ទ្រង់ក៏មានមនុស្សប្រាំពីរម៉ឺននាក់ទៀត សម្រាប់លីសែង និងមានប្រាំបីម៉ឺននាក់ សម្រាប់ដាប់ថ្មនៅលើភ្នំ។
១ ពង្សាវតារក្សត្រ 9:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកពួកសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស ដែលនៅសល់ ជាមនុស្សដែលមិនមែនជាពួកកូនចៅអ៊ីស្រាអែល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជាតិសាសន៍ទាំងប៉ុន្មានដែលនៅសេសសល់ពីជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរេស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស មិនបានរាប់បញ្ចូលក្នុងចំណោមកូនចៅអ៊ីស្រាអែលទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកពួកសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី នឹងសាសន៍យេប៊ូស ដែលនៅសល់ ជាមនុស្សដែលមិនមែនជាពួកកូនចៅអ៊ីស្រាអែល អាល់គីតាប ជាតិសាសន៍ទាំងប៉ុន្មានដែលនៅសេសសល់ពីជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរេស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស មិនបានរាប់បញ្ចូលក្នុងចំណោមកូនចៅអ៊ីស្រអែលទេ។ |
ទ្រង់ក៏មានមនុស្សប្រាំពីរម៉ឺននាក់ទៀត សម្រាប់លីសែង និងមានប្រាំបីម៉ឺននាក់ សម្រាប់ដាប់ថ្មនៅលើភ្នំ។
និងអស់ទាំងទីក្រុងសម្រាប់ជាឃ្លាំងរបស់ព្រះបាទសាឡូម៉ូន និងទីក្រុងសម្រាប់ទុករទេះចម្បាំង ហើយសម្រាប់ពួកពលសេះទ្រង់ ក៏ធ្វើរបស់ទាំងអស់ដែលព្រះបាទសាឡូម៉ូនសព្វព្រះហឫទ័យចង់ធ្វើ នៅក្រុងយេរូសាឡិម នៅភ្នំល្បាណូន និងក្នុងគ្រប់ទាំងស្រុកដែលនៅក្រោមអំណាចទ្រង់ផង។
គឺជាកូនចៅរបស់សាសន៍ទាំងប៉ុន្មានដែលនៅសល់ក្នុងស្រុក ជាអ្នកដែលពួកកូនចៅអ៊ីស្រាអែលមិនបានបំផ្លាញអស់រលីងទេ នោះព្រះបាទសាឡូម៉ូនបានកេណ្ឌគេ មកធ្វើជាបាវបម្រើ ដរាបដល់សព្វថ្ងៃនេះ។
គ្រានោះ ទ្រង់បង្គាប់ឲ្យប្រមូលពួកសាសន៍ដទៃទាំងអម្បាលម៉ាន ដែលអាស្រ័យនៅក្នុងស្រុកអ៊ីស្រាអែល ហើយចាត់ជាងឲ្យទៅដាប់ថ្ម សម្រាប់ស្អាងព្រះដំណាក់នៃព្រះ
រីឯកូនចៅពួកអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូនមានៈ កូនចៅសូថាយ កូនចៅសូផេរេត កូនចៅពេរូដា
សរុបពួកអ្នកបម្រើព្រះវិហារ និងកូនចៅរបស់អ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន ទាំងអស់មាន ៣៩២ នាក់។
ដ្បិតទេវតារបស់យើងនឹងទៅមុនអ្នក ហើយនាំអ្នកទៅឯពួកសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍កាណាន សាសន៍ហេវី និងសាសន៍យេប៊ូស ហើយយើងនឹងធ្វើឲ្យសាសន៍ទាំងនោះសាបសូន្យទៅ
ទៅសាសន៍កាណាន ដែលនៅខាងកើត ខាងលិច និងសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍យេប៊ូសដែលនៅស្រុកភ្នំ និងសាសន៍ហេវីនៅស្រុកមីសប៉ា នៅតំបន់ជើងភ្នំហ៊ើរម៉ូន។
ឯសាសន៍ទាំងនោះមានមេនៃសាសន៍ភីលីស្ទីនទាំងប្រាំ និងសាសន៍កាណានទាំងអស់ សាសន៍ស៊ីដូន និងសាសន៍ហេវី ជាសាសន៍នៅស្រុកភ្នំល្បាណូន ចាប់តាំងពីភ្នំបាល-ហ៊ើរម៉ូន ទៅដល់ទ្វារចូលស្រុកហាម៉ាត។
ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏នៅជាមួយសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស។