Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 12:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 គឺ​ពួក​កូន​ចៅ​យូដា ដែល​កាន់​ខែល និង​លំពែង ប្រុង​នឹង​ទៅ​ច្បាំង​ហើយ មាន​ប្រាំមួយ​ពាន់​ប្រាំបី​រយ​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ក្នុង​កុល‌សម្ព័ន្ធ​យូដា ទាហាន​ដែល​កាន់​ខែល និង​កាន់​លំពែង ហើយ​ប្រុង​ប្រៀប​ខ្លួន​ចេញ​ទៅ​ច្បាំង​បាន មាន ៦ ៨០០ នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 គឺ​ពួក​កូន​ចៅ​យូដា ដែល​កាន់​ខែលនឹង​លំពែង ប្រុង​នឹង​ទៅ​ច្បាំង​ហើយ នោះ​មាន​៦​ពាន់​៨​រយ​នាក់

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ក្នុង​កុល‌សម្ព័ន្ធ​យូដា ទាហាន​ដែល​កាន់​ខែល និង​កាន់​លំពែង ហើយ​ប្រុង​ប្រៀប​ខ្លួន​ចេញ​ទៅ​ច្បាំង​បាន​មាន ៦ ៨០០ នាក់។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 12:24
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំបង​រាជ្យ​នឹង​មិន​ដែល​ឃ្លាត​ពី​យូដា ហើយ​ដំបង​គ្រប់‌គ្រង​ក៏​មិន​ដែល​ឃ្លាត ពី​ពូជ‌ពង្ស​របស់​យូដា​ឡើយ រហូត​ទាល់​តែ​គេ​នាំ​សួយ‌សារ‌អាករ មក​ជូន​លោក ហើយ​ប្រ‌ជា‌រាស្រ្ត​នានា​នឹង​ចុះ​ចូល ចំពោះ​លោក។


ពេល​នោះ កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន មក​គាល់​ព្រះបាទ​ដាវីឌ​នៅ​ក្រុង​ហេប្រុន ទូល​ថា៖ «ទូល‌បង្គំ​គ្រប់​គ្នា​ជា​សាច់​លោហិត​ជា‌មួយ​ព្រះករុណា​ដែរ។


បន្ទាប់​មក ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់ បាន​ប្រមូល​គ្នា​មក​រក​ដាវីឌ នៅ​ក្រុង​ហេប្រុន ទូល​ថា៖ «យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សាច់​សាលោហិត​នឹង​លោក​ដែរ។


រីឯ​ពួក​ប្រធាន​ក្នុង​ពួក​ខ្លាំង​ពូកែ​របស់​ព្រះបាទ​ដាវីឌ ដែល​កាន់​ខាង​ទ្រង់ ជា‌មួយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ដើម្បី​នឹង​តាំង​នគរ​ឡើង តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ពី​ដំណើរ​សាសន៍​អ៊ីស្រា‌អែល


អ្នក​ទាំង​នេះ ជា​ពួក​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ ដែល​មក​តាម​ព្រះបាទ​ដាវីឌ នៅ​ក្រុង​ហេប្រុន ដើម្បី​នឹង​ផ្ទេរ​រាជ្យ​របស់​ស្ដេច​សូល​មក​ព្រះបាទ​ដាវីឌ​វិញ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា មាន​ចំនួន​ដូច​ត​ទៅ​នេះ


ខាង​ពួក​កូន​ចៅ​ស៊ីម្មាន មាន​ពួក​មនុស្ស​ខ្លាំង​ពូកែ សម្រាប់​ចេញ​ទៅ​ច្បាំង​ប្រាំពីរ​ពាន់​មួយ​រយ​នាក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម