Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 16:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​អហាប់ ជា​បុត្រ​របស់​ព្រះ‌បាទ​អូមរី ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី អស់​រយៈ​ពេល​ម្ភៃ​ពីរ​ឆ្នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 លុះ​ដល់​ឆ្នាំ​ទី​សាម​សិប​ប្រាំ​បី ក្នុង​រាជ្យ​អេសា ជា​ស្តេច​ស្រុក​យូដា នោះ​អ័ហាប់ ជា​បុត្រ​អំរី ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​គ្រង​រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី​បាន​ម្ភៃពីរ​ឆ្នាំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 លុះ​ដល់​ឆ្នាំ​ទី​៣៨ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា នោះ​អ័ហាប់ ជា​បុត្រ​អំរី ចាប់​តាំង​សោយ‌រាជ្យ​ឡើង​លើ​ស្រុក​អ៊ីស្រាអែល ទ្រង់​គ្រង​រាជ្យ​លើ​ពួក​អ៊ីស្រាអែល នៅ​ក្រុង​សាម៉ារី​បាន​២២​ឆ្នាំ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​បី នៃ​រជ្ជកាល​ស្តេច​អេសា ជា​ស្តេច​ស្រុក​យូដា ស្តេច​អហាប់ ជា​បុត្រ​របស់​ស្តេច​អូមរី ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល នៅ​ក្រុង​សាម៉ារី អស់​រយៈ​ពេល​ម្ភៃ​ពីរ​ឆ្នាំ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 16:29
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​បាក់​បែក​គ្នា​ជា​ពីរ​ក្រុម ក្រុម​មួយ​ចង់​លើក​លោក​ធីបនី ជា​កូន​របស់​លោក​គីណាត ឡើង​ជា​ស្ដេច ក្រុម​មួយ​ទៀត​ចង់​លើក​លោក​មេ‌ទ័ព​អូមរី​វិញ។


នៅ​ឆ្នាំ​ទី​សាម‌សិប​មួយ​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​អូមរី​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​ដប់‌ពីរ​ឆ្នាំ គឺ​ទ្រង់​សោយ​រាជ្យ​បាន​ប្រាំ​មួយ​ឆ្នាំ​នៅ​ក្រុង​ធើសា


រួច​ស្ដេច​ទិញ​ភ្នំ​សាម៉ារី​ពី​លោក​សេមើរ តម្លៃ​ប្រាក់​មួយ​ពាន់​ប្រាំ​បី​រយ​តម្លឹង។ ស្ដេច​សង់​ក្រុង​មួយ​នៅ​លើ​ភ្នំ​នោះ ហើយ​ដាក់​ឈ្មោះ​ថា ក្រុង​សាម៉ារី តាម​ឈ្មោះ​របស់​លោក​សេមើរ ជា​ម្ចាស់​ភ្នំ​នេះ។


កាល​ព្រះ‌បាទ​អូមរី​សោយ​ទិវង្គត​ទៅ គេ​យក​សព​ទៅ​បញ្ចុះ​នៅ​ក្រុង​សាម៉ារី។ ព្រះ‌បាទ​អហាប់ ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។


ព្រះ‌បាទ​អហាប់ ជា​បុត្រ​របស់​ព្រះ‌បាទ​អូមរី បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ លើស​ស្ដេច​មុនៗ​ទៅ​ទៀត។


ព្រះ‌បាទ​អហាប់​ក៏​បាន​សង់​បង្គោល​ព្រះ​អាសេ‌រ៉ា ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​លើស​ពី​ស្ដេច​អ៊ីស្រា‌អែល​មុនៗ បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​ព្រះ‌ពិរោធ។


«ចូរ​ក្រោក​ឡើង ទៅ​ជួប​អហាប់ ជា​ស្ដេច​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី។ ឥឡូវ​នេះ អហាប់​ស្ថិត​នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ​របស់​ណា‌បោត ដែល​ខ្លួន​ទើប​ចាប់​យក​បាន។


រីឯ​ទាហាន​អ៊ីស្រា‌អែល​ដែល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​បណ្ដេញ​ឲ្យ​វិល​ទៅ​ផ្ទះ​វិញ ដើម្បី​កុំ​ឲ្យ​ទៅ​ច្បាំង​ជា​មួយ​នោះ បាន​នាំ​គ្នា​រាត​ត្បាត​ក្រុង​នានា​ក្នុង​ស្រុក​យូដា ដែល​នៅ​ចន្លោះ​ក្រុង​សាម៉ារី និង​ក្រុង​បេត‌ហូរ៉ូន ហើយ​សម្លាប់​ប្រជា‌ជន​អស់​បី​ពាន់​នាក់ ព្រម​ទាំង​រឹប​អូស​យក​ជយ‌ភណ្ឌ​ជា​ច្រើន​ទៀត​ផង។


មាន​ប្រជា‌ជន​ប៉ែត‌សិប​នាក់​ធ្វើ​ដំណើរ​ពី​ភូមិ​ស៊ី‌គែម ពី​ស៊ីឡូ និង​ពី​ក្រុង​សាម៉ារី មក​ដល់​ទាំង​កោរ​ពុក​ចង្កា និង​ស្លៀក​សម្លៀក‌បំពាក់​រហែក ហើយ​ឆូត​សាច់​ខ្លួន​ឯង ផង។ ពួក​គេ​កាន់​តង្វាយ និង​គ្រឿង​ក្រអូប ដើម្បី​យក​ទៅ​ថ្វាយ​នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់។


ពេល​អេប្រាអ៊ីម​ហា​មាត់​និយាយ ប្រជា‌ជន​ញ័រ​រន្ធត់​គ្រប់ៗ​គ្នា អេប្រាអ៊ីម​ជា​មេ​ដឹក​នាំ​របស់​ស្រុក​អ៊ីស្រា‌អែល ប៉ុន្តែ គេ​មាន​ទោស ព្រោះ​តែ​គោរព​ព្រះ​បាល ហើយ​គេ​ក៏​បាត់​បង់​ជីវិត។


អ្នក​ធ្វើ​តាម​ច្បាប់​របស់​ស្ដេច​អ៊ុមរី និង​ប្រព្រឹត្ត​តាម​អំពើ​ទាំង​ប៉ុន្មាន ដែល​រាជ‌វង្ស​ស្ដេច​អហាប់​ធ្លាប់​ប្រព្រឹត្ត អ្នក​រស់​នៅ​តាម​ទម្លាប់​របស់​ពួក​គេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យ​អ្នក​ត្រូវ​តក់‌ស្លុត ហើយ​អ្នក​ក្រុង​ត្រូវ​គេ​ប្រមាថ​មាក់‌ងាយ។ អ្នក​រាល់​គ្នា​នឹង​រង​នូវ​ភាព​អាម៉ាស់​នៃ​ប្រជា‌ជន របស់​យើង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម