គឺវាដែលនឹងស្អាងវិហារមួយសម្រាប់ឈ្មោះយើង ហើយយើងនឹងតាំងបល្ល័ង្កនៃរាជ្យរបស់គេ ឲ្យនៅស្ថិតស្ថេររហូតតទៅ។
១ ពង្សាវតារក្សត្រ 2:45 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះបាទសាឡូម៉ូននឹងបានពរ ហើយរាជ្យរបស់ព្រះបាទដាវីឌនឹងបានតាំងនៅចំពោះព្រះយេហូវ៉ាជាដរាបតទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ យើងសាឡូម៉ូននឹងទទួលព្រះពរ ហើយរាជសម្បត្តិរបស់ព្រះបាទដាវីឌនឹងរឹងមាំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់រហូតតរៀងទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែស្តេចសាឡូម៉ូននឹងបានពរ ហើយរាជ្យរបស់ដាវីឌនឹងបានតាំងនៅចំពោះព្រះយេហូវ៉ាជាដរាបទៅ អាល់គីតាប ប៉ុន្តែ យើងស៊ូឡៃម៉ាននឹងទទួលពរ ហើយរាជសម្បត្តិរបស់ស្តេចទតនឹងរឹងមាំ នៅចំពោះអុលឡោះតាអាឡារហូតរៀងតទៅ»។ |
គឺវាដែលនឹងស្អាងវិហារមួយសម្រាប់ឈ្មោះយើង ហើយយើងនឹងតាំងបល្ល័ង្កនៃរាជ្យរបស់គេ ឲ្យនៅស្ថិតស្ថេររហូតតទៅ។
ដូច្នេះ ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ដែលទ្រង់បានតាំងទូលបង្គំឡើងឲ្យអង្គុយលើបល្ល័ង្ករបស់ស្ដេចដាវីឌ ជាបិតា ហើយបានឲ្យទូលបង្គំមានជំនួរវង្ស ដូចជាទ្រង់បានសន្យាទុក គឺស្បថថា នៅថ្ងៃនេះ អ័ដូនីយ៉ាត្រូវស្លាប់ជាពិត»។
ព្រះអង្គសព្វព្រះហឫទ័យនឹងប្រទានពរដល់វង្សរបស់ទូលបង្គំ ឲ្យបាននៅជាប់ចំពោះព្រះអង្គតទៅ ដ្បិតឱព្រះយេហូវ៉ាអើយ ព្រះអង្គបានប្រទានពរ ហើយវង្សទូលបង្គំនឹងបានពរជារៀងរហូត»។
ព្រះរាជាទូលសូមជីវិតពីព្រះអង្គ ព្រះអង្គក៏ប្រទានឲ្យ គឺឲ្យមានអាយុយឺនយូរ ជាអង្វែងតរៀងទៅ។
ដ្បិតព្រះអង្គបានតាំងឲ្យព្រះរាជា មានព្រះពរជានិច្ច ព្រះអង្គធ្វើឲ្យព្រះរាជាមានអំណរដ៏ពោរពេញ នៅចំពោះព្រះអង្គ។
សូមឲ្យព្រះនាមព្រះរាជាស្ថិតស្ថេរ អស់កល្បជានិច្ច សូមឲ្យកិត្តិនាមព្រះរាជា នៅគង់វង្សដូចព្រះអាទិត្យ សូមឲ្យមនុស្សម្នាបានពរដោយសារព្រះរាជា អស់ទាំងសាសន៍នឹងហៅព្រះរាជា ថាជាអ្នកមានពរ។
ក៏ដកយកមនុស្សអាក្រក់ចេញពីចំពោះស្តេច នោះរាជ្យរបស់ព្រះអង្គនឹងបានតាំងនៅខ្ជាប់ខ្ជួន ក្នុងសេចក្ដីសុចរិត។