និងពួកហូរីនៅតំបន់ភ្នំសៀរ ជាស្រុករបស់ខ្លួន រហូតទៅដល់អែល-ប៉ារ៉ាន ដែលនៅជាប់ទីរហោស្ថាន។
១ ពង្សាវតារក្សត្រ 11:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនាំគ្នាចេញពីស្រុកម៉ាឌានទៅដល់ស្រុកប៉ារ៉ាន ក៏នាំមនុស្សខ្លះពីប៉ារ៉ានទៅជាមួយគេ ចូលទៅក្នុងស្រុកអេស៊ីព្ទ គាល់ផារ៉ោនជាស្តេចស្រុកនោះ ហើយទ្រង់ក៏ប្រទានផ្ទះមួយឲ្យលោកនៅ និងស្រែចម្ការដែរ ព្រមទាំងផ្គត់ផ្គង់ស្បៀងអាហារផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេចាកចេញពីស្រុកម៉ាឌានទៅដល់ស្រុកប៉ារ៉ាន។ ពួកគេនាំអ្នកស្រុកប៉ារ៉ានខ្លះទៅជាមួយ ហើយសុំជ្រកកោននឹងព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប។ ព្រះចៅផារ៉ោនប្រទានផ្ទះសំបែង និងផ្គត់ផ្គង់ស្បៀងអាហារដល់លោក ព្រមទាំងប្រទានដីធ្លីឲ្យលោកទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនាំគ្នាចេញពីស្រុកម៉ាឌានទៅដល់ស្រុកប៉ារ៉ាន ក៏នាំយកមនុស្សខ្លះពីប៉ារ៉ាន ទៅជាមួយនឹងគេ ចូលទៅក្នុងស្រុកអេស៊ីព្ទ គាល់ផារ៉ោន ជាស្តេចស្រុកនោះ ហើយទ្រង់ក៏ប្រទានផ្ទះ១ឲ្យលោកនៅ នឹងស្រែចំការដែរ ព្រមទាំងផ្គត់ផ្គង់ស្បៀងអាហារផង អាល់គីតាប ពួកគេចាកចេញពីស្រុកម៉ាឌាន ទៅដល់ស្រុកប៉ារ៉ាន។ ពួកគេនាំអ្នកស្រុកប៉ារ៉ានខ្លះទៅជាមួយ ហើយសុំជ្រកកោននឹងស្តេចហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីប។ ស្តេចហ្វៀរ៉អ៊ូនប្រទានផ្ទះសម្បែង និងផ្គត់ផ្គង់ស្បៀងអាហារដល់គាត់ ព្រមទាំងប្រទានដីធ្លីឲ្យគាត់ទៀតផង។ |
និងពួកហូរីនៅតំបន់ភ្នំសៀរ ជាស្រុករបស់ខ្លួន រហូតទៅដល់អែល-ប៉ារ៉ាន ដែលនៅជាប់ទីរហោស្ថាន។
ក្មេងនេះរស់នៅក្នុងទីរហោស្ថានប៉ារ៉ាន ហើយម្តាយបានយកស្ត្រីម្នាក់ពីស្រុកអេស៊ីព្ទ មកឲ្យធ្វើជាប្រពន្ធ។
កូនដែលនាងបានបង្កើតឲ្យលោកអ័ប្រាហាំ គឺសីមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និងស៊ូអា។
កូនចៅរបស់ម៉ាឌាន គឺអេផា អេភើរ ហេណុក អ័ប៊ីដា និងអែលដ្អា។ អ្នកទាំងនេះជាកូនចៅរបស់នាងកិទូរ៉ា។
គ្រានោះ ហាដាឌបានរត់រួច ព្រមទាំងសាសន៍អេដុមខ្លះ ដែលជាអ្នកបម្រើរបស់ឪពុកលោកដែរ ក៏រត់ទៅអាស្រ័យនៅស្រុកអេស៊ីព្ទ ក្នុងកាលដែលហាដាឌនៅកុមារតូចនៅឡើយ។
ឯហាដាឌ បានប្រកបដោយគុណរបស់ផារ៉ោន បានជាទ្រង់ប្រទានប្អូនរបស់ភរិយារបស់ទ្រង់ គឺជាប្អូននាងថាផ្នេស ដែលជាអគ្គមហេសី ឲ្យធ្វើជាប្រពន្ធលោក។
កាលផារ៉ោនបានឮរឿងនេះ ស្ដេចក៏រកមធ្យោបាយសម្លាប់លោកម៉ូសេ តែលោកម៉ូសេរត់គេចពីផារ៉ោនទៅនៅស្រុកម៉ាឌាន ហើយលោកអង្គុយនៅក្បែរអណ្តូងទឹកមួយ។
ព្រះយាងមកពីថេម៉ាន គឺព្រះដ៏បរិសុទ្ធទ្រង់យាងមកពី ភ្នំប៉ារ៉ាន-បង្អង់- សិរីល្អព្រះអង្គបិទបាំងផ្ទៃមេឃ ហើយផែនដីបានពេញដោយសេចក្ដីសរសើរដល់ព្រះអង្គ
ពេលនោះ កូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរតាមដំណាក់ៗ ចេញពីទីរហោស្ថានស៊ីណាយ ហើយពពកក៏ឈប់នៅទីរហោស្ថានប៉ារ៉ាន។
ពេលនោះ សាសន៍ម៉ូអាប់និយាយទៅកាន់ពួកចាស់ទុំរបស់សាសន៍ម៉ាឌានថា៖ «ហ្វូងមនុស្សដ៏ច្រើននេះមុខជាស៊ីរំលីងអ្វីៗទាំងអស់នៅជុំវិញពួកយើង ដូចជាគោស៊ីរំលីងស្មៅនៅទីវាលមិនខាន»។ គ្រានោះ បាឡាកជាបុត្រាស៊ីបព័រ ទ្រង់ធ្វើជាស្តេចលើស្រុកម៉ូអាប់។
បុរសសាសន៍អ៊ីស្រាអែលដែលត្រូវស្លាប់ជាមួយស្ត្រីសាសន៍ម៉ាឌាននោះ ឈ្មោះស៊ីមរី ជាកូនរបស់សាលូវ ជាមេលើវង្សានុវង្សមួយរបស់ឪពុក ក្នុងកុលសម្ព័ន្ធស៊ីម្មាន។
ដ្បិតគេធ្វើទុក្ខអ្នករាល់គ្នាដោយឧបាយកល ដែលគេមកបញ្ឆោតលួងលោមអ្នករាល់គ្នាពីរឿងនៅពេអរ និងពីរឿងនាងកូសប៊ី ជាកូនរបស់មេដឹកនាំសាសន៍ម៉ាឌាន ត្រូវជាបងប្អូនរបស់គេ នាងត្រូវស្លាប់នៅថ្ងៃមានគ្រោះកាច ដោយព្រោះរឿងពេអរនោះ»។
ពេលនោះ មានបុរសម្នាក់ក្នុងចំណោមកូនចៅសាសន៍អ៊ីស្រាអែល បាននាំស្ត្រីសាសន៍ម៉ាឌានម្នាក់មកក្នុងគ្រួសាររបស់ខ្លួន នៅមុខលោកម៉ូសេ និងនៅមុខក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូល ក្នុងពេលដែលគេកំពុងយំនៅទ្វារចូលត្រសាលជំនុំ។
នេះជាសេចក្ដីដែលលោកម៉ូសេបានថ្លែងទៅកាន់ពួកអ៊ីស្រាអែលទាំងអស់ នៅខាងនាយទន្លេយ័រដាន់ ក្នុងទីរហោស្ថាន ត្រង់វាលទំនាបទល់មុខនឹងស៊ូភ នៅចន្លោះម្ខាង គឺប៉ារ៉ាន និងម្ខាងទៀត គឺតូផែល ឡាបាន់ ហាសិរ៉ូត ព្រមទាំងឌីសាហាប់។
លោកប្រកាសថា៖ «ព្រះយេហូវ៉ាបានយាងមកពីភ្នំស៊ីណាយ ហើយបានបំភ្លឺពីភ្នំសៀរមកលើគេ ព្រះអង្គបានរះពីភ្នំប៉ារ៉ាន ព្រះអង្គបានចេញពីពួកបរិសុទ្ធទាំងសល់សែន ទាំងមានភ្លើងឆេះចេញពីព្រះហស្តស្ដាំរបស់ព្រះអង្គ។