១ ពង្សាវតារក្សត្រ 2:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤29 មានគេមកក្រាបទូលស្តេចសាឡូម៉ូនថា យ៉ូអាប់បានរត់ទៅឯត្រសាលនៃព្រះយេហូវ៉ាហើយ ក៏នៅជិតអាសនា នោះសាឡូម៉ូនចាត់បេណាយ៉ា ជាកូនយេហូយ៉ាដា ឲ្យទៅដោយបន្ទូលថា ចូរទៅប្រហារជីវិតវាទៅ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦29 មានគេមកក្រាបទូលព្រះបាទសាឡូម៉ូនថា៖ «យ៉ូអាប់បានរត់ទៅត្រសាលរបស់ព្រះយេហូវ៉ាហើយ ក៏នៅជិតអាសនា» ព្រះបាទសាឡូម៉ូនបានចាត់បេណាយ៉ា ជាកូនយេហូយ៉ាដា ឲ្យទៅដោយមានព្រះបន្ទូលថា៖ «ចូរទៅប្រហារជីវិតយ៉ូអាប់ទៅ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥29 មានគេនាំដំណឹងទៅទូលព្រះបាទសាឡូម៉ូនថា លោកយ៉ូអាប់រត់គេចខ្លួនទៅពន្លារបស់ព្រះអម្ចាស់ ហើយជ្រកនៅក្បែរអាសនៈ។ ពេលនោះ ព្រះបាទសាឡូម៉ូនចាត់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដោយមានរាជឱង្ការថា៖ «ចូរទៅប្រហារលោកយ៉ូអាប់ទៅ!»។ សូមមើលជំពូកអាល់គីតាប29 មានគេនាំដំណឹងទៅជម្រាបស្តេចស៊ូឡៃម៉ានថា លោកយ៉ូអាប់រត់គេចខ្លួនទៅជំរំរបស់អុលឡោះតាអាឡា ហើយជ្រកនៅក្បែរអាសនៈ។ ពេលនោះ ស្តេចស៊ូឡៃម៉ានចាត់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដោយបញ្ជាថា៖ «ចូរទៅប្រហារលោកយ៉ូអាប់ទៅ!»។ សូមមើលជំពូក |
ត្រូវឲ្យសំឡាប់ទាំងពួកចាស់ ពួកកំឡោះ ពួកក្រមុំ ពួកក្មេង នឹងពួកស្រីៗឲ្យអស់រលីងទៅ ប៉ុន្តែកុំឲ្យចូលទៅជិតមនុស្សណា ដែលមានទីសំគាល់ នៅខ្លួនឡើយ ហើយត្រូវឲ្យចាប់ផ្តើមការ តាំងពីទីបរិសុទ្ធរបស់អញផង ដូច្នេះ អ្នកទាំងនោះក៏ផ្តើមការ ចាប់តាំងពីពួកចាស់ទុំដែលនៅមុខព្រះវិហារ