«ចូរទៅប្រាប់ដាវីឌជាអ្នកបម្រើយើងថា "ព្រះយេហូវ៉ាបានសួរដូច្នេះ តើឯងនឹងស្អាងវិហារឲ្យយើងនៅឬ?
១ ពង្សាវតារក្សត្រ 6:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ព្រះវិហារដែលឯងកំពុងតែស្អាងនេះ បើឯងនឹងប្រព្រឹត្តតាមបញ្ញត្តិរបស់យើង ហើយសម្រេចតាមសេចក្ដីយុត្តិធម៌ ព្រមទាំងរក្សាសេចក្ដីបង្គាប់របស់យើងទាំងប៉ុន្មាន ដើម្បីនឹងប្រព្រឹត្តតាម នោះយើងនឹងសម្រេចដល់អ្នក តាមពាក្យដែលយើងបានសន្យានឹងដាវីឌ ជាឪពុកអ្នក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «អ្នកកំពុងតែសង់ដំណាក់នេះសម្រាប់យើង។ ប្រសិនបើអ្នកប្រតិបត្តិតាមច្បាប់របស់យើង ប្រសិនបើអ្នកគោរពតាមវិន័យរបស់យើង ហើយប្រសិនបើអ្នកកាន់ និងធ្វើតាមបទបញ្ជារបស់យើង នោះយើងនឹងប្រព្រឹត្តចំពោះអ្នក តាមពាក្យដែលយើងបានសន្យាជាមួយដាវីឌ ជាបិតារបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រះវិហារដែលឯងកំពុងតែស្អាងនេះ បើឯងនឹងប្រព្រឹត្តតាមបញ្ញត្តរបស់អញ ហើយសំរេចតាមសេចក្ដីយុត្តិធម៌ ព្រមទាំងរក្សាសេចក្ដីបង្គាប់របស់អញទាំងប៉ុន្មាន ដើម្បីនឹងប្រព្រឹត្តតាម នោះអញនឹងសំរេចដល់ឯង តាមពាក្យដែលអញបានសន្យានឹងដាវីឌ ជាឪពុកឯង អាល់គីតាប «អ្នកកំពុងតែសង់ដំណាក់នេះសម្រាប់យើង។ ប្រសិនបើអ្នកប្រតិបត្តិតាមហ៊ូកុំរបស់យើង ប្រសិនបើអ្នកគោរពតាមវិន័យរបស់យើង ហើយប្រសិនបើអ្នកកាន់ និងធ្វើតាមបទបញ្ជារបស់យើង នោះយើងនឹងប្រព្រឹត្តចំពោះអ្នកតាមពាក្យដែលយើងបានសន្យាជាមួយទតជាបិតារបស់អ្នក។ |
«ចូរទៅប្រាប់ដាវីឌជាអ្នកបម្រើយើងថា "ព្រះយេហូវ៉ាបានសួរដូច្នេះ តើឯងនឹងស្អាងវិហារឲ្យយើងនៅឬ?
ក៏បានបង្គាប់ដល់ទ្រង់ពីដំណើរនេះដែរថា ទ្រង់មិនត្រូវប្រតិបត្តិតាមព្រះដទៃឡើយ តែទ្រង់មិនបានរក្សាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកទេ។
ប្រសិនបើអ្នកប្រព្រឹត្តតាមអស់ទាំងផ្លូវរបស់យើង កាន់តាមបញ្ញត្តិ និងក្រឹត្យក្រមរបស់យើងទាំងប៉ុន្មាន ដូចជាដាវីឌ បិតារបស់អ្នកបានប្រព្រឹត្ត នោះយើងនឹងចម្រើនឲ្យអ្នកមានអាយុវែងថែមទៀត»។
ដូច្នេះ ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមព្រះអង្គរក្សាសេចក្ដីនេះទៀត ជាសេចក្ដីដែលព្រះអង្គបានសន្យានឹងបិតាទូលបង្គំ គឺព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គថា "នឹងមិនដែលខានមានពូជអ្នកអង្គុយលើបល្ល័ង្ករាជ្យរបស់សាសន៍អ៊ីស្រាអែល នៅមុខយើងឡើយ ឲ្យតែកូនចៅអ្នកបានប្រុងប្រយ័ត្ននឹងដើរតាមផ្លូវ នៅមុខយើង ដូចជាអ្នកបានដើរនោះដែរ"។
កូននោះនឹងស្អាងព្រះវិហារសម្រាប់ឈ្មោះយើងវិញ គេនឹងធ្វើជាកូនរបស់យើង យើងក៏នឹងធ្វើជាឪពុកដល់គេ ហើយនឹងតាំងរាជ្យគេលើនគរអ៊ីស្រាអែលជាដរាបទៅ"។
ឯឯង ឱសាឡូម៉ូន ជាកូនអើយ ចូរឲ្យឯងបានស្គាល់ព្រះនៃឪពុកឯងចុះ ព្រមទាំងប្រតិបត្តិតាមព្រះអង្គ ដោយអស់ពីចិត្ត ហើយស្ម័គ្រស្មោះផង ដ្បិតព្រះយេហូវ៉ាស្ទង់អស់ទាំងចិត្ត ក៏យល់អស់ទាំងសេចក្ដីដែលយើងគិតដែរ បើឯងរកព្រះអង្គ នោះនឹងបានឃើញមែន តែបើឯងបោះបង់ចោលព្រះអង្គវិញ ព្រះអង្គក៏នឹងបោះបង់ចោលឯងជាដរាបទៅ
ប្រសិនបើកូនៗរបស់អ្នកកាន់តាម សេចក្ដីសញ្ញារបស់យើង និងសេចក្ដីបន្ទាល់ដែលយើងនឹងបង្រៀនដល់គេ នោះកូនៗរបស់គេក៏នឹងអង្គុយលើបល្ល័ង្ក របស់អ្នកជារៀងរហូតដែរ»។
ដ្បិតបើអ្នករាល់គ្នាកែផ្លូវប្រព្រឹត្ត និងចរិតរបស់អ្នកឲ្យល្អ ហើយបើសម្រេចក្ដីដល់មនុស្ស និងអ្នកជិតខាងដោយយុត្តិធម៌
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ «បើអ្នកដើរតាមផ្លូវរបស់យើង ហើយរក្សាបញ្ញើររបស់យើង នោះអ្នកនឹងជាអ្នកគ្រប់គ្រងលើវិហាររបស់យើង ព្រមទាំងរក្សាទីលានរបស់យើង យើងនឹងឲ្យអ្នកបានចូលក្នុងពួកដែលនៅទីនេះដែរ។
ប្រសិនបើអ្នករាល់គ្នាពិតជាបានចាក់គ្រឹះ ហើយមាំមួននៅក្នុងជំនឿ ឥតងាកបែរចេញពីសេចក្តីសង្ឃឹមរបស់ដំណឹងល្អ ដែលអ្នករាល់គ្នាបានឮ ជាដំណឹងដែលបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ។ ឯខ្ញុំ ប៉ុល បានក្លាយជាអ្នកបម្រើដំណឹងល្អនេះ។