Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 2:46 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

46 ពេល​នោះ ស្តេច​បាន​បង្គាប់​បេ‌ណា‌យ៉ា​ជា​កូន​យេហូ‌យ៉ា‌ដា ហើយ​លោក​ក៏​ចេញ​ទៅ​ប្រហារ​ជីវិត​ស៊ីម៉ាយ​ឲ្យ​ស្លាប់​ទៅ។ ដូច្នេះ រាជ្យ​នោះ​បាន​តាំង​ជា​មាំ‌មួន ក្នុង​អំណាច​ព្រះបាទ​សាឡូម៉ូន​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

46 ស្ដេច​ចេញ​បញ្ជា​ឲ្យ​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ចេញ​ទៅ​ប្រហារ​ជីវិត​លោក​ស៊ី‌ម៉ៃ។ រាជ​សម្បត្តិ​របស់​ព្រះ‌បាទ​សាឡូម៉ូន​ក៏​នៅ​ស្ថិត‌ស្ថេរ​យ៉ាង​រឹង‌មាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

46 នោះ​ស្តេច​ទ្រង់​បង្គាប់​ទៅ​បេណាយ៉ា​ជា​កូន​យេហូ‌យ៉ាដា ហើយ​លោក​ក៏​ចេញ​ទៅ​ប្រហារ​ជីវិត​ឲ្យ​វា​ស្លាប់​ទៅ ឯ​រាជ្យ នោះ​បាន​តាំង​ជា​មាំ‌មួន ក្នុង​អំណាច​សាឡូម៉ូន​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

46 ស៊ូឡៃ‌ម៉ាន​ចេញ​បញ្ជា​ឲ្យ​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ចេញ​ទៅ​ប្រហារ​ជីវិត​លោក​ស៊ី‌ម៉ៃ។ រាជ​សម្បត្តិ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន​ក៏​នៅ​ស្ថិត‌ស្ថេរ​យ៉ាង​រឹង‌មាំ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 2:46
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​សាឡូម៉ូន​បាន​ឡើង​គង់​លើ​បល្ល័ង្ក​របស់​ព្រះបាទ​ដាវីឌ​ជា​បិតា ហើយ​រាជ្យ​ទ្រង់​ក៏​បាន​រឹងមាំ​ឡើង។


ស្តេច​ក៏​ចាត់​បេ‌ណា‌យ៉ា ជា​កូន​យេហូ‌យ៉ា‌ដា ឲ្យ​ទៅ​ប្រហារ​ជីវិត​អ័ដូ‌នីយ៉ា ហើយ​ទ្រង់​ក៏​សុគត​ទៅ។


ដូច្នេះ បេ‌ណា‌យ៉ា​ជា​កូន​យេហូ‌យ៉ា‌ដា ក៏​ឡើង​ទៅ​សម្លាប់​យ៉ូអាប់ ហើយ​គេ​បញ្ចុះ​ក្នុង​ម៉ុង​របស់​លោក​នៅ​ទី​រហោ‌ស្ថាន។


ប៉ុន្តែ ព្រះបាទ​សាឡូម៉ូន​នឹង​បាន​ពរ ហើយ​រាជ្យ​របស់​ព្រះបាទ​ដាវីឌ​នឹង​បាន​តាំង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ដរាប​ត​ទៅ»។


ព្រះបាទ​សាឡូម៉ូន ជា​បុត្រា​របស់​ព្រះបាទ​ដាវីឌ មាន​អំណាច​ក្នុង​រាជ្យ​របស់​ខ្លួន​កាន់​តែ​មាំ‌មួន​ឡើង ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់ស្ដេច​គង់​នៅ​ជា‌មួយ ព្រម​ទាំង​លើក​តម្កើង​ស្ដេច​ឡើង​យ៉ាង​ក្រៃ‌លែង។


ក៏​ដក​យក​មនុស្ស​អាក្រក់​ចេញ​ពី​ចំពោះ​ស្តេច នោះ​រាជ្យ​របស់​ព្រះ‌អង្គ​នឹង​បាន​តាំង​នៅ​ខ្ជាប់‌ខ្ជួន ក្នុង​សេចក្ដី​សុចរិត។


ស្តេច​រមែង​តាំង​នគរ​ឲ្យ​មាំ‌មួន ដោយ‌សារ​សេចក្ដី​យុត្តិ‌ធម៌ តែ​ស្តេច​ណា​ដែល​សង្កត់‌សង្កិន​យក​តង្វាយ នោះ​ធ្វើ​ឲ្យ​ស្រុក​វិនាស​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម