ដ្បិតកាលណាព្រះបាទសាឡូម៉ូនចាស់ហើយ ភរិយាបានបង្វែរព្រះហឫទ័យទ្រង់ឲ្យទៅតាមព្រះដទៃវិញ ហើយព្រះហឫទ័យរបស់ទ្រង់មិនបានស្មោះត្រង់ចំពោះព្រះយេហូវ៉ា ជាព្រះរបស់ទ្រង់ ដូចជាព្រះហឫទ័យរបស់ដាវីឌ ជាបិតារបស់ទ្រង់ទេ
១ របាក្សត្រ 12:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកទាំងនោះសុទ្ធតែជាមនុស្សថ្នឹកក្នុងចម្បាំង បានមកដល់ក្រុងហេប្រុន ដោយចិត្តស្មោះត្រង់ ដើម្បីនឹងអភិសេកទ្រង់ឡើងធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូល ហើយពួកអ៊ីស្រាអែលឯទៀតទាំងប៉ុន្មានក៏ស្រុះចិត្តគ្នានឹងតែងតាំងព្រះបាទដាវីឌឡើងជាស្តេចដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះសុទ្ធសឹងជាទាហានដែលថ្នឹកខាងចម្បាំង។ ពួកគេធ្វើដំណើរមកដល់ក្រុងហេប្រូន ដោយចិត្តស្មោះសរ ដើម្បីអភិសេកព្រះបាទដាវីឌ ជាព្រះមហាក្សត្រលើជនជាតិអ៊ីស្រាអែលទាំងមូល។ ជនជាតិអ៊ីស្រាអែលឯទៀតៗក៏ព្រមព្រៀងគ្នា ដើម្បីតែងតាំងព្រះបាទដាវីឌជាព្រះមហាក្សត្រដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកទាំងនោះ ដែលសុទ្ធតែជាមនុស្សថ្នឹកច្បាំង ក៏មកឯដាវីឌ នៅត្រង់ក្រុងហេប្រុន ដោយចិត្តស្មោះត្រង់ ដើម្បីនឹងតាំងទ្រង់ឡើង ឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូល ហើយពួកអ៊ីស្រាអែលឯទៀតទាំងប៉ុន្មានក៏ស្រុះចិត្តគ្នានឹងតាំងដាវីឌឡើងជាស្តេចដែរ អាល់គីតាប អ្នកទាំងនោះសុទ្ធសឹងជាទាហានដែលថ្នឹកខាងចំបាំង។ ពួកគេធ្វើដំណើរមកដល់ក្រុងហេប្រូន ដោយចិត្តស្មោះសរ ដើម្បីតែងតាំងទតជាស្តេចលើជនជាតិអ៊ីស្រអែលទាំងមូល។ ជនជាតិអ៊ីស្រអែលឯទៀតៗក៏ព្រមព្រៀងគ្នា ដើម្បីតែងតាំងទតជាស្តេចដែរ។ |
ដ្បិតកាលណាព្រះបាទសាឡូម៉ូនចាស់ហើយ ភរិយាបានបង្វែរព្រះហឫទ័យទ្រង់ឲ្យទៅតាមព្រះដទៃវិញ ហើយព្រះហឫទ័យរបស់ទ្រង់មិនបានស្មោះត្រង់ចំពោះព្រះយេហូវ៉ា ជាព្រះរបស់ទ្រង់ ដូចជាព្រះហឫទ័យរបស់ដាវីឌ ជាបិតារបស់ទ្រង់ទេ
ដូច្នេះ សូមឲ្យចិត្តអ្នករាល់គ្នាបានគ្រប់លក្ខណ៍ចំពោះព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ដើម្បីឲ្យបានប្រព្រឹត្តតាមបញ្ញត្តិ ហើយកាន់តាមក្រឹត្យព្រះអង្គទាំងប៉ុន្មានដូចជាមានសព្វថ្លៃនេះ»។
«ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គនឹកចាំពីទូលបង្គំ ដែលបានដើរនៅចំពោះព្រះអង្គ ដោយពិតត្រង់ ហើយដោយចិត្តស្មោះ ព្រមទាំងប្រព្រឹត្តអំពើល្អ នៅព្រះនេត្ររបស់ព្រះអង្គជាយ៉ាងណា» រួចស្ដេចហេសេគាព្រះកន្សែងជាខ្លាំង។
ខាងពួកសាប់យូឡូន មានប្រាំម៉ឺននាក់ ជាទាហានដែលបានហ្វឹកហាត់ ប្រដាប់ដោយគ្រឿងសស្ត្រាវុធគ្រប់មុខសម្រាប់ចេញទៅច្បាំង ដើម្បីជួយដាវីឌដោយចិត្តស្មោះ។
នៅខាងកើតទន្លេយ័រដាន់ ក្នុងពួករូបេន ពួកកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង មានចំនួនមួយសែនពីរម៉ឺននាក់ដែលមានគ្រឿងចម្បាំងគ្រប់មុខ។
ពួកគេនៅទីនោះជាមួយព្រះបាទដាវីឌអស់រយៈពេលបីថ្ងៃ មានការជប់លៀងផង ដ្បិតពួកបងប្អូនគេបានរៀបចំទទួល។
ព្រះហស្តនៃព្រះក៏បណ្ដាលឲ្យពួកយូដាមានចិត្តព្រមព្រៀងគ្នា ធ្វើតាមបង្គាប់នៃស្តេច និងពួកអ្នកជាប្រធាន តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។
ទូលបង្គំនឹងប្រព្រឹត្តតាមផ្លូវទៀងត្រង់។ ឱ តើពេលណាទើបព្រះអង្គយាងមករកទូលបង្គំ? ទូលបង្គំនឹងប្រព្រឹត្តដោយចិត្តទៀងត្រង់ នៅក្នុងផ្ទះទូលបង្គំ
ប្រជារាស្ត្ររបស់ព្រះកុរណា នឹងថ្វាយខ្លួនស្ម័គ្រពីចិត្ត នៅថ្ងៃដែលព្រះករុណាដឹកនាំក្បួនទ័ព នៅលើភ្នំបរិសុទ្ធ ។ ពួកយុវជនរបស់ព្រះករុណា នឹងចូលមកគាល់ព្រះករុណា ដូចទឹកសន្សើម ដែលចេញពីផ្ទៃនៃបច្ចូសកាល ។
យើងនឹងឲ្យគេមានចិត្តតែមួយ ហើយនឹងដាក់វិញ្ញាណថ្មីមួយក្នុងគេ យើងនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់គេចេញ ហើយនឹងឲ្យមានចិត្តជាសាច់វិញ