ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 2:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​គេ​មក​ក្រាប​ទូល​ព្រះបាទ​សាឡូម៉ូន​ថា៖ «យ៉ូអាប់​បាន​រត់​ទៅ​ត្រសាល​របស់​ព្រះ‌យេហូវ៉ា​ហើយ ក៏​នៅ​ជិត​អាស‌នា» ព្រះបាទ​សាឡូម៉ូន​បាន​ចាត់​បេ‌ណា‌យ៉ា ជា​កូន​យេហូ‌យ៉ា‌ដា ឲ្យ​ទៅ​ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ប្រហារ​ជីវិត​យ៉ូអាប់​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​គេ​នាំ​ដំណឹង​ទៅ​ទូល​ព្រះ‌បាទ​សាឡូម៉ូន​ថា លោក​យ៉ូអាប់​រត់​គេច​ខ្លួន​ទៅ​ពន្លា​របស់​ព្រះ‌អម្ចាស់ ហើយ​ជ្រក​នៅ​ក្បែរ​អាសនៈ។ ពេល​នោះ ព្រះ‌បាទ​សាឡូម៉ូន​ចាត់​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ដោយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ប្រហារ​លោក​យ៉ូអាប់​ទៅ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​គេ​មក​ក្រាប​ទូល​ស្តេច​សាឡូម៉ូន​ថា យ៉ូអាប់​បាន​រត់​ទៅ​ឯ​ត្រសាល​នៃ​ព្រះ‌យេហូវ៉ា​ហើយ ក៏​នៅ​ជិត​អាសនា នោះ​សាឡូម៉ូន​ចាត់​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ឲ្យ​ទៅ​ដោយ​បន្ទូល​ថា ចូរ​ទៅ​ប្រហារ​ជីវិត​វា​ទៅ

សូមមើលជំពូក

អាល់គីតាប

មាន​គេ​នាំ​ដំណឹង​ទៅ​ជម្រាប​ស្តេច​ស៊ូឡៃ‌ម៉ាន​ថា លោក​យ៉ូអាប់​រត់​គេច​ខ្លួន​ទៅ​ជំរំ​របស់អុលឡោះ‌តាអាឡា ហើយ​ជ្រក​នៅ​ក្បែរ​អាសនៈ។ ពេល​នោះ ស្តេច​ស៊ូឡៃ‌ម៉ាន​ចាត់​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ដោយ​បញ្ជា​ថា៖ «ចូរ​ទៅ​ប្រហារ​លោក​យ៉ូអាប់​ទៅ!»។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 2:29
9 ការដាក់ឲ្យឆ្លើយតបគ្នា  

បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា ធ្វើ​ជា​មេ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ដាវីឌ ធ្វើ​សេនា‌បតី។


ស្តេច​ក៏​ចាត់​បេ‌ណា‌យ៉ា ជា​កូន​យេហូ‌យ៉ា‌ដា ឲ្យ​ទៅ​ប្រហារ​ជីវិត​អ័ដូ‌នីយ៉ា ហើយ​ទ្រង់​ក៏​សុគត​ទៅ។


បេ‌ណា‌យ៉ា​ក៏​ទៅ​ត្រសាល​នៃ​ព្រះ‌យេហូវ៉ា​ប្រាប់​យ៉ូអាប់​ថា៖ «ស្តេច​បង្គាប់​ឲ្យ​ចេញ​មក» តែ​លោក​ប្រកែក​ថា៖ «ទេ ខ្ញុំ​នឹង​ស្លាប់​នៅ​ទី​នេះ​វិញ» ដូច្នេះ បេ‌ណា‌យ៉ា​ក៏​ទៅ​ក្រាប​ទូល​ដល់​ស្តេច​តាម​ពាក្យ​ដែល​យ៉ូអាប់​ប្រាប់។


ស្តេច​មាន​រាជ‌ឱង្ការ​តប​ថា៖ «ចូរ​ធ្វើ​តាម​ពាក្យ​គាត់​ចុះ ចូរ​សម្លាប់​គាត់ ហើយ​កប់​គាត់​ទៅ ដើម្បី​លុប​ឈាម​ដែល​យ៉ូអាប់​បាន​កម្ចាយ ដោយ​ឥត​ហេតុ​ចេញ​ពី​យើង និង​ពី​ជំនួរ​វង្ស​របស់​បិតា​យើង​ទៅ។


ពេល​នោះ ស្តេច​បាន​បង្គាប់​បេ‌ណា‌យ៉ា​ជា​កូន​យេហូ‌យ៉ា‌ដា ហើយ​លោក​ក៏​ចេញ​ទៅ​ប្រហារ​ជីវិត​ស៊ីម៉ាយ​ឲ្យ​ស្លាប់​ទៅ។ ដូច្នេះ រាជ្យ​នោះ​បាន​តាំង​ជា​មាំ‌មួន ក្នុង​អំណាច​ព្រះបាទ​សាឡូម៉ូន​ហើយ។


ប៉ុន្តែ ប្រសិន‌បើ​អ្នក​ណា​ម្នាក់ មាន​ចេតនា​នឹង​វាយ​សម្លាប់​មនុស្ស​ម្នាក់​ទៀត​ដោយ​ឧបាយ‌កល ទោះ​បើ​អ្នក​នោះ​រត់​មក​ជ្រក​នៅ​អាស‌នា​យើង​ក៏​ដោយ ក៏​ត្រូវ​យក​គេ​ចេញ​ទៅ​សម្លាប់​ដែរ។


ឯ​មនុស្ស​ដែល​មាន​ទោស ជា​អ្នក​កម្ចាយ​ឈាម​គេ នោះ​នឹង​រត់​ចុះ​ទៅ​ក្នុង​រណ្តៅ កុំ​ឲ្យ​អ្នក​ណា​ឃាត់​វា​ឡើយ។


ត្រូវ​សម្លាប់​ទាំង​ពួក​ចាស់ ពួក​កំលោះ ពួក​ក្រមុំ ពួក​ក្មេង និង​ពួក​ស្រីៗ​ឲ្យ​អស់​រលីង​ទៅ ប៉ុន្តែ កុំ​ចូល​ទៅ​ជិត​មនុស្ស​ណា​ដែល​មាន​ទី​សម្គាល់​នៅ​ខ្លួន​ឡើយ ហើយ​ត្រូវ​ចាប់​ផ្តើម​ពី​ទី​បរិសុទ្ធ​របស់​យើង​ផង»។ ដូច្នេះ អ្នក​ទាំង​នោះ​ក៏​ផ្តើម​ពី​ពួក​ចាស់​ទុំ​ដែល​នៅ​មុខ​ព្រះ‌វិហារ


ដ្បិត​នេះ​ជា​ពេល​វេលា​ជំនុំ‌ជម្រះ ដែល​ត្រូវ​ចាប់​ផ្តើម​ពី​ដំណាក់​របស់​ព្រះ ហើយ​ប្រសិន‌បើ​ការ​នេះ​ចាប់​ផ្តើម​ពី​យើង​ទៅ​ហើយ នោះ​តើ​ចុង​បំផុត​របស់​អស់​អ្នក​ដែល​មិន​ស្តាប់​បង្គាប់​តាម​ដំណឹង​ល្អ​របស់​ព្រះ នោះ​នឹង​ទៅ​ជា​យ៉ាង​ណា?