អ្នកណាដែលជឿ ហើយទទួលពិធីជ្រមុជទឹក នោះនឹងបានសង្គ្រោះ តែអ្នកណាដែលមិនជឿ នោះនឹងជាប់ទោស។
១ យ៉ូហាន 5:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលមានព្រះរាជបុត្រា អ្នកនោះមានជីវិត អ្នកណាដែលគ្មានព្រះរាជបុត្រារបស់ព្រះ អ្នកនោះគ្មានជីវិតឡើយ។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលមានព្រះបុត្រា ក៏មានជីវិតដែរ រីឯអ្នកដែលគ្មានព្រះបុត្រារបស់ព្រះទេ នោះគ្មានជីវិតឡើយ។ Khmer Christian Bible អ្នកណាដែលមានព្រះរាជបុត្រា អ្នកនោះមានជីវិត ប៉ុន្ដែអ្នកណាដែលគ្មានព្រះរាជបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះគ្មានជីវិតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាមានព្រះបុត្រា អ្នកនោះក៏មានជីវិតដែរ ហើយអ្នកណាគ្មានព្រះបុត្រារបស់ព្រះជាម្ចាស់ទេ អ្នកនោះគ្មានជីវិតនេះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកណាដែលមានព្រះរាជបុត្រា នោះក៏មានជីវិតដែរ តែអ្នកណាដែលគ្មានព្រះរាជបុត្រានៃព្រះទេ នោះគ្មានជីវិតឡើយ។ អាល់គីតាប អ្នកណាមានបុត្រា អ្នកនោះក៏មានជីវិតដែរ ហើយអ្នកណាគ្មានបុត្រារបស់អុលឡោះទេ អ្នកនោះគ្មានជីវិតនេះឡើយ។ |
អ្នកណាដែលជឿ ហើយទទួលពិធីជ្រមុជទឹក នោះនឹងបានសង្គ្រោះ តែអ្នកណាដែលមិនជឿ នោះនឹងជាប់ទោស។
ប៉ុន្តែ អស់អ្នកដែលទទួលព្រះអង្គ គឺអស់អ្នកដែលជឿដល់ព្រះនាមព្រះអង្គ ព្រះអង្គប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ
ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះអង្គ [មិនត្រូវវិនាសឡើយ គឺ]មានជីវិតអស់កល្បជានិច្ចវិញ។
អ្នកណាដែលជឿដល់ព្រះរាជបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច តែអ្នកណាដែលមិនព្រមជឿដល់ព្រះរាជបុត្រាវិញ អ្នកនោះនឹងមិនឃើញជីវិតឡើយ គឺសេចក្តីក្រោធរបស់ព្រះ តែងនៅជាប់លើអ្នកនោះជានិច្ច»។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយមិនត្រូវជំនុំជម្រះឡើយ គឺបានរួចផុតពីសេចក្តីស្លាប់ទៅដល់ជីវិតវិញ។
ព្រះអង្គជាប្រភពនៃជីវិតរបស់យើង ក្នុងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានត្រឡប់ជាប្រាជ្ញាមកពីព្រះ ជាសេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងសេចក្តីប្រោសលោះដល់យើង
ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅក្នុងខ្ញុំ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ គឺខ្ញុំរស់ដោយជំនឿដល់ព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ព្រះអង្គទ្រង់សម្រាប់ខ្ញុំ។
ប្រសិនបើយើងកាន់ខ្ជាប់តាមចិត្តជឿជាក់ដែលយើងមានតាំងពីដំបូង រហូតដល់ចុងបំផុតមែន នោះយើងពិតជាមានចំណែកជាមួយព្រះគ្រីស្ទហើយ
អស់អ្នកដែលប្រព្រឹត្តរំលង ហើយមិននៅជាប់ក្នុងសេចក្ដីបង្រៀនរបស់ព្រះគ្រីស្ទ អ្នកនោះគ្មានព្រះទេ។ អ្នកណាដែលនៅជាប់ក្នុងសេចក្ដីបង្រៀននោះ អ្នកនោះមានទាំងព្រះវរបិតា និងព្រះរាជបុត្រា។