យេរ៉ូបោមទ្រង់ព្រះតម្រិះក្នុងព្រះហឫទ័យថា៖ «រាជ្យនេះនឹងត្រឡប់ទៅឯរាជវង្សដាវីឌវិញ
១ ពង្សាវតារក្សត្រ 15:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯប្អាសាជាស្តេចស្រុកអ៊ីស្រាអែល ទ្រង់ឡើងទៅទាស់នឹងពួកយូដា ក៏សង់ក្រុងរ៉ាម៉ាឡើង ដើម្បីកុំឲ្យមានអ្នកណាចេញចូលទៅខាងអេសា ជាស្តេចស្រុកយូដាបានឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទបាសា ជាស្ដេចស្រុកអ៊ីស្រាអែល លើកទ័ពមកវាយស្រុកយូដា ហើយសង់កំពែងជុំវិញក្រុងរ៉ាម៉ា ដើម្បីកុំឲ្យប្រជាជនរបស់ព្រះបាទអេសា ជាស្ដេចស្រុកយូដា អាចចេញចូលបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯប្អាសា ជាស្តេចស្រុកអ៊ីស្រាអែល ទ្រង់ឡើងទៅទាស់នឹងពួកយូដា ក៏សង់ក្រុងរ៉ាម៉ាឡើង ដើម្បីកុំឲ្យមានអ្នកណាចេញចូលទៅខាងអេសា ជាស្តេចស្រុកយូដាបានឡើយ អាល់គីតាប ស្តេចបាសា ជាស្តេចស្រុកអ៊ីស្រអែល លើកទ័ពមកវាយស្រុកយូដា ហើយសង់កំពែងជុំវិញក្រុងរ៉ាម៉ា ដើម្បីកុំឲ្យប្រជាជនរបស់ស្តេចអេសា ជាស្តេចស្រុកយូដាអាចចេញចូលបាន។ |
យេរ៉ូបោមទ្រង់ព្រះតម្រិះក្នុងព្រះហឫទ័យថា៖ «រាជ្យនេះនឹងត្រឡប់ទៅឯរាជវង្សដាវីឌវិញ
ប្រសិនបើប្រជាជនទាំងនេះ ចេះតែឡើងទៅថ្វាយយញ្ញបូជា ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម នោះចិត្តគេនឹងវិលត្រឡប់ទៅឯចៅហ្វាយគេវិញ គឺឯរេហូបោម ជាស្តេចស្រុកយូដា គេនឹងសម្លាប់យើងចោល ហើយត្រឡប់ទៅគោរពតាមរេហូបោម ជាស្តេចស្រុកយូដា»។
រួចប្អាសាជាកូនអ័ហ៊ីយ៉ា ក្នុងកុលសម្ពន័្ធអ៊ីសាខារ ក៏ក្បត់ទ្រង់ ហើយប្រហារសម្លាប់ទ្រង់នៅត្រង់គីបថោន ជាទីក្រុងរបស់ពួកភីលីស្ទីនទៅ ដ្បិតនៅគ្រានោះ ណាដាប និងពួកអ៊ីស្រាអែលទាំងអស់ គេកំពុងឡោមព័ទ្ធច្បាំងនឹងក្រុងគីបថោន
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មានឮសូរសំឡេងនៅរ៉ាម៉ា ជាសូរទំនួញ និងសូរយំយ៉ាងជូរចត់ គឺនាងរ៉ាជែលយំនឹងកូននាង ហើយមិនព្រមកម្សាន្តចិត្ត ពីដំណើរកូនសោះ ដ្បិតវាវិនាសបាត់ហើយ។
រីឯអណ្ដូងដែលអ៊ីសម៉ាអែលបោះសាកសពនៃមនុស្ស ដែលគាត់បានសម្លាប់នោះ ជាអណ្ដូងមួយធំ ដែលស្តេចអេសាបានជីក នៅគ្រាធ្វើសឹកទាស់នឹងព្រះបាទប្អាសា ជាស្តេចស្រុកអ៊ីស្រាអែល ។ អ៊ីសម៉ាអែល ជាកូននេថានា បានបំពេញរណ្តៅនោះ ដោយសពរបស់មនុស្សដែលគាត់បានសម្លាប់។
លោកសាំយូអែលក៏វិលទៅរ៉ាម៉ាវិញ ហើយស្ដេចសូលឡើងទៅលំនៅរបស់ព្រះអង្គនៅគីបៀរ ជាស្រុករបស់ព្រះអង្គវិញដែរ។