Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 22:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 គ្រា​នោះ ទ្រង់​បង្គាប់​ឲ្យ​ប្រមូល​ពួក​សាសន៍​ដទៃ​ទាំង​អម្បាល‌ម៉ាន ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ហើយ​ចាត់​ជាង​ឲ្យ​ទៅ​ដាប់​ថ្ម សម្រាប់​ស្អាង​ព្រះ‌ដំណាក់​នៃ​ព្រះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌បាទ​ដាវីឌ​ចេញ​បញ្ជា​ឲ្យ​ប្រមូល​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ហើយ​ស្ដេច​ក៏​ចាត់​ពួក​គេ​ឲ្យ​ធ្វើ​ជា​អ្នក​ដាប់​ថ្ម សម្រាប់​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គ្រា​នោះ ទ្រង់​បង្គាប់ ឲ្យ​ប្រមូល​ពួក​សាសន៍​ដទៃ​ទាំង​អំបាល‌ម៉ាន ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ហើយ​ចាត់​ជាង​ឲ្យ​ទៅ​ដាប់​ថ្ម សំរាប់​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ស្តេច​ទត​ចេញ​បញ្ជា​ឲ្យ​ប្រមូល​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រ‌អែល ហើយ​ស្តេច​ក៏​ចាត់​ពួក​គេ​ឲ្យ​ធ្វើ​ជា​អ្នក​ដាប់​ថ្ម សម្រាប់​សង់​ដំណាក់​ជូន​អុលឡោះ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 22:2
16 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​បាន​ចាត់​សារ​ទៅ​ឲ្យ​ដាវីឌ ព្រម​ទាំង​ជាង​ឈើ ជាង​ថ្ម និង​ឈើ​តា‌ត្រៅ​ផង ពួក​នោះ​ក៏​សង់​ដំណាក់​ថ្វាយ​ព្រះបាទ​ដាវីឌ។


មួយ​ទៀត កាល​ដែល​គេ​ស្អាង​ព្រះ‌វិហារ នោះ​គេ​ប្រើ​តែ​ថ្ម​ដាប់​ស្រាប់​មុន​ដែល​ដឹក​មក គ្មាន​ឮ​សូរ​ញញួរ ឬ​ពូថៅ ឬ​គ្រឿង​ដែក​ណា​មួយ នៅ​ក្នុង​ព្រះ‌វិហារ​កំពុង​ដែល​គេ​ស្អាង​ឡើង​នោះ​ឡើយ។


ហើយ​ដល់​ពួក​ជាង​រៀប​ថ្ម និង​ពួក​ជាង​ដាប់​ថ្ម ហើយ​សម្រាប់​ទិញ​ឈើ និង​ថ្ម​ដាប់​ស្រាប់ សម្រាប់​នឹង​ជួស‌ជុល​ត្រង់​កន្លែង​បាក់​បែក ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ក៏​សម្រាប់​អស់​ទាំង​ការ​ចំណាយ ដែល​ត្រូវ​ចាយ ដើម្បី​ជួស‌ជុល​ព្រះ‌វិហារ​ឡើង


គឺ​ពួក​ជាង​ឈើ ពួក​ជាង​រៀប​ថ្ម និង​ពួក​ជាង​ផ្សេងៗ សម្រាប់​ទិញ​ឈើ និង​ថ្ម​ដាប់​ស្រាប់ មក​ជួស‌ជុល​ព្រះ‌វិហារ។


រីឯ​ព្រះបាទ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស បាន​ចាត់​សារ​មក​ព្រះបាទ​ដាវីឌ ព្រម​ទាំង​ផ្ញើ​ឈើ​តា‌ត្រៅ និង​ជាង​រៀប​ថ្ម ហើយ​ជាង​ឈើ ដើម្បី​នឹង​សង់​ដំណាក់​ថ្វាយ​ព្រះបាទ​ដាវីឌ។


ពេល​នោះ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ថា៖ «សាឡូម៉ូន ជា​បុត្រ​របស់​យើង​នេះ គឺ​ជា​បុត្រ​មួយ​ដែល​ព្រះ​បាន​រើស​ទុក ទ្រង់​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ ហើយ​ការ​នេះ​ធំ​ណាស់ ដ្បិត​ព្រះ‌វិហារ នេះ​មិន​មែន​សម្រាប់​មនុស្ស គឺ​សម្រាប់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​វិញ


ពួក​ទូល‌បង្គំ​នឹង​កាប់​ឈើ​នៅ​ព្រៃ​ល្បាណូន តាម​ដែល​ទ្រង់​ត្រូវ​ការ បញ្ជូន​មក ដោយ​ក្បូន​តាម​សមុទ្រ ដល់​ក្រុង​យ៉ុប‌ប៉េ ថ្វាយ​ដល់​ទ្រង់ ឲ្យ​ទ្រង់​នាំ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម​ចុះ»។


ដូច្នេះ ព្រះបាទ​សាឡូម៉ូន​ទ្រង់​រាប់​ពួក​សាសន៍​ដទៃ ដែល​ស្នាក់​នៅ​ស្រុក​អ៊ីស្រា‌អែល​ទាំង​អស់ តាម​បញ្ជី​ដែល​ដាវីឌ​ជា​បិតា បាន​រាប់​កំណត់​ទុក ឃើញ​មាន​ចំនួន​មួយ​សែន​ប្រាំ​ម៉ឺន​បី​ពាន់​ប្រាំមួយ​រយ​នាក់។


ដូច្នេះ គេ​ឲ្យ​ប្រាក់​ទៅ​ពួក​ជាង​ថ្ម និង​ពួក​ជាង​ឈើ ហើយ​ឲ្យ​ស្បៀង​អាហារ ភេសជ្ជៈ និង​ប្រេង​ទៅ​ពួក​ក្រុង​ស៊ីដូន និង​ពួក​ក្រុង​ទីរ៉ុស ដើម្បី​ឲ្យ​គេ​នាំ​ឈើ​តា‌ត្រៅ​ពី​ភ្នំ​ល្បា​ណូន មក​ឯ​ក្រុង​យ៉ុប‌ប៉េ តាម​ផ្លូវ​សមុទ្រ តាម​ការ​ប្រោស​ប្រទាន​របស់​ព្រះ‌បាទ​ស៊ីរូស ជា​ស្តេចស្រុក​ពើស៊ី។


នៅ​ពេល​នោះ អ្នក​រាល់​គ្នា​មិន​មាន​ព្រះ‌គ្រីស្ទ​ទេ ក៏​ឃ្លាត​ចេញ​ពី​ជន​ជាតិ​អ៊ីស្រា‌អែល​ផង ជា​មនុស្ស​ដទៃ​ខាង​ឯ​សេចក្តី​សញ្ញា ដែល​ព្រះ‌អង្គ​បាន​សន្យា​ទុក គ្មាន​ទី​សង្ឃឹម ហើយ​ក៏​គ្មាន​ព្រះ​នៅ​ក្នុង​ពិភព​លោក​នេះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម