ពេលនោះ ឡាបាន់ និងបេធូអែលក៏តបទៅវិញថា៖ «ហេតុការណ៍នេះមកពីព្រះយេហូវ៉ាហើយ យើងមិនអាចនិយាយទៅកាន់អ្នកថាអាក្រក់ ឬល្អបានឡើយ។
១ ពង្សាវតារក្សត្រ 12:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចមិនព្រមស្តាប់តាមប្រជាជនទេ ដ្បិតការនេះកើតមកអំពីព្រះយេហូវ៉ា ដើម្បីសម្រេចតាមសេចក្ដីដែលព្រះអង្គបានមានព្រះបន្ទូលនឹងយេរ៉ូបោម ជាកូននេបាត ដោយសារអ័ហ៊ីយ៉ា ជាពួកក្រុងស៊ីឡូរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចមិនព្រមស្ដាប់តាមសំណូមពររបស់ប្រជាជនទេ ដ្បិតព្រះអម្ចាស់បណ្ដាលឲ្យមានសភាពការណ៍ប្រែប្រួលដូច្នេះ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងមកកាន់លោកយេរ៉ូបោម ជាកូនរបស់លោកនេបាត តាមរយៈព្យាការីអហ៊ីយ៉ា នៅស៊ីឡូ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចទ្រង់មិនព្រមស្តាប់តាមបណ្តាជនទេ ដ្បិតការនេះកើតមកអំពីព្រះយេហូវ៉ា ដើម្បីនឹងសំរេចតាមសេចក្ដី ដែលទ្រង់បានមានបន្ទូលនឹងយេរ៉ូបោម ជាកូននេបាត ដោយសារអ័ហ៊ីយ៉ា ជាពួកក្រុងស៊ីឡូរ។ អាល់គីតាប ស្តេចមិនព្រមស្តាប់តាមសំណូមពររបស់ប្រជាជនទេ ដ្បិតអុលឡោះតាអាឡាបណ្តាលឲ្យមានសភាពការណ៍ប្រែប្រួលដូច្នេះ ស្របតាមបន្ទូលដែលទ្រង់បានថ្លែងមកកាន់លោកយេរ៉ូបោម ជាកូនរបស់លោកនេបាតតាមរយៈអហ៊ីយ៉ានៅស៊ីឡូ។ |
ពេលនោះ ឡាបាន់ និងបេធូអែលក៏តបទៅវិញថា៖ «ហេតុការណ៍នេះមកពីព្រះយេហូវ៉ាហើយ យើងមិនអាចនិយាយទៅកាន់អ្នកថាអាក្រក់ ឬល្អបានឡើយ។
នោះអាប់សាឡុម និងពួកអ៊ីស្រាអែលក៏ឆ្លើយឡើងថា៖ «គំនិតរបស់ហ៊ូសាយជាពួកអើគីនេះ ល្អជាងគំនិតរបស់អ័ហ៊ីថូផែល» (ព្រះយេហូវ៉ាបានតម្រូវឲ្យបំបាត់គំនិតរបស់អ័ហ៊ីថូផែលចេញ ដើម្បីនឹងនាំការអាក្រក់មកលើអាប់សាឡុមវិញ)។
ហេតុដូច្នោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ព្រះបាទសាឡូម៉ូនថា៖ «ដោយព្រោះឯងបានធ្វើយ៉ាងនេះ ហើយមិនបានរក្សាសេចក្ដីសញ្ញារបស់យើង និងបញ្ញត្តិដែលយើងបានបង្គាប់ដល់ឯង នោះយើងនឹងកន្ត្រាក់យករាជ្យពីឯងវិញ ហើយឲ្យទៅអ្នកបម្រើរបស់ឯងវិញ។
"ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ អ្នកមិនត្រូវឡើងទៅច្បាំងនឹងពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនរបស់អ្នករាល់គ្នាឡើយ ចូរវិលទៅផ្ទះរបស់អ្នករៀងខ្លួនទៅ ដ្បិតការនេះ គឺយើងបានបង្កើតឡើង"»។ ដូច្នេះ គេក៏ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយវិលត្រឡប់ទៅតាមផ្លូវគេវិញ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។
ដូច្នេះ មើល៍! ឥឡូវនេះ ព្រះយេហូវ៉ាដាក់វិញ្ញាណភូតកុហកនៅក្នុងមាត់នៃពួកហោរារបស់ព្រះករុណាទាំងនេះ ព្រះយេហូវ៉ាបានមានព្រះបន្ទូលពីមហន្តរាយ ដែលនឹងកើតដល់ព្រះករុណាហើយ»។
ដូច្នេះ ចូរដឹងថា ក្នុងព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលបានថ្លែងទំនាយទាស់នឹងជំនួរវង្សព្រះបាទអ័ហាប់ នោះនឹងគ្មានណាមួយធ្លាក់ដល់ដីឡើយ ដ្បិតព្រះយេហូវ៉ាបានធ្វើតាមសេចក្ដីដែលព្រះអង្គបានមានព្រះបន្ទូល ដោយសារលោកអេលីយ៉ាជាអ្នកបម្រើរបស់ព្រះអង្គហើយ»។
ពេលគេត្រឡប់មកវិញ ជម្រាបដល់លោក ហើយលោកមានប្រសាសន៍ថា៖ «នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលទ្រង់មានព្រះបន្ទូល ដោយសារលោកអេលីយ៉ា ជាអ្នកស្រុកធេសប៊ី ជាអ្នកបម្រើរបស់ទ្រង់ថា "ឆ្កែនឹងទំពាស៊ីសាច់យេសិបិល នៅតំបន់យេសរាល
ស្ដេចមិនព្រមស្តាប់តាមបណ្ដាជនទេ ដ្បិតការនោះកើតមកអំពីព្រះយេហូវ៉ា ដើម្បីនឹងសម្រេចតាមសេចក្ដីដែលព្រះអង្គបានមានព្រះបន្ទូលនឹងយេរ៉ូបោម ជាកូននេបាត ដោយសារអ័ហ៊ីយ៉ា ជាអ្នកស្រុកស៊ីឡូរ។
រីឯការដែលអ័ហាស៊ីយ៉ាបានទៅគាល់ព្រះបាទយ៉ូរ៉ាម នោះកើតមកអំពីព្រះទេ ដើម្បីឲ្យទ្រង់ត្រូវវិនាស ដ្បិតពេលទ្រង់បានទៅដល់ហើយ ក៏យាងចេញទៅជាមួយយេហូរ៉ាម ទាស់នឹងលោកយេហ៊ូវ ជាកូននីមស៊ី ជាអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង ឲ្យបានបំផ្លាញវង្សរបស់ព្រះបាទអ័ហាប់។
កាលលោកកំពុងតែទូលនឹងស្តេចនៅឡើយ ទ្រង់មានរាជឱង្ការថា៖ «តើយើងបានតាំងឯងឲ្យធ្វើជាអ្នកជួយគំនិតស្តេចឬ? ចូរនៅស្ងៀមទៅ តើឯងចង់ឲ្យគេប្រហារឯងឬ?» ដូច្នេះ លោកក៏ឈប់និយាយ។ ប៉ុន្តែ ពោលពាក្យថា៖ «ទូលបង្គំដឹងពិតថា ព្រះបានសម្រេចនឹងបំផ្លាញព្រះករុណាទៅ ដោយព្រោះបានធ្វើអំពើយ៉ាងនេះ ហើយមិនស្តាប់តាមសេចក្ដីដាស់តឿនរបស់ទូលបង្គំ»។
ប៉ុន្តែ ព្រះបាទអ័ម៉ាស៊ីយ៉ាមិនព្រមស្តាប់តាមទេ ដ្បិតការនោះកើតមកពីព្រះ ដើម្បីឲ្យទ្រង់បានប្រគល់សាសន៍យូដាទៅក្នុងកណ្ដាប់ដៃគេ ដោយព្រោះបានស្វែងរកតាមអស់ទាំងព្រះរបស់សាសន៍អេដុម។
ឱព្រះអង្គអើយ សូមកាត់ទោសគេ សូមឲ្យគេដួលចុះ ដោយសារឧបាយរបស់ខ្លួនគេ សូមបណ្តេញគេចេញ ដោយព្រោះអំពើរំលងរបស់គេ ដែលច្រើនឥតគណនា ដ្បិតគេបានបះបោរនឹងព្រះអង្គហើយ។
មនុស្សលោកទាំងអស់នៅផែនដី រាប់ដូចជាគ្មានអ្វីសោះ ព្រះអង្គធ្វើតាមតែព្រះហឫទ័យ ក្នុងចំណោមពលបរិវារនៅស្ថានសួគ៌ ហើយក្នុងចំណោមមនុស្សលោកនៅផែនដី គ្មានអ្នកណាអាចនឹងទប់ព្រះហស្តរបស់ព្រះអង្គ ឬពោលទៅព្រះអង្គថា "ទ្រង់ធ្វើអ្វីដូច្នេះ?" បានឡើយ។
តើគេផ្លុំត្រែនៅក្នុងក្រុង មិនធ្វើឲ្យប្រជាជនភ័យឬ? បើព្រះយេហូវ៉ាមិនបានធ្វើទេ តើមានអន្តរាយកើតដល់ទីក្រុងណាមួយបានឬ?
តាមរយៈគម្រោងការដែលបានកំណត់ទុក និងបុព្វញាណរបស់ព្រះ ព្រះអង្គនោះត្រូវបញ្ជូនមកអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានឆ្កាង និងធ្វើគុតព្រះអង្គ ដោយសារដៃមនុស្សទទឹងច្បាប់។
ឥឡូវនេះ បងប្អូនអើយ ខ្ញុំដឹងថា អ្នករាល់គ្នា និងពួកនាម៉ឺនរបស់អ្នករាល់គ្នា បានប្រព្រឹត្តការនោះ ដោយមិនដឹងខ្លួន។
ដើម្បីធ្វើអ្វីៗដែលព្រះហស្តព្រះអង្គ និងគម្រោងការរបស់ព្រះអង្គ បានកំណត់ទុកឲ្យកើតឡើង។
ប៉ុន្ដែ ស៊ីហុន ជាស្តេចក្រុងហែសបូន មិនព្រមបើកឲ្យពួកយើងដើរកាត់ស្រុករបស់ព្រះអង្គទេ ដ្បិតព្រះយេហូវ៉ាជាព្រះនៃអ្នក បានធ្វើឲ្យស្តេចនោះមានវិញ្ញាណរឹង ហើយមានចិត្តមានះ ដើម្បីឲ្យព្រះអង្គបានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក ដូចមានសព្វថ្ងៃនេះស្រាប់។
ឪពុកម្តាយរបស់គាត់មិនបានដឹងថា ការនោះមកពីព្រះយេហូវ៉ាទេ ដ្បិតព្រះអង្គរកឱកាសទាស់នឹងពួកភីលីស្ទីន។ នៅគ្រានោះ ពួកភីលីស្ទីនត្រួតត្រាលើសាសន៍អ៊ីស្រាអែល។
ម្យ៉ាងទៀត ព្រះជាសិរីល្អរបស់សាសន៍អ៊ីស្រាអែលមិនចេះកុហក ឬប្រែប្រួលឡើយ ដ្បិតព្រះអង្គមិនមែនជាមនុស្សដែលចេះប្រែប្រួលទេ»។