Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 5:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ទ្រង់​ក៏​មាន​មនុស្ស​ប្រាំពីរ​ម៉ឺន​នាក់​ទៀត សម្រាប់​លី​សែង និង​មាន​ប្រាំបី​ម៉ឺន​នាក់ សម្រាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះ‌បាទ​សាឡូម៉ូន​ប្រើ​មនុស្ស​ចំនួន​ប្រាំ‌ពីរ​ម៉ឺន​នាក់​សម្រាប់​លី‌សែង និង​ប្រាំ‌បី​ម៉ឺន​នាក់​សម្រាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ទ្រង់​ក៏​មាន​មនុស្ស​៧​ម៉ឺន​នាក់ សំរាប់​លី‌សែង ហើយ​៨​ម៉ឺន​នាក់ សំរាប់​ដាប់​ថ្ម​នៅ​ឯ​ភ្នំ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ស្តេច​ស៊ូឡៃ‌ម៉ាន​ប្រើ​មនុស្ស​ចំនួន​ប្រាំ​ពីរ​ម៉ឺន​នាក់ សម្រាប់​លី‌សែង និង​ប្រាំ‌បី​ម៉ឺន​នាក់​សម្រាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 5:15
13 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​បាន​ចាត់​សារ​ទៅ​ឲ្យ​ដាវីឌ ព្រម​ទាំង​ជាង​ឈើ ជាង​ថ្ម និង​ឈើ​តា‌ត្រៅ​ផង ពួក​នោះ​ក៏​សង់​ដំណាក់​ថ្វាយ​ព្រះបាទ​ដាវីឌ។


រីឯ​ព្រះបាទ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស បាន​ចាត់​សារ​មក​ព្រះបាទ​ដាវីឌ ព្រម​ទាំង​ផ្ញើ​ឈើ​តា‌ត្រៅ និង​ជាង​រៀប​ថ្ម ហើយ​ជាង​ឈើ ដើម្បី​នឹង​សង់​ដំណាក់​ថ្វាយ​ព្រះបាទ​ដាវីឌ។


ព្រះបាទ​សាឡូម៉ូន​បាន​បង្គាប់​ឲ្យសង់​ព្រះ‌វិហារសម្រាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា និង​ព្រះ‌ដំណាក់​សម្រាប់​អង្គ​ទ្រង់​ផ្ទាល់។


ព្រះបាទ​សាឡូម៉ូន​បាន​តម្រូវ​ឲ្យ​មាន​មនុស្ស​ប្រាំពីរ​ម៉ឺន​នាក់ សម្រាប់​លី​សែង និង​ប្រាំបី​ម៉ឺន​នាក់ សម្រាប់​កាប់​ឈើ​នៅ​ឯ​ភ្នំ ហើយ​បី​ពាន់​ប្រាំមួយ​រយ​នាក់​សម្រាប់​ជា​អ្នក​ត្រួត​លើ​គេ។


សរុប​ពួក​អ្នក​បម្រើ​ព្រះ​វិហារ និង​កូន​ចៅ​របស់​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សា‌ឡូ‌ម៉ូន ទាំង​អស់​មាន ៣៩២ នាក់។


ឯ​កូន​ចៅ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន មាន​កូន​ចៅ​សូថាយ កូន​ចៅ​សូផេ‌រេត កូន​ចៅ​ពេរូដា


ពួក​អ្នក​បម្រើ​ព្រះវិហារ និង​កូន​ចៅ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន សរុប​ទាំង​អស់​មាន ៣៩២ នាក់។


បន្ទាប់​មក ព្រំ​ដែន​នោះ​បត់​ទៅ​រ៉ាម៉ា រហូត​ដល់​ទីរ៉ុស ជា​ក្រុង​ដែល​មាន​កំផែង​ការ​ពារ រួច​បត់​ទៅ​ដល់​ហូសា ហើយ​ទៅ​ផុត​ត្រឹម​សមុទ្រ។ ទឹក​ដី​នោះក៏​រាប់​ទាំងក្រុង​ម៉ាហាឡាប អាក់ស៊ីប


ពួក​មេ​ដឹក​នាំ​ពោល​ទៅ​គេ​ទៀត​ថា៖ «ទុក​ឲ្យ​គេ​រស់​នៅ​ចុះ»។ ដូច្នេះ ពួក​គេ​ក៏​ត្រឡប់​ជា​អ្នក​កាប់​ឧស និងជា​អ្នក​ដង​ទឹក​ឲ្យ​ក្រុម​ជំនុំ​ទាំង​មូល ដូច​ជា​ពួក​មេ​ដឹក​នាំ​បាន​សម្រេច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម