Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 20:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌បាទ​អហាប់​សួរ​ថា៖ «តើ​ព្រះអង្គ​ប្រគល់​ពួក​គេ​មក​ឲ្យ​ខ្ញុំ តាម​រយៈ​នរណា?»។ ព្យាការី​ទូល​ស្ដេច​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា តាម​រយៈ​ពួក​សេនា‌ជន ដែល​ចៅហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន​ជ្រើស​រើស»។ ព្រះ‌បាទ​អហាប់​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «តើ​នរណា​នាំ​ទ័ព​ចេញ​ទៅ​ច្បាំង?»។ ព្យាការី​ឆ្លើយ​ថា៖ «ព្រះ‌ករុណា!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះបាទ​អ័ហាប់​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​ដោយ‌សារ​អ្នក​ណា?» គាត់​ទូល​ឆ្លើយ​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​ដោយ‌សារ​ពួក​ទ័ព​របស់​ចៅ‌ហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន»។ ស្តេច​ក៏​សួរ​ទៀត​ថា៖ «តើ​អ្នក​ណា​ត្រូវ​នាំ​ទ័ព​ទៅ​ច្បាំង?» គាត់​ទូល​ឆ្លើយ​ថា៖ «គឺ​ព្រះ‌ករុណា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 អ័ហាប់​មាន​បន្ទូល​សួរ​ថា តើ​ដោយ‌សារ​អ្នក​ណា រួច​គាត់​ទូល​ឆ្លើយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ គឺ​ដោយ‌សារ​ពួក​ទ័ព​របស់​ចៅហ្វាយ​ខែត្រ​ទាំង​ប៉ុន្មាន ស្តេច​ក៏​សួរ​ទៀត​ថា តើ​អ្នក​ណា​ត្រូវ​នាំ​ទៅ​បះ​នឹង​គេ​ជា​មុន គាត់​ទូល​ឆ្លើយ​ថា គឺ​ជា​ទ្រង់​ព្រះ‌ករុណា

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ស្តេច​អហាប់​សួរ​ថា៖ «តើ​ទ្រង់​ប្រគល់​ពួក​គេ​មក​ឲ្យ​ខ្ញុំ​តាម​រយៈ​នរណា?»។ ណាពី​នោះ​ជម្រាប​ស្តេច​ថា៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា តាម​រយៈ​ពួក​សេនា‌ជន ដែល​ចៅហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន​ជ្រើស​រើស»។ ស្តេច​អហាប់​មាន​ប្រសាសន៍​ទៀត​ថា៖ «តើ​នរណា​នាំ​ទ័ព​ចេញ​ទៅ​ច្បាំង?»។ ណាពី​ឆ្លើយ​ថា៖ «ស្តេច!»។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 20:14
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​លើក​ទី​ប្រាំ‌ពីរ អ្នក​បម្រើ​ជម្រាប​លោក​អេលីយ៉ា​ថា៖ «ខ្ញុំ​ប្របាទ​ឃើញ​មាន​ពពក​មួយ​ដុំ​តូច​ប៉ុន​បាត​ដៃ ឡើង​ពី​សមុទ្រ​មក»។ លោក​អេលីយ៉ា​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ទូល​ព្រះ‌បាទ​អហាប់​ឲ្យ​ទឹម​រាជ‌រថ ហើយ​យាង​ចុះ​ពី​ភ្នំ​ទៅ ដើម្បី​កុំ​ឲ្យ​ភ្លៀង​ធ្លាក់​ទាន់»។


ពេល​នោះ មាន​ព្យាការី​ម្នាក់​ចូល​មក​គាល់​ព្រះ‌បាទ​អហាប់ ជា​ស្ដេច​អ៊ីស្រា‌អែល ដោយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: តើ​អ្នក​ឃើញ​កង‌ទ័ព​ដ៏​សន្ធឹក‌សន្ធាប់​នេះ​ទេ? យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។


ព្រះ‌បាទ​អហាប់​យាង​ត្រួត​ពល​សេនា‌ជន​របស់​ពួក​ចៅហ្វាយ​ខេត្ត ឃើញ​មាន​ចំនួន​ពីរ​រយ​សាម‌សិប​ពីរ​នាក់។ បន្ទាប់​មក ស្ដេច​ត្រួត​ពល​ទ័ព​អ៊ីស្រា‌អែល ឃើញ​មាន​ចំនួន​ទាំង​អស់​ប្រាំ‌ពីរ​ពាន់​នាក់។


ពួក​សេនា‌ជន​របស់​ចៅហ្វាយ​ខេត្ត​ចេញ​មុន​គេ។ ព្រះ‌បាទ​បេនហា‌ដាដ​ចាត់​គេ​ឲ្យ​ទៅ​មើល​សភាព‌ការណ៍ គេ​ក៏​រាយ‌ការណ៍​ថ្វាយ​ស្ដេច​ថា៖ «មាន​មនុស្ស​ចេញ​ពី​ទីក្រុង​សាម៉ារី»។


ដាវីឌ​វាយ​ឈ្នះ​ជន​ភីលីស្ទីន ដោយ‌សារ​ខ្សែ​ដង្ហក់ និង​ក្រួស​មួយ​គ្រាប់។ ដាវីឌ​ប្រហារ​ជន​ភីលីស្ទីន​នោះ ដោយ​ឥត​ប្រើ​ដាវ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម