ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នកណាប្រាប់អ្នកឲ្យដឹងថា អ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបានបរិភោគផ្លែឈើដែលយើងបានហាមមិនឲ្យបរិភោគនោះឬ?»។
១ ពង្សាវតារក្សត្រ 21:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯងត្រូវទូលថា "ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើឯងបានសម្លាប់ ហើយបានទាំងរឹបជាន់យករបស់ទ្រព្យផងមែនឬ?" ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "នៅកន្លែងដែលឆ្កែបានលិឍឈាមរបស់ណាបោត ឆ្កែក៏នឹងលិឍឈាមរបស់ឯងដូច្នោះដែរ"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវប្រាប់អហាប់ដូចតទៅ: “ព្រះអម្ចាស់មានព្រះបន្ទូលថា ហេតុអ្វីបានជាអ្នកធ្វើឃាតគេ ហើយចាប់យកដីរបស់គេដូច្នេះ?” អ្នកត្រូវពោលទៀតថា ព្រះអម្ចាស់មានព្រះបន្ទូលថា “ឆ្កែបានលិទ្ធឈាមរបស់ណាបោតនៅកន្លែងណា ឆ្កែក៏នឹងលិទ្ធឈាមរបស់អ្នកផ្ទាល់នៅកន្លែងនោះដែរ”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ឯងត្រូវទូលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ តើឯងបានសំឡាប់ ហើយបានទាំងរឹបជាន់យករបស់ទ្រព្យផងមែនឬ ក៏ត្រូវទូលដូច្នេះទៀតថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា នៅកន្លែងដែលឆ្កែបានលិទ្ធឈាមរបស់ណាបោត នោះនឹងលិទ្ធឈាមរបស់ឯងដែរ អាល់គីតាប ត្រូវប្រាប់អហាប់ដូចតទៅ: “អុលឡោះតាអាឡាមានបន្ទូលថាហេតុអ្វីបានជាអ្នកធ្វើឃាតគេ ហើយចាប់យកដីរបស់គេដូច្នេះ?” អ្នកត្រូវពោលទៀតថា អុលឡោះតាអាឡាមានបន្ទូលថា “ឆ្កែបានលិទ្ធឈាមរបស់ណាបោតនៅកន្លែងណា ឆ្កែក៏នឹងលិទ្ធឈាមរបស់អ្នកផ្ទាល់នៅកន្លែងនោះដែរ”»។ |
ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នកណាប្រាប់អ្នកឲ្យដឹងថា អ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបានបរិភោគផ្លែឈើដែលយើងបានហាមមិនឲ្យបរិភោគនោះឬ?»។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ចាំមើល យើងនឹងបណ្ដាលឲ្យមានការអាក្រក់កើតឡើង ពីក្នុងគ្រួឯង ឲ្យទាស់នឹងឯង ក៏នឹងយកពួកប្រពន្ធទាំងប៉ុន្មានរបស់ឯង ប្រគល់ឲ្យដល់អ្នកជំនិតឯងនៅមុខឯងផង អ្នកនោះនឹងរួមដំណេក និងប្រពន្ធឯងទាំងនោះ នៅទីពន្លឺថ្ងៃ
ហេតុអ្វីបានជាឯងមើលងាយ ឆ្ពោះព្រះបន្ទូលនៃព្រះយេហូវ៉ា ដោយប្រព្រឹត្តការអាក្រក់ នៅព្រះនេត្ររបស់ព្រះអង្គដូច្នេះ ឯងបានសម្លាប់អ៊ូរី ជាសាសន៍ហេតដោយដាវ ក៏ក្បត់យកប្រពន្ធគាត់មកធ្វើជាប្រពន្ធឯង ហើយសម្លាប់គាត់ដោយដាវរបស់ពួកកូនចៅអាំម៉ូន
គេលាងព្រះរាជរថនៅស្រះទឹកនៃក្រុងសាម៉ារី ហើយមានឆ្កែលិឍឈាម រីឯពួកស្រីពេស្យាតែងងូតទឹកនៅទីនោះ តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលទុក។
ដូច្នេះ ចូរដឹងថា ក្នុងព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលបានថ្លែងទំនាយទាស់នឹងជំនួរវង្សព្រះបាទអ័ហាប់ នោះនឹងគ្មានណាមួយធ្លាក់ដល់ដីឡើយ ដ្បិតព្រះយេហូវ៉ាបានធ្វើតាមសេចក្ដីដែលព្រះអង្គបានមានព្រះបន្ទូល ដោយសារលោកអេលីយ៉ាជាអ្នកបម្រើរបស់ព្រះអង្គហើយ»។
ដូច្នេះ កាលសំបុត្របានទៅដល់ហើយ គេក៏ចាប់ពួកបុត្រាស្ដេចទាំងចិតសិបអង្គសម្លាប់ទៅ ដាក់ព្រះសិរគ្រប់អង្គទៅក្នុងកញ្ឆេផ្ញើទៅលោក នៅត្រង់យេសរាល។
ដូច្នេះ ស្ដេចចាត់មនុស្សម្នាក់ពីចំពោះទ្រង់ទៅរកលោក។ ឯលោកអេលីសេកំពុងអង្គុយនៅក្នុងផ្ទះ មានពួកចាស់ទុំនៅជាមួយ តែមុនដែលអ្នកនោះមកដល់ លោកអេលីសេមានប្រសាសន៍ទៅពួកចាស់ទុំថា៖ «តើអ្នកឃើញទេ មានឃាតកចាត់មនុស្សឲ្យមកយកក្បាលខ្ញុំហើយ សូមចាំមើល ពេលអ្នកនោះមកដល់ ត្រូវបិទទ្វារឲ្យជាប់ កុំឲ្យគេចូលឡើយ។ តើមិនឮសូរសម្រិបជើងចៅហ្វាយរបស់គេមកតាមក្រោយទេឬ?»
ដូច្នេះ គេក៏ចងកហាម៉ានព្យួរលើបង្គោល ដែលលោកបានរៀបចំសម្រាប់ព្យួរកម៉ាដេកាយ។ ពេលនោះ សេចក្ដីក្រោធរបស់ស្តេចក៏ស្ងប់។
ដើម្បីឲ្យជើងអ្នករាល់គ្នា បានដើរលុយក្នុងឈាមរបស់គេ ឲ្យអណ្ដាតឆ្កែរបស់អ្នករាល់គ្នា មានចំណែកពីខ្មាំងសត្រូវទាំងនោះដែរ»។
ឱព្រះយេហូវ៉ាអើយ សូមប្រណីសន្ដោសទូលបង្គំ សូមទតមើលទុក្ខលំបាករបស់ទូលបង្គំ ដោយសារអស់អ្នកដែលស្អប់ទូលបង្គំផង ព្រះអង្គហើយ ដែលលើកទូលបង្គំឡើង ឲ្យរួចពីទ្វារនៃសេចក្ដីស្លាប់
ព្រះយេហូវ៉ាបានសម្ដែងអង្គទ្រង់ឲ្យគេស្គាល់ ព្រះអង្គបានសម្រេចដោយយុត្តិធម៌ មនុស្សអាក្រក់បានជាប់អន្ទាក់ ដោយការដែលដៃរបស់គេធ្វើ។ ប្រគំភ្លេងស្រងូត -បង្អង់
ពេលនោះ ហោរាយេរេមាក៏ទូលគ្រប់ទាំងព្រះបន្ទូលនេះដល់ព្រះបាទសេដេគា ជាស្តេចយូដា នៅក្រុងយេរូសាឡិម។
មួយទៀត ចៅហ្វាយនោះមិនត្រូវដណ្តើមយកអ្វីពីមត៌ករបស់បណ្ដាជន ហើយបណ្តេញគេចេញពីកេរអាកររបស់គេឡើយ លោកត្រូវចែកតែរបស់ទ្រព្យខ្លួន ឲ្យដល់កូន ទុកជាមត៌កប៉ុណ្ណោះ ដើម្បីមិនឲ្យប្រជារាស្ត្ររបស់យើងត្រូវខ្ចាត់ខ្ចាយ ពីកេរអាកររបស់គេរៀងខ្លួនឡើយ»។
វេទនាដល់មនុស្សដែលបានកម្រៃ ដោយទុច្ចរិតសម្រាប់ផ្ទះខ្លួន ដើម្បីនឹងតាំងសម្បុកនៅលើទីខ្ពស់ ឲ្យបានរួចពីកណ្ដាប់ដៃនៃសេចក្ដីអាក្រក់។
ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះនឹងថ្កោលទោសអ្នកវិញយ៉ាងនោះដែរ ហើយអ្នករាល់គ្នាវាល់ឲ្យគេយ៉ាងណា អ្នកនឹងទទួលមកវិញតាមរង្វាល់នោះឯង។
អ័ដូនី-បេសេកពោលថា៖ «ពីមុន ខ្ញុំបានឲ្យគេកាត់មេដៃ និងមេជើងរបស់ស្តេចចិតសិបអង្គ ដែលធ្លាប់រើសអាហារក្រោមតុខ្ញុំ។ ឥឡូវនេះ ព្រះបានសងខ្ញុំ ដូចខ្ញុំបានប្រព្រឹត្តនឹងគេហើយ»។ គេនាំលោកទៅក្រុងយេរូសាឡិម ហើយលោកក៏ស្លាប់នៅទីនោះ។