១ ពង្សាវតារក្សត្រ 12:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 យេរ៉ូបោមទ្រង់ព្រះតម្រិះក្នុងព្រះហឫទ័យថា៖ «រាជ្យនេះនឹងត្រឡប់ទៅឯរាជវង្សដាវីឌវិញ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 ព្រះបាទយេរ៉ូបោមរិះគិតថា៖ «យោលតាមសភាពការណ៍ពេលនេះ អាណាចក្រខ្ញុំអាចធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់រាជវង្សព្រះបាទដាវីឌមិនខាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 យេរ៉ូបោមទ្រង់ព្រះដំរិះក្នុងព្រះទ័យថា រាជ្យនេះនឹងត្រឡប់ទៅឯរាជវង្សដាវីឌវិញ សូមមើលជំពូកអាល់គីតាប26 ស្តេចយេរ៉ូបោមរិះគិតថា៖ «យោលតាមសភាពការណ៍ពេលនេះ អាណាចក្រខ្ញុំអាចធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់រាជវង្សស្តេចទតមិនខាន។ សូមមើលជំពូក |
ស្អែកឡើង គេក្រោកពីព្រលឹមស្រាង ចេញទៅឯទីរហោស្ថានត្កូអា កំពុងដែលគេចេញទៅនោះ ព្រះបាទយេហូសាផាតមានរាជឱង្ការថា៖ «ពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមអើយ ចូរស្តាប់យើងចុះ ចូរមានជំនឿដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ទើបអ្នករាល់គ្នានឹងបានខ្ជាប់ខ្ជួន ចូរជឿតាមពួកហោរារបស់ព្រះអង្គ ទើបអ្នករាល់គ្នានឹងប្រកបដោយសេចក្ដីចម្រើន»។
ដូច្នេះ បើឯងនឹងស្តាប់តាមគ្រប់ទាំងសេចក្ដីដែលយើងបង្គាប់ ហើយដើរតាមអស់ទាំងផ្លូវរបស់យើង ព្រមទាំងប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវនៅភ្នែកយើង ដោយកាន់តាមបញ្ញត្តិ និងក្រឹត្យក្រមរបស់យើង ដូចជាដាវីឌ ជាអ្នកបម្រើយើងដែរ នោះយើងនឹងនៅជាមួយឯង ហើយនឹងតាំងជំនួរវង្សឯងឡើងឲ្យខ្ជាប់ខ្ជួន ដូចជាយើងបានតាំងឲ្យដាវីឌដែរ យើងនឹងប្រគល់ពួកអ៊ីស្រាអែលឲ្យដល់ឯង