នៅគ្រានោះ ប្រជាជនអ៊ីស្រាអែលគេបានបែកគ្នាជាពីរពួក ពួកមួយកាន់ខាងធីបនី ជាកូនគីណាត ប្រាថ្នានឹងលើកឡើងជាស្តេច ហើយពួកមួយទៀតកាន់ខាងអំរី
១ ពង្សាវតារក្សត្រ 16:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់ឆ្នាំទីសាមសិបប្រាំបី ក្នុងរាជ្យអេសា ជាស្តេចស្រុកយូដា នោះអ័ហាប់ ជាបុត្រអំរី ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល ទ្រង់គ្រងរាជ្យលើពួកអ៊ីស្រាអែល នៅក្រុងសាម៉ារីបានម្ភៃពីរឆ្នាំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីសាមសិបប្រាំបីនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទអហាប់ ជាបុត្ររបស់ព្រះបាទអូមរី ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី អស់រយៈពេលម្ភៃពីរឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ឆ្នាំទី៣៨ ក្នុងរាជ្យអេសា ជាស្តេចយូដា នោះអ័ហាប់ ជាបុត្រអំរី ចាប់តាំងសោយរាជ្យឡើងលើស្រុកអ៊ីស្រាអែល ទ្រង់គ្រងរាជ្យលើពួកអ៊ីស្រាអែល នៅក្រុងសាម៉ារីបាន២២ឆ្នាំ អាល់គីតាប នៅឆ្នាំទីសាមសិបប្រាំបី នៃរជ្ជកាលស្តេចអេសា ជាស្តេចស្រុកយូដា ស្តេចអហាប់ ជាបុត្ររបស់ស្តេចអូមរី ឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល នៅក្រុងសាម៉ារី អស់រយៈពេលម្ភៃពីរឆ្នាំ។ |
នៅគ្រានោះ ប្រជាជនអ៊ីស្រាអែលគេបានបែកគ្នាជាពីរពួក ពួកមួយកាន់ខាងធីបនី ជាកូនគីណាត ប្រាថ្នានឹងលើកឡើងជាស្តេច ហើយពួកមួយទៀតកាន់ខាងអំរី
គឺនៅឆ្នាំទីសាមសិបមួយ ក្នុងរាជ្យអេសា ជាស្តេចយូដា ដែលអំរីឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល ក៏សោយរាជ្យបានដប់ពីរឆ្នាំ ទ្រង់សោយរាជ្យនៅក្រុងធើសាបានប្រាំមួយឆ្នាំ។
ទ្រង់ទិញភ្នំសាម៉ារីពីសេមើរ តម្លៃពីរហាបប្រាក់ ទ្រង់ក៏សង់ទីក្រុងនៅលើភ្នំនោះ ឲ្យឈ្មោះថា សាម៉ារី តាមឈ្មោះសេមើរជាម្ចាស់ភ្នំ។
អំរីក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅក្នុងក្រុងសាម៉ារី រួចអ័ហាប់ជាបុត្រា បានឡើងសោយរាជ្យជំនួសបិតា។
អ័ហាប់ជាបុត្រអំរី បានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា លើសជាងអស់អ្នកណាដែលនៅមុនទ្រង់ទៅទៀត។
ព្រះបាទអ័ហាប់ក៏ធ្វើបង្គោលសក្ការៈមួយ ហើយប្រព្រឹត្តអំពើអាក្រក់ លើសជាងអស់ទាំងស្តេចដែលនៅមុនទ្រង់ទៅទៀត ជាការដែលបណ្ដាលឲ្យព្រះយេហូវ៉ាជាព្រះនៃពួកអ៊ីស្រាអែលមានសេចក្ដីក្រោធ។
«ចូរក្រោកឡើង ហើយចុះទៅជួបអ័ហាប់ ជាស្តេចអ៊ីស្រាអែល ដែលសោយរាជ្យ នៅស្រុកសាម៉ារីទៅ ទ្រង់នៅក្នុងចម្ការរបស់ណាបោត ទ្រង់ចុះទៅទទួលយកចម្ការនោះធ្វើជារបស់ទ្រង់។
ឯពួកដែលព្រះបាទអ័ម៉ាស៊ីយ៉ាបានឲ្យទៅវិញ មិនឲ្យទៅច្បាំងជាមួយនោះ គេក៏ចូលទៅវាយទីក្រុងស្រុកយូដាទាំងប៉ុន្មាន ចាប់តាំងពីស្រុកសាម៉ារីរហូតដល់ក្រុងបេត-ហូរ៉ុន ប្រហារសម្លាប់មនុស្សអស់បីពាន់នាក់ ហើយរឹបយកបានរបស់ជាច្រើនដែរ។
នោះមានមនុស្សមកពីស៊ីគែម ស៊ីឡូរ និងសាម៉ារី ចំនួនប៉ែតសិបនាក់ គេបានកោរពុកចង្កា ព្រមទាំងហែកអាវ ហើយអារសាច់ខ្លួន ក៏កាន់តង្វាយម្សៅ និងកំញាន ដើម្បីនាំយកទៅឯព្រះវិហារនៃព្រះយេហូវ៉ា។
ពីដើមកាលអេប្រាអិមនិយាយ មនុស្សរន្ធត់ញាប់ញ័រ គេបានថ្កើងឡើងក្នុងពួកអ៊ីស្រាអែល តែគេមានទោសពីដំណើរព្រះបាល ហើយក៏ស្លាប់ទៅ។
ដ្បិតអ្នករាល់គ្នាបានកាន់តាមបញ្ញត្តិច្បាប់របស់ស្តេចអំរី និងអស់ទាំងអំពើរបស់រាជវង្សស្ដេចអ័ហាប់ ហើយអ្នករាល់គ្នាបានដើរតាមសេចក្ដីប្រឹក្សារបស់គេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវខូចបង់ ហើយឲ្យពួកអ្នកដែលអាស្រ័យនៅ ត្រឡប់ជាទីដែលគេមើលងាយ អ្នកនឹងត្រូវរងពាក្យត្មះតិះដៀល នៃប្រជារាស្ត្ររបស់យើង។