លោកយ៉ាកុបចាត់ពួកអ្នកនាំសារឲ្យទៅមុន ដើម្បីជួបលោកអេសាវជាបង នៅស្រុកសៀរ ក្នុងទឹកដីអេដុម
១ របាក្សត្រ 12:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងនេះ ជាពួកអ្នកកាន់គ្រឿងសស្ត្រាវុធ ដែលមកតាមព្រះបាទដាវីឌ នៅក្រុងហេប្រុន ដើម្បីនឹងផ្ទេររាជ្យរបស់ស្ដេចសូលមកព្រះបាទដាវីឌវិញ តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា មានចំនួនដូចតទៅនេះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលបានមករួបរួមជាមួយព្រះបាទដាវីឌ នៅក្រុងហេប្រូន ដើម្បីផ្ទេររាជសម្បត្តិរបស់ព្រះបាទសូលថ្វាយព្រះបាទដាវីឌ ស្របតាមបញ្ជារបស់ព្រះអម្ចាស់ គឺអ្នកដែលអាចបម្រើកងទ័ពបាន មានចំនួនដូចតទៅ: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកមេទាំងប៉ុន្មាន ជាអ្នកកាន់គ្រឿងសស្ត្រាវុធដែលមកឯដាវីឌ នៅក្រុងហេប្រុន ដើម្បីនឹងបង្វែររាជ្យរបស់សូលមកឯដាវីឌវិញ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា នោះមានចំនួន ដូចកត់ទុកខាងក្រោមនេះ អាល់គីតាប អស់អ្នកដែលបានមករួបរួមជាមួយស្តេចទត នៅក្រុងហេប្រូន ដើម្បីផ្ទេររាជសម្បត្តិរបស់ស្តេចសូល ជូនស្តេចទតស្របតាមបញ្ជារបស់អុលឡោះតាអាឡា គឺអ្នកដែលអាចបម្រើកងទ័ពបានមានចំនួនដូចតទៅ: |
លោកយ៉ាកុបចាត់ពួកអ្នកនាំសារឲ្យទៅមុន ដើម្បីជួបលោកអេសាវជាបង នៅស្រុកសៀរ ក្នុងទឹកដីអេដុម
ឥឡូវនេះ ចូរតាំងឡើងចុះ ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលពីដាវីឌហើយថា "យើងនឹងសង្គ្រោះពួកអ៊ីស្រាអែល ជាប្រជារាស្ត្រឲ្យរួចពីកណ្ដាប់ដៃរបស់ពួកភីលីស្ទីន និងពីកណ្ដាប់ដៃពួកខ្មាំងសត្រូវទាំងអស់ ដោយសារដៃដាវីឌជាអ្នកបម្រើរបស់យើង"»។
ហើយមិនបានទូលសួរព្រះយេហូវ៉ាឡើយ។ ហេតុនេះ ព្រះយេហូវ៉ាក៏ធ្វើឲ្យស្ដេចសុគត រួចបង្វែររាជ្យទៅឲ្យដាវីឌ ជាបុត្រអ៊ីសាយវិញ។
រីឯពួកប្រធានក្នុងពួកខ្លាំងពូកែរបស់ព្រះបាទដាវីឌ ដែលកាន់ខាងទ្រង់ ជាមួយពួកអ៊ីស្រាអែលទាំងអស់ ដើម្បីនឹងតាំងនគរឡើង តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ពីដំណើរសាសន៍អ៊ីស្រាអែល
គឺពួកកូនចៅយូដា ដែលកាន់ខែល និងលំពែង ប្រុងនឹងទៅច្បាំងហើយ មានប្រាំមួយពាន់ប្រាំបីរយនាក់។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកសាំយូអែលថា៖ «តើអ្នកនៅតែសោកស្តាយនឹងសូលដល់កាលណាទៀត? យើងលែងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលហើយ ដូច្នេះ ចូរដាក់ប្រេងក្នុងស្នែងរបស់អ្នកឲ្យពេញ ហើយចេញទៅ យើងនឹងចាត់អ្នកទៅរកអ៊ីសាយនៅបេថ្លេហិម ដ្បិតយើងបានជ្រើសរើសម្នាក់ក្នុងពួកកូនគាត់ ឲ្យធ្វើជាស្តេចរបស់យើង»។
ចូរហៅអ៊ីសាយមកក្នុងការថ្វាយយញ្ញបូជាដែរ នោះយើងនឹងបង្ហាញឲ្យអ្នកដឹងថាត្រូវធ្វើយ៉ាងណា អ្នកត្រូវចាក់ប្រេងលើអ្នកណាដែលយើងនឹងប្រាប់ ដើម្បីញែកសម្រាប់យើង»។