ​ក៏​នាំ​គ្នា​យំ​សោក ព្រោះ​ព្រះ‌យេហូវ៉ា​បានប្រហារ​គេ​អស់​ជា​ច្រើន​ដូច្នេះ។