Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 2:58 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

58 សរុប​ពួក​អ្នក​បម្រើ​ព្រះ​វិហារ និង​កូន​ចៅ​របស់​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សា‌ឡូ‌ម៉ូន ទាំង​អស់​មាន ៣៩២ នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

58 សរុប​ទាំង​អស់​ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​កូន​ចៅ​ពួក​អ្នក​បម្រើ​ព្រះ‌បាទ​សាឡូម៉ូន​មាន ៣៩២​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

58 ឯ​ពួក​នេធីនិម នឹង​ពួក​កូន​ចៅ​របស់​ពួក​មហា‌តលិក​នៃ​ស្តេច​សាឡូម៉ូន រួម​ទាំង​អស់​មាន​ចំនួន​ជា​៣៩២​នាក់។

សូមមើលជំពូក ចម្លង

អាល់គីតាប

58 សរុប​ទាំង​អស់​ក្រុម​អ្នក​បម្រើ​ម៉ាស្ជិទ និង​កូន​ចៅ​ពួក​អ្នក​បម្រើ​ស្តេច​ស៊ូឡៃ‌ម៉ាន​មាន ៣៩២​នាក់។

សូមមើលជំពូក ចម្លង




អែសរ៉ា 2:58
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណែក​ពួក​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស ដែល​នៅ​សល់ ជា​មនុស្ស​ដែល​មិន​មែន​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល


គឺ​ជា​កូន​ចៅ​របស់​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​សល់​ក្នុង​ស្រុក ជា​អ្នក​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មិន​បាន​បំផ្លាញ​អស់​រលីង​ទេ នោះ​ព្រះបាទ​សាឡូម៉ូន​បាន​កេណ្ឌ​គេ មក​ធ្វើ​ជា​បាវ​បម្រើ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


រីឯ​ពួក​ដែល​បាន​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​ជា​កេរ‌អាករ​របស់​គេ​មុន​បង្អស់ នោះ​គឺ​ពួក​អ៊ីស្រា‌អែល ពួក​សង្ឃ ពួក​លេវី និង​ពួក​នេធី‌និម។


កូន​ចៅ​សេ‌ផាធា កូន​ចៅ​ហាធីល កូន​ចៅ​ផូ‌កេរេត ពី‌សេបែម និង​កូន​ចៅ​អាំម៉ូន។


ឯ​អស់​អ្នក​ដែល​មក​ពី​ក្រុង​ធេល-មែឡា ក្រុង​ធេល-ហា‌រេសា ក្រុង​កេរូប ក្រុង​អ័ដាន និង​ក្រុង​អ៊ីមមើរ គេ​ពុំ​អាច​ប្រាប់​ពី​វង្សា‌នុវង្ស​របស់​ឪពុក ឬ​ពី​ដូន​តា​របស់​ខ្លួន ឲ្យ​ដឹង​ថា​ជា​ពូជ​អ៊ីស្រា‌អែល ឬ​មិន​មែន​បាន​ទេ អ្នក​ទាំង​នោះ​មានៈ


នៅ​ឆ្នាំ​ទី​ប្រាំពីរ ក្នុង​រជ្ជ​កាលព្រះ​បាទ​អើថា‌ស៊ើក‌សេស ប្រជា‌ជន​អ៊ីស្រា‌អែល ពួក​សង្ឃ ពួក​លេវី ពួក​ចម្រៀង ពួក​ឆ្មាំ​ទ្វារ និង​ពួក​អ្នក​បម្រើ​ព្រះ​វិហារ​ខ្លះ ក៏​បាន​ឡើង​មក​ក្រុង​យេរូ‌សាឡិម​ដែរ។


ឯ​ពួក​អ្នក​បម្រើ​ព្រះ​វិហារ ដែល​រស់​នៅ​លើ​អូផែល បាន​ជួស​ជុល​ចំណុច​មួយ​នៅ​ទល់​មុខ​នឹង​ទ្វារ​ទឹក​ខាង​កើត និង​ប៉ម​ដែល​លយ​ចេញ​នោះ។


ពួក​អ្នក​បម្រើ​ព្រះវិហារ និង​កូន​ចៅ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន សរុប​ទាំង​អស់​មាន ៣៩២ នាក់។


ខ្ញុំ​បាន​ទិញ​បាវ​ប្រុស​ស្រី​ជា​ច្រើន ហើយ​មាន​កូន​កើត​មក​នៅ​ក្នុង​ផ្ទះ​យើង។ ក៏​មាន​ទ្រព្យ‌សម្បត្តិ​ជា​ច្រើន​ដូច​ជា ហ្វូង​គោ ហ្វូង​ចៀម លើស​ជាង​អស់​អ្នក​ណា​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មុន​យើង។


ពួក​មេ​ដឹក​នាំ​ពោល​ទៅ​គេ​ទៀត​ថា៖ «ទុក​ឲ្យ​គេ​រស់​នៅ​ចុះ»។ ដូច្នេះ ពួក​គេ​ក៏​ត្រឡប់​ជា​អ្នក​កាប់​ឧស និងជា​អ្នក​ដង​ទឹក​ឲ្យ​ក្រុម​ជំនុំ​ទាំង​មូល ដូច​ជា​ពួក​មេ​ដឹក​នាំ​បាន​សម្រេច។


ដូច្នេះ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ត្រូវ​បណ្ដា‌សា​ហើយ! អ្នក​រាល់​គ្នា​នឹង​មិន​ដែល​រួច​ផុត​ពី​ការ​ធ្វើ​ជា​បាវ​បម្រើ​ឡើយ គឺ​ជា​អ្នក​កាប់​ឧស និង​ដង​ទឹកសម្រាប់​ដំណាក់​នៃ​ព្រះរបស់ខ្ញុំ​ជា‌និច្ច»។


ប៉ុន្ដែ នៅ​ថ្ងៃ​នោះ លោក​យ៉ូស្វេ​បាន​តម្រូវ​គេ​ឲ្យ​ធ្វើ​ជា​អ្នក​កាប់​ឧស ហើយ​ដង​ទឹក​សម្រាប់​ក្រុម​ជំនុំ និង​សម្រាប់​អាស‌នារបស់​ព្រះ‌យេហូវ៉ា នៅ​កន្លែង​ដែល​ព្រះ‌អង្គ​ជ្រើស​រើស រហូត​ដល់​សព្វ​ថ្ងៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម