Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 31:39 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 បើ​ខ្ញុំ​បាន​បរិ‌ភោគ​ផល​នៃ​ដី​នោះ​ឥត​បង់​ថ្លៃ ឬ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ដើម​បង់​ជីវិត​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ប្រសិន​បើ​ខ្ញុំ​បរិភោគ‌ផល ដែល​ដុះ​ចេញ​ពី​ដី​នោះ ដោយ​មិន​បង់​ប្រាក់ ហើយ​ធ្វើ​ឲ្យ​ម្ចាស់​ដី​រីង‌រៃ​នៅ​ក្នុង​ដួង​ចិត្ត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 បើ​ខ្ញុំ​បាន​បរិភោគ​ផល​នៃ​ដី​នោះ​ឥត​បង់​ថ្លៃ ឬ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ដើម​បង់​ជីវិត​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

39 ប្រសិន​បើ​ខ្ញុំ​បរិភោគ‌ផល ដែល​ដុះ​ចេញ​ពី​ដី​នោះ ដោយ​មិន​បង់​ប្រាក់ ហើយ​ធ្វើ​ឲ្យ​ម្ចាស់​ដី​រីង‌រៃ​នៅ​ក្នុង​ដួង​ចិត្ត

សូមមើលជំពូក ចម្លង




យ៉ូប 31:39
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ណា​អ្នក​ធ្វើ​ស្រែ​ចម្ការ ដី​នឹង​មិន​បង្កើត​ផល​ឲ្យ​អ្នក​ពេញ​កម្លាំង​ទៀត​ទេ អ្នក​ត្រូវ​សាត់‌ព្រាត់ ហើយ​អណ្តែត​ទៅ​មក​លើ​ផែន‌ដី»។


ឯង​ត្រូវ​ទូល​ថា "ព្រះ‌‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​ឯង​បាន​សម្លាប់ ហើយ​បាន​ទាំង​រឹប‌ជាន់​យក​របស់​ទ្រព្យ​ផង​មែន​ឬ?" ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "នៅ​កន្លែង​ដែល​ឆ្កែ​បាន​លិឍ​ឈាម​របស់​ណា‌បោត ឆ្កែ​ក៏​នឹង​លិឍ​ឈាម​របស់​ឯង​ដូច្នោះ​ដែរ"»។


ជា​ពួក​ដែល​ត្រូវ​ដើរ​សាត់‌ព្រាត់​នៅ​ខ្លួន​ទទេ ឥត​មាន​អ្វី​ពាក់​សោះ ហើយ​ដោយ​ព្រោះ​ឃ្លាន បាន​ជា​ត្រូវ​រែក​ជញ្ជូន​កណ្ដាប់​ស្រូវ។


គេ​ច្រូត​ស្រូវ​ដែល​សល់​នៅ​ក្នុង​ស្រែ​របស់​អ្នក​ដទៃ ក៏​បេះ​សន្សំ​ផល​ទំពាំង‌បាយ​ជូរ របស់​មនុស្ស​អាក្រក់​នោះ។


ឯ​ផ្លូវ​នៃ​អស់​អ្នក​ដែល​លោភ​ចង់​បាន កម្រៃ​ក៏​យ៉ាង​នោះ​ដែរ សេចក្ដី​នោះ​នឹង​ដក​យក​ជីវិត ចេញ​ពី​អ្នក​ដែល​បាន​កម្រៃ​បែប​នោះ។


ដ្បិត​មើល៍ ព្រះ‌យេហូវ៉ា​យាង​ចេញ ពី​ស្ថាន​របស់​ព្រះ‌អង្គ​មក ដើម្បី​នឹង​សម្រេច​ទោស​ដល់​មនុស្ស​នៅ​ផែនដី ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ ផែន​ដី​នឹង​បើក​បង្ហាញ​ឈាម​គេ​ឲ្យ​ឃើញ ឥត​គ្រប​បាំង​មនុស្ស​ដែល​ត្រូវ​គេ​សម្លាប់​ទៀត​ឡើយ។


វេទនា​ដល់​អ្នក​ណា​ដែល​សង់​ផ្ទះ​ខ្លួន ដោយ​ការ​ទុច្ចរិត ហើយ​ធ្វើ​បន្ទប់​ខ្លួន​ដោយ​ការ​មិន​ទៀង​ត្រង់ ជា​អ្នក​ដែល​ប្រើ​ប្រាស់​អ្នក​ជិត​ខាង​ខ្លួន​ទទេ ឥត​ចេញ​ឈ្នួល​ឲ្យ


មើល៍! ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល​គ្រប់​គ្នា​បាន​នៅ​ក្នុង​អ្នក តាម​អំណាច​ដែល​អាច​នឹង​កម្ចាយ​ឈាម។


មើល៍! ប្រាក់​ឈ្នួល​ដែល​អ្នក​បាន​លួច​បន្លំ​កម្មករ ដែល​ច្រូត​កាត់​ក្នុង​ស្រែ​របស់​អ្នក កំពុង​តែ​ស្រែក​ឡើង​ទាស់​នឹង​អ្នក ហើយ​សម្រែក​ពួក​អ្នក​ដែល​ច្រូត​ទាំង​នោះ ក៏​បាន​ឮ​ទៅ​ដល់​ព្រះ‌កាណ៌​របស់​ព្រះ‌អម្ចាស់​នៃ​ពួក​ពល​បរិវារ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម