១ ពង្សាវតារក្សត្រ 20:14 - អាល់គីតាប14 ស្តេចអហាប់សួរថា៖ «តើទ្រង់ប្រគល់ពួកគេមកឲ្យខ្ញុំតាមរយៈនរណា?»។ ណាពីនោះជម្រាបស្តេចថា៖ «អុលឡោះតាអាឡាមានបន្ទូលថា តាមរយៈពួកសេនាជន ដែលចៅហ្វាយខេត្តទាំងប៉ុន្មានជ្រើសរើស»។ ស្តេចអហាប់មានប្រសាសន៍ទៀតថា៖ «តើនរណានាំទ័ពចេញទៅច្បាំង?»។ ណាពីឆ្លើយថា៖ «ស្តេច!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ព្រះបាទអ័ហាប់មានរាជឱង្ការសួរថា៖ «តើដោយសារអ្នកណា?» គាត់ទូលឆ្លើយថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ គឺដោយសារពួកទ័ពរបស់ចៅហ្វាយខេត្តទាំងប៉ុន្មាន»។ ស្តេចក៏សួរទៀតថា៖ «តើអ្នកណាត្រូវនាំទ័ពទៅច្បាំង?» គាត់ទូលឆ្លើយថា៖ «គឺព្រះករុណា»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ព្រះបាទអហាប់សួរថា៖ «តើព្រះអង្គប្រគល់ពួកគេមកឲ្យខ្ញុំ តាមរយៈនរណា?»។ ព្យាការីទូលស្ដេចថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា តាមរយៈពួកសេនាជន ដែលចៅហ្វាយខេត្តទាំងប៉ុន្មានជ្រើសរើស»។ ព្រះបាទអហាប់មានរាជឱង្ការទៀតថា៖ «តើនរណានាំទ័ពចេញទៅច្បាំង?»។ ព្យាការីឆ្លើយថា៖ «ព្រះករុណា!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 អ័ហាប់មានបន្ទូលសួរថា តើដោយសារអ្នកណា រួចគាត់ទូលឆ្លើយថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ គឺដោយសារពួកទ័ពរបស់ចៅហ្វាយខែត្រទាំងប៉ុន្មាន ស្តេចក៏សួរទៀតថា តើអ្នកណាត្រូវនាំទៅបះនឹងគេជាមុន គាត់ទូលឆ្លើយថា គឺជាទ្រង់ព្រះករុណា សូមមើលជំពូក |