Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 13:10 - អាល់គីតាប

10 ពេល​នោះ អុលឡោះ‌តាអាឡា​ខឹង​នឹង​លោក​អ៊ូសា ហើយ​ប្រហារ​ជីវិត​គាត់ ព្រោះ​គាត់​បាន​លើក​ដៃ​ពាល់​ហិប។ លោក​អ៊ូសា​បាត់​បង់​ជីវិត​នៅ​ទី​នោះ នៅ​ចំពោះ​អុលឡោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ​នឹង​អ៊ុសា ក៏​ប្រហារ​គាត់ ដោយ​ព្រោះ​គាត់​បាន​លូក​ដៃ​ទៅ​ពាល់​ហិប គាត់​ក៏​ស្លាប់​នៅ​ទី​នោះ​ចំពោះ​ព្រះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ពេល​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​លោក​អ៊ូសា ហើយ​ប្រហារ​ជីវិត​លោក ព្រោះ​លោក​បាន​លើក​ដៃ​ពាល់​ហិប។ លោក​អ៊ូសា​បាត់​បង់​ជីវិត​នៅ​ទី​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​ក្រោធ​នឹង​អ៊ុសា ក៏​ប្រហារ​គាត់​បង់ ដោយ​ព្រោះ​គាត់​បាន​លូក​ដៃ​ទៅ​ពាល់​ហឹប គាត់​ក៏​ស្លាប់​នៅ​ទី​នោះ​ចំពោះ​ព្រះ​ទៅ

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 13:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​រំជួល​ចិត្ត​យ៉ាង​ខ្លាំង ដោយ​ឃើញអុលឡោះ‌តាអាឡា​ប្រហារ​ជីវិត​លោក​អ៊ូសា​ដូច្នេះ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា “ពេរេស-អ៊ូសា” រហូត​ដល់​សព្វ​ថ្ងៃ។


កាល​ពី​លើក​មុន អស់​លោក​មិន​បាន​ចូល​រួម​ទេ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ពួក​យើង បាន​ប្រហារ​ពួក​យើង ដ្បិត​ពួក​យើង​ពុំ​បាន​ទៅ​ដង្ហែ​ហិប​មក តាម​ក្បួន​តម្រា​របស់​ទ្រង់​ឡើយ»។


កូន​ចៅ​លេវី​បាន​យក​ឈើ​ស្នែង​មក​ស៊ក ហើយ​សែង​ហិប​របស់អុលឡោះ‌តាអាឡា​លើ​ស្មា ដូច​ម៉ូសា​បាន​បង្គាប់​ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា។


មាន​ភ្លើង​ចេញ​មក​ពីអុលឡោះ‌តាអាឡា ឆេះ​កំទេច​មនុស្ស​ទាំង​ពីរ​រយ​ហា‌សិប​នាក់ ដែល​ចូល​ទៅ​ជូន​គ្រឿង​ក្រអូប​នោះ​ដែរ។


នៅ​ពេល​លើក​ជំរំ កាល​ហារូន និង​កូន​ចៅ​របស់​គាត់ រុំ​របស់​របរ​សក្ការៈ ព្រម​ទាំង​គ្រឿង​បរិក្ខារ​ប្រើ​ប្រាស់​ក្នុង​ទី​សក្ការៈ ចប់​សព្វ​គ្រប់ ហើយ​កូន​ចៅ​កេហាត់​ត្រូវ​នាំ​គ្នា​មក​សែង​របស់​ទាំង​នោះ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ប៉ះ​ពាល់​អ្វីៗ​ដែល​សក្ការៈ​ឡើយ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​ត្រូវ​ស្លាប់។ នេះ​ជា​ភារកិច្ច​របស់​កូន​ចៅ​កេហាត់​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


យ៉ូស្វេ ជា​កូន​របស់​លោក​នូន ហៅ​ក្រុម​អ៊ីមុាំ​មក​និយាយ​ទៅ​ពួក​គេ​ថា៖ «សុំ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី ហើយ​ឲ្យ​អ៊ីមុាំ​ប្រាំ​ពីរ​នាក់​កាន់​ស្នែង​ចៀម​ប្រាំ​ពីរ ដើរ​ខាង​មុខ​ហិប​របស់អុលឡោះ‌តាអាឡា»។


អុលឡោះ‌តាអាឡា​បាន​ដាក់​ទោស​ប្រជា‌ជន​នៅ​បេត‌សេ‌ម៉េស ពី​ព្រោះ​ពួក​គេ​សម្លឹង​មើល​ហិប​របស់​ទ្រង់។ ទ្រង់​បាន​ប្រហារ​មនុស្ស​ចិត​សិប​នាក់ ក្នុង​ចំណោម​ពួក​គេ។ ប្រជា‌ជន​នាំ​គ្នា​កាន់​ទុក្ខ​ដោយអុលឡោះ‌តាអាឡា​ដាក់​ទោស​គេ​យ៉ាង​ធ្ងន់‌ធ្ងរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម