ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 20:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះបាទ​អ័ហាប់​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​ដោយ‌សារ​អ្នក​ណា?» គាត់​ទូល​ឆ្លើយ​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​ដោយ‌សារ​ពួក​ទ័ព​របស់​ចៅ‌ហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន»។ ស្តេច​ក៏​សួរ​ទៀត​ថា៖ «តើ​អ្នក​ណា​ត្រូវ​នាំ​ទ័ព​ទៅ​ច្បាំង?» គាត់​ទូល​ឆ្លើយ​ថា៖ «គឺ​ព្រះ‌ករុណា»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​អហាប់​សួរ​ថា៖ «តើ​ព្រះអង្គ​ប្រគល់​ពួក​គេ​មក​ឲ្យ​ខ្ញុំ តាម​រយៈ​នរណា?»។ ព្យាការី​ទូល​ស្ដេច​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា តាម​រយៈ​ពួក​សេនា‌ជន ដែល​ចៅហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន​ជ្រើស​រើស»។ ព្រះ‌បាទ​អហាប់​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «តើ​នរណា​នាំ​ទ័ព​ចេញ​ទៅ​ច្បាំង?»។ ព្យាការី​ឆ្លើយ​ថា៖ «ព្រះ‌ករុណា!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ័ហាប់​មាន​បន្ទូល​សួរ​ថា តើ​ដោយ‌សារ​អ្នក​ណា រួច​គាត់​ទូល​ឆ្លើយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ គឺ​ដោយ‌សារ​ពួក​ទ័ព​របស់​ចៅហ្វាយ​ខែត្រ​ទាំង​ប៉ុន្មាន ស្តេច​ក៏​សួរ​ទៀត​ថា តើ​អ្នក​ណា​ត្រូវ​នាំ​ទៅ​បះ​នឹង​គេ​ជា​មុន គាត់​ទូល​ឆ្លើយ​ថា គឺ​ជា​ទ្រង់​ព្រះ‌ករុណា

សូមមើលជំពូក

អាល់គីតាប

ស្តេច​អហាប់​សួរ​ថា៖ «តើ​ទ្រង់​ប្រគល់​ពួក​គេ​មក​ឲ្យ​ខ្ញុំ​តាម​រយៈ​នរណា?»។ ណាពី​នោះ​ជម្រាប​ស្តេច​ថា៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា តាម​រយៈ​ពួក​សេនា‌ជន ដែល​ចៅហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន​ជ្រើស​រើស»។ ស្តេច​អហាប់​មាន​ប្រសាសន៍​ទៀត​ថា៖ «តើ​នរណា​នាំ​ទ័ព​ចេញ​ទៅ​ច្បាំង?»។ ណាពី​ឆ្លើយ​ថា៖ «ស្តេច!»។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 20:14
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ដល់​ប្រាំពីរ​ដង​ហើយ ក៏​ជម្រាប​ថា៖ «ឃើញ​មាន​ពពក​តូច​ប៉ុន​បាត​ដៃ​មនុស្ស​ឡើង​ពី​សមុទ្រ​មក» លោក​បង្គាប់​ថា៖ «ចូរ​ទៅ​ទូល​ព្រះបាទ​អ័ហាប់​ថា "សូម​ទឹម​រទេះ ហើយ​ចុះ​ទៅ ដើម្បី​កុំ​ឲ្យ​អាក់​ដំណើរ​ដោយ‌សារ​ភ្លៀង"»។


ខណៈ​នោះ មាន​ហោរា​ម្នាក់​ចូល​ទៅ​គាល់​អ័ហាប់ ជា​ស្តេច​អ៊ីស្រា‌អែល​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា តើ​ឃើញ​ហ្វូង​ទ័ព​ធំ​នេះ​ឬ​ទេ? មើល៍! នៅ​ថ្ងៃ​នេះ យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ឯង​ហើយ ឯង​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។


បន្ទាប់​មក ស្តេច​ក៏​ចេញ​ទៅ​ត្រួត​មើល​ពួក​ទ័ព​របស់​ចៅ‌ហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន ឃើញ​មាន​គ្នាពីរ​រយ​សាម​សិប​ពីរ​នាក់។ បន្ទាប់​មក ស្តេច​ក៏​ត្រួត​មើល​ប្រជាជន ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ឃើញ​មាន​ប្រាំពីរ​ពាន់​នាក់។


ហើយ​ពួក​ពល‌ទ័ព​របស់​ចៅ‌ហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន​ក៏​នាំ​មុខ​ចេញ​ទៅ បេន-ហាដាដ​ក៏​ចាត់​ម្នាក់​ឲ្យ​ទៅ​ក្រៅ​មើល អ្នក​នោះ​មក​ទូល​ដល់​ស្ដេច​វិញ​ថា៖ «មាន​ពួក​មនុស្ស​ចេញ​ពី​ក្រុង​សាម៉ារី​មក​ហើយ»។


ដូច្នេះ ដាវីឌ​បាន​ឈ្នះ​សាសន៍​ភីលី‌ស្ទីន​ម្នាក់​នោះ ដោយ‌សារ​តែ​ខ្សែ​ដង្ហក់ និង​ក្រួស​មួយ​គ្រាប់​ប៉ុណ្ណោះ គឺ​បាន​ប្រហារ​សាសន៍​ភីលី‌ស្ទីន​ឲ្យ​ស្លាប់ ដោយ​ឥត​មាន​កាន់​ដាវ​នៅ​ដៃ​ឡើយ