ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 14:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មហេសី​របស់​យេរ៉ូ‌បោម​ក៏​ធ្វើ​ដូច្នោះ ព្រះ​នាង​ក្រោក​ឡើង​ទៅ​ផ្ទះ​អ័ហ៊ី‌យ៉ា នៅ​ក្រុង​ស៊ីឡូរ រីឯ​អ័ហ៊ី‌យ៉ា លោក​មើល​មិន​ឃើញ​ទេ ព្រោះ​លោក​ចាស់​ណាស់​ហើយ ភ្នែក​ក៏​ងងឹត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មហេសី​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម​ក៏​ធ្វើ​តាម។ ព្រះ‌នាង​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ស៊ីឡូ ហើយ​ទៅ​ដល់​ផ្ទះ​របស់​លោក​អហ៊ី‌យ៉ា។ លោក​អហ៊ី‌យ៉ា​មើល​អ្វី​លែង​ឃើញ​ទៀត​ហើយ ព្រោះ​ភ្នែក​លោក​ងងឹត ដោយ​លោក​ចាស់​ជរា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ភរិយា​របស់​យេរ៉ូ‌បោម​ក៏​ធ្វើ​ដូច្នោះ នាង​ក្រោក​ឡើង​ទៅ​ឯ​ផ្ទះ​អ័ហ៊ីយ៉ា នៅ​ក្រុង​ស៊ីឡូរ រីឯ​អ័ហ៊ីយ៉ា លោក​មើល​មិន​ឃើញ​ទេ ពី​ព្រោះ​ភ្នែក​ងងឹត​ដោយ​ចាស់​ណាស់​ហើយ

សូមមើលជំពូក

អាល់គីតាប

ភរិយា​របស់​ស្តេច​យេរ៉ូ‌បោម​ក៏​ធ្វើ​តាម។ នាង​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ស៊ីឡូ ហើយ​ទៅ​ដល់​ផ្ទះ​របស់​លោក​អហ៊ីយ៉ា។ លោក​អហ៊ីយ៉ា​មើល​អ្វី​លែង​ឃើញ​ទៀត​ហើយ ព្រោះ​ភ្នែក​គាត់​ងងឹត​ដោយ​គាត់​ចាស់​ជរា។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 14:4
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​លោក​អ៊ីសាក​ចាស់​ទៅ ភ្នែក​ក៏​ងងឹត រហូត​ដល់​មើល​មិន​ឃើញ លោក​បាន​ហៅ​អេសាវ ជា​កូន​ច្បង​មក ហើយ​ប្រាប់​ថា៖ «កូន​អើយ» អេសាវ​ឆ្លើយ​ថា៖ «បាទ លោក​ពុក!»។


ពេល​នោះ ភ្នែក​របស់​លោក​អ៊ីស្រា‌អែល​ងងឹត​ហើយ ដោយ‌សារ​លោក​វ័យ​ចាស់ លោក​មើល​មិន​ឃើញ​ច្បាស់​ទេ។ លោក​យ៉ូសែប​ក៏​នាំ​កូន​ចូល​ទៅ​ជិត ហើយ​លោក​ក៏​ឱប​ថើប​វា។


នៅ​គ្រា​នោះ មាន​មួយ​ថ្ងៃ យេរ៉ូ‌បោម​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ហោរា​អ័ហ៊ី‌យ៉ា​ជា​ពួក​ក្រុង​ស៊ីឡូរ ក៏​ប្រទះ​នឹង​លោក​នៅ​កណ្ដាល​ផ្លូវ មាន​តែ​គ្នា​ពីរ​នាក់​នៅ​កណ្ដាល​វាល​នោះ


ហើយ​យេរ៉ូ‌បោម​មាន​រាជ​ឱង្ការទៅ​មហេសី​ថា៖ «ចូរ​ក្រោក​ឡើង ក្លែង​ខ្លួន ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់​នាង​ថា​ជា​មហេសី​របស់​យើង​ឡើយ រួច​ហើយ​ទៅ​ក្រុង​ស៊ីឡូរ​ទៅ នៅ​ទី​នោះ មាន​ហោរា​អ័ហ៊ី‌យ៉ា ដែល​បាន​ថ្លែងទំនាយ ពី​ដំណើរ​ដែល​យើង​នឹង​សោយ‌រាជ្យ​លើ​ប្រជាជន​នេះ


អាយុ​ជីវិត​របស់​យើង​ខ្ញុំ បាន​ត្រឹមតែ​ចិត​សិប​ឆ្នាំ ឬ​បើ​មាន​កម្លាំង​ច្រើន នោះ​បាន​ប៉ែត​សិប​ឆ្នាំ តែ​ទោះ​ជា​យ៉ា​ង​នោះ​ក៏​ដោយ ក៏​ឆ្នាំ​ទាំង​នោះ មាន​តែ​ការ​នឿយ​លំបាក និង​ទុក្ខ​ព្រួយ​ទទេ អាយុ​យើង​ខ្ញុំ​កន្លង​ទៅ​យ៉ាង​លឿន ហើយ​យើង​ខ្ញុំ​ក៏​ហើរ​ទៅ​បាត់។


នៅ​ថ្ងៃ​ដែល​ពួក​អ្នក​ចាំ​ផ្ទះ ត្រូវ​ញាប់‌ញ័រ ពួក​មនុស្ស​ខ្លាំង​ពូកែ ត្រូវ​ចុះ​ខ្សោយ ពួក​ស្រី​ដែល​កិន​ម្សៅ​ត្រូវ​ឈប់ ដោយ​ព្រោះ​មាន​គ្នា​តិច ពួក​អ្នក​ដែល​មើល​តាម​បង្អួច​ត្រូវ​ងងឹត​ទៅ


កាល​លោក​ម៉ូសេ​ស្លាប់ លោក​មាន​អាយុ​មួយ​រយ​ម្ភៃ​ឆ្នាំ តែ​ភ្នែក​របស់​លោក​មិនបាន​អន់ ហើយ​កម្លាំង​របស់​លោក​ក៏​មិន​បាន​ថយ​ដែរ។


បន្ទាប់​មក ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ស៊ីឡូ ហើយ​ដំឡើង​ត្រសាល​ជំនុំ​នៅ​ទី​នោះ។ ស្រុក​នោះ​ទាំង​មូល​ក្រាប​ចុះ​ចូល​នៅ​ចំពោះ​ពួក​គេ។


នៅ​ពេល​នោះ ភ្នែក​របស់​លោក​អេលី​ចាប់​ផ្តើម​ស្រវាំង មើល​អ្វី​មិន​ឃើញ​ឡើយ លោកអេលី​សម្រាក​នៅ​ក្នុង​បន្ទប់​របស់​លោក


អេលី​មាន​អាយុ​កៅសិប​ប្រាំបី​ឆ្នាំ​ហើយ ភ្នែក​លោក​ក៏​មើល​អ្វី​មិន​សូវ​ឃើញ។