Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 46:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 មួយ​ទៀត ចៅ‌ហ្វាយ​នោះ​មិន​ត្រូវ​ដណ្តើម​យក​អ្វី​ពី​មត៌ក​របស់​បណ្ដា‌ជន ហើយ​បណ្តេញ​គេ​ចេញ​ពី​កេរ‌អាករ​របស់​គេ​ឡើយ លោក​ត្រូវ​ចែក​តែ​របស់​ទ្រព្យ​ខ្លួន ឲ្យ​ដល់​កូន ទុក​ជា​មត៌ក​ប៉ុណ្ណោះ ដើម្បី​មិន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ត្រូវ​ខ្ចាត់‌ខ្ចាយ ពី​កេរ‌អាករ​របស់​គេ​រៀង​ខ្លួន​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 មេ​ដឹក​នាំ​មិន​ត្រូវ​ប៉ះ‌ពាល់​ដី‌ធ្លី​របស់​ប្រជា‌ជន​ទេ គឺ​មិន​ត្រូវ​រឹប​អូស​យក​ដី​របស់​ពួក​គេ​ឡើយ។ មេ​ដឹក​នាំ​ត្រូវ​យក​ដី​របស់​ខ្លួន​ផ្ទាល់ ចែក​ជា​កេរ‌មត៌ក​ដល់​កូនៗ​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​មាន​នរណា​ម្នាក់ ក្នុង​ចំណោម​ប្រជា‌ជន បាត់​បង់​ដី‌ធ្លី​របស់​ខ្លួន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 មួយ​ទៀត ចៅហ្វាយ​នោះ​មិន​ត្រូវ​ដណ្តើម​យក​អ្វី​ពី​មរដក​របស់​បណ្តាជន ហើយ​បណ្តេញ​គេ​ចេញ​ពី​កេរ្តិ៍‌អាករ​របស់​គេ​ឡើយ លោក​ត្រូវ​ចែក​តែ​របស់​ទ្រព្យ​ខ្លួន ឲ្យ​ដល់​កូន ទុក​ជា​មរដក​ប៉ុណ្ណោះ ដើម្បី​មិន​ឲ្យ​រាស្ត្រ​របស់​អញ​ត្រូវ​ខ្ចាត់​ខ្ចាយ ពី​កេរ្តិ៍‌អាករ​របស់​គេ​រៀង​ខ្លួន​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 មេ​ដឹក​នាំ​មិន​ត្រូវ​ប៉ះ‌ពាល់​ដី‌ធ្លី​របស់​ប្រជា‌ជន​ទេ គឺ​មិន​ត្រូវ​រឹប​អូស​យក​ដី​របស់​ពួក​គេ​ឡើយ។ មេ​ដឹក​នាំ​ត្រូវ​យក​ដី​របស់​ខ្លួន​ផ្ទាល់ ចែក​ជា​កេរ‌មត៌ក​ដល់​កូនៗ​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​មាន​នរណា​ម្នាក់ ក្នុង​ចំណោម​ប្រជា‌ជន បាត់​បង់​ដី‌ធ្លី​របស់​ខ្លួន»។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 46:18
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯង​ត្រូវ​ទូល​ថា "ព្រះ‌‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​ឯង​បាន​សម្លាប់ ហើយ​បាន​ទាំង​រឹប‌ជាន់​យក​របស់​ទ្រព្យ​ផង​មែន​ឬ?" ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "នៅ​កន្លែង​ដែល​ឆ្កែ​បាន​លិឍ​ឈាម​របស់​ណា‌បោត ឆ្កែ​ក៏​នឹង​លិឍ​ឈាម​របស់​ឯង​ដូច្នោះ​ដែរ"»។


តែ​ណា‌បោត​ទូល​តប​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ឃាត់​កុំ​ឲ្យ​ទូល‌បង្គំ​ថ្វាយ​មត៌ក​របស់​បុព្វ‌បុរស​ទូល‌បង្គំ​ដល់​ព្រះ‌ករុណា​ឡើយ»។


ព្រះ‌អង្គ​បាន​យាង​ឡើង​ទៅ​ទី​ខ្ពស់ ទាំង​នាំ​ពួក​ឈ្លើយ​ទៅ​ជាមួយ ហើយ​ទទួលសួយ​អាករ​ពីប្រជាជន សូម្បី​តែ​ពី​ក្នុង​ចំណោម​មនុស្ស​បះ‌បោរ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា ដ៏​ជា​ព្រះបាន​គង់​នៅ​ទី​នោះ។


លោក​បាន​ឃ្វាល​ពួក‌គេ​ដោយ​ចិត្ត​ទៀង​ត្រង់ ហើយ​នាំ​ផ្លូវ​គេ​ដោយ​ដៃ​ដ៏​ប៉ិន​ប្រសប់។


ពួក​ចៅ‌ហ្វាយ​នៅ​កណ្ដាល​ទី​ក្រុង​ប្រព្រឹត្ត​ដូច​ជា​សត្វ​ស្វាន ដែល​កំពុង​ហែក​រំពា គេ​ប្រព្រឹត្ត​ដូច្នោះ ដើម្បី​នឹង​កម្ចាយ​ឈាម ហើយ​បំផ្លាញ​ព្រលឹង​មនុស្ស ប្រយោជន៍​ឲ្យ​បាន​កម្រៃ​ទុច្ចរិត។


ពី​ព្រោះ​អ្នក​រាល់​គ្នា​តែង‌យក​ស្មា​ទៅ​បុក ហើយ​ប្រើ​ស្នែង​បុះ​ចៀម​ដែល​ខ្សោយៗ រហូត​បាន​កម្ចាត់‌កម្ចាយ​គេ​ទៅ​បាត់។


នោះ​នឹង​បាន​ជា​ដី​របស់​លោក ទុក​ជា​កេរ‌អាករ​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល។ ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន​របស់​យើង នឹង​មិន​សង្កត់‌សង្កិន​ប្រជា‌រាស្ត្រ​របស់​យើង​ទៀត​ឡើយ គឺ​នឹង​ចែក​ស្រុក​នោះ​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល តាម​កុល‌សម្ព័ន្ធ​របស់​គេ។


ខ្ញុំ​ឲ្យ​គេ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច គេ​មិន​ត្រូវ​វិនាស​ឡើយ ក៏​គ្មាន​អ្នក​ណា​ឆក់​យក​គេ​ពី​ដៃ​ខ្ញុំ​បាន​ដែរ។


ហេតុ​នេះ​បាន​ជា​មាន​សេចក្ដី​ថ្លែង​ទុក​ថា៖ «ពេល​ព្រះ‌អង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ ព្រះ‌អង្គ​បាន​ចាប់​ពួក​ឈ្លើយ​នាំ​ទៅ​ជា​ឈ្លើយ ហើយ​បាន​ប្រទាន​អំណោយ‌ទាន​ដល់​មនុស្ស» ។


ទ្រង់​នឹង​យក​ស្រែ​ចម្ការ និង​ដំណាំ​អូលីវ​របស់​អ្នក​រាល់​គ្នា គឺ​របស់​ណា​ដែល​ល្អ​បំផុត​ផង ចែក​ឲ្យ​ដល់​ពួក​មហា‌តលិក​ទ្រង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម