យ៉ូអាប់ជាមេបញ្ជាការលើពួកពលទ័ពនៃសាសន៍អ៊ីស្រាអែលទាំងអស់ ហើយបេណាយ៉ាជាកូនយេហូយ៉ាដា ជាមេបញ្ជាការលើពួកកេរេធីម និងពួកពេលេធីម
១ ពង្សាវតារក្សត្រ 4:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទសាឡូម៉ូនជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងអស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូនគ្រងរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯសាឡូម៉ូន ទ្រង់ជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងអស់គ្នា អាល់គីតាប ស្តេចស៊ូឡៃម៉ានគ្រងរាជ្យ លើស្រុកអ៊ីស្រអែលទាំងមូល។ |
យ៉ូអាប់ជាមេបញ្ជាការលើពួកពលទ័ពនៃសាសន៍អ៊ីស្រាអែលទាំងអស់ ហើយបេណាយ៉ាជាកូនយេហូយ៉ាដា ជាមេបញ្ជាការលើពួកកេរេធីម និងពួកពេលេធីម
នៅក្រុងហេប្រុន ព្រះបាទដាវីឌសោយរាជ្យលើស្រុកយូដាអស់រយៈពេលប្រាំពីរឆ្នាំប្រាំមួយខែ ហើយនៅក្រុងយេរូសាឡិម ទ្រង់សោយរាជ្យលើពួកអ៊ីស្រាអែល និងពួកយូដាអស់រយៈពេលសាមសិបបីឆ្នាំ។
ព្រះបាទដាវីឌសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល ហើយក៏ប្រព្រឹត្តទៅចំពោះប្រជារាស្ត្ររបស់ទ្រង់ដោយសុចរិតយុត្តិធម៌។
យើងក៏មិនយកនគរទាំងមូលពីវាដែរ គឺនឹងឲ្យកុលសម្ពន័្ធមួយដល់កូនឯង ដោយយល់ដល់ដាវីឌជាអ្នកបម្រើរបស់យើង ហើយយល់ដល់ក្រុងយេរូសាឡិម ដែលយើងបានរើសហើយ»។
ស្តេចរេហូបោមក៏ប្រឹក្សានឹងពួកចាស់ៗ ជាពួកជំនិតរបស់ព្រះបាទសាឡូម៉ូន ជាបិតារបស់ទ្រង់ ពីពេលទ្រង់គង់ព្រះជន្មនៅឡើយថា៖ «តាមគំនិតរបស់លោករាល់គ្នា តើត្រូវយើងឆ្លើយនឹងពួកប្រជារាស្ត្រនេះយ៉ាងដូចម្តេច?»
ប្រជាជនអ៊ីស្រាអែលទាំងអស់ក៏បានឮពីការដែលស្តេចវិនិច្ឆ័យរឿងនោះ ហើយគេមានចិត្តកោតខ្លាចដល់ទ្រង់ ព្រោះគេយល់ឃើញថា ប្រាជ្ញានៃព្រះបានសណ្ឋិតនៅក្នុងទ្រង់ សម្រាប់នឹងសម្រេចសេចក្ដីយុត្តិធម៌។
ហើយពួកមន្ត្រីជាន់ខ្ពស់របស់ទ្រង់ មានរាយដូចតទៅនេះ គឺអ័សារា កូនសាដុក លោកជាសម្ដេចសង្ឃ
ពួកអ្នកទាំងនោះសុទ្ធតែជាមនុស្សថ្នឹកក្នុងចម្បាំង បានមកដល់ក្រុងហេប្រុន ដោយចិត្តស្មោះត្រង់ ដើម្បីនឹងអភិសេកទ្រង់ឡើងធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូល ហើយពួកអ៊ីស្រាអែលឯទៀតទាំងប៉ុន្មានក៏ស្រុះចិត្តគ្នានឹងតែងតាំងព្រះបាទដាវីឌឡើងជាស្តេចដែរ។
ដូច្នេះ ព្រះបាទសាឡូម៉ូនក៏យាងចេញពី ទីខ្ពស់ នៅត្រង់គីបៀន គឺពីមុខត្រសាលជំនុំ មកក្រុងយេរូសាឡិមវិញ ហើយព្រះអង្គបានសោយរាជ្យលើសាសន៍អ៊ីស្រាអែល។
ព្រះបាទសាឡូម៉ូនបានសោយរាជ្យលើប្រជាជនអ៊ីស្រាអែលទាំងមូល នៅក្រុងយេរូសាឡិមបានសែសិបឆ្នាំ។
តើព្រះបាទសាឡូម៉ូន ជាស្តេចអ៊ីស្រាអែល មិនបានប្រព្រឹត្តអំពើបាប ដោយសារតែស្ត្រីសាសន៍ដទៃទេឬ? ក្នុងចំណោមសាសន៍ជាច្រើន គ្មានស្តេចណាមួយដូចព្រះបាទសាឡូម៉ូនឡើយ ព្រះរបស់ទ្រង់បានស្រឡាញ់ទ្រង់ ព្រះបានតាំងទ្រង់ឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូល ប៉ុន្តែ ស្ត្រីសាសន៍ដទៃបានអូសទាញស្ដេចឲ្យប្រព្រឹត្តអំពើបាប។