Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 1:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នេះ​ជា​សេចក្ដី​ដែល​លោក​ម៉ូសេ​បាន​ថ្លែង​ទៅ​កាន់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ក្នុង​ទី​រហោ‌ស្ថាន ត្រង់​វាល​ទំនាប​ទល់​មុខ​នឹង​ស៊ូភ នៅ​ចន្លោះ​ម្ខាង គឺ​ប៉ារ៉ាន និង​ម្ខាង​ទៀត គឺ​តូផែល ឡាបាន់ ហាសិរ៉ូត ព្រមទាំង​ឌីសា‌ហាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នេះ​ជា​សុន្ទរ‌កថា​ដែល​លោក​ម៉ូសេ​ថ្លែង​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង‌មូល នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ ក្នុង​វាល​រហោ‌ស្ថាន​តំបន់​អារ៉ាបា នៅ​ទល់​មុខ​នឹង​ស៊ូភ ត្រង់​ចន្លោះ​ប៉ារ៉ាន តូផែល ឡាបាន់ ហាសិ‌រ៉ូត និង​ឌីសា‌ហាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នេះ​ជា​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ម៉ូសេ​បាន​ពោល​ដល់​ពួក​អ៊ីស្រាអែល​ទាំង​អស់ ត្រង់​កន្លែង​ឆ្លង​ទន្លេ​យ័រដាន់ ក្នុង​ទី​រហោ‌ស្ថាន នា​ស្រុក​វាល ទល់​មុខ​នឹង​ស៊ូភ នៅ​ជា​កណ្តាល​ប៉ារ៉ាន តូផែល ឡាបាន់ ហាសិរ៉ូត នឹង​ឌីសា‌ហាប់

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នេះ​ជា​សុន្ទរ‌កថា ដែល​ម៉ូសា​ថ្លែង​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង‌មូល នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រ‌ដាន់ ក្នុង​វាល​រហោ‌ស្ថាន​តំបន់​អារ៉ា‌បា នៅ​ទល់​មុខ​នឹង​ស៊ូភ ត្រង់​ចន្លោះ​ប៉ារ៉ាន តូផែល ឡាបាន់ ហាសិ‌រ៉ូត និង​ឌីសា‌ហាប។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 1:1
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្មេង​នេះរស់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ប៉ារ៉ាន ហើយ​ម្តាយ​បាន​យក​ស្ត្រី​ម្នាក់​ពី​ស្រុក​អេស៊ីព្ទ មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ។


គេ​នាំ​គ្នា​ចេញ​ពី​ស្រុក​ម៉ាឌាន​ទៅ​ដល់​ស្រុក​ប៉ារ៉ាន ក៏​នាំ​មនុស្ស​ខ្លះ​ពី​ប៉ារ៉ាន​ទៅ​ជា‌មួយ​គេ ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ គាល់​ផារ៉ោន​ជា​ស្តេច​ស្រុក​នោះ ហើយ​ទ្រង់​ក៏​ប្រទាន​ផ្ទះ​មួយ​ឲ្យ​លោក​នៅ និង​ស្រែ​ចម្ការ​ដែរ ព្រម​ទាំង​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ផង។


ព្រះ​យាង​មក​ពី​ថេម៉ាន គឺ​ព្រះ​ដ៏​បរិសុទ្ធ​ទ្រង់​យាង​មក​ពី ភ្នំ​ប៉ារ៉ាន-បង្អង់- សិរី‌ល្អព្រះ‌អង្គ​បិទ​បាំង​ផ្ទៃ​មេឃ ហើយ​ផែនដី​បាន​ពេញ​ដោយ​សេចក្ដី​សរសើរ​ដល់​ព្រះ‌អង្គ


ពេល​នោះ កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដំណើរ​តាម​ដំណាក់ៗ ចេញ​ពី​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ហើយ​ពពក​ក៏​ឈប់​នៅ​ទី​រហោ‌ស្ថាន​ប៉ារ៉ាន។


ប្រជាជន​ក៏​ចេញ​ដំណើរ​ពី​គីប្រុត-ហាតាវ៉ា ឆ្ពោះ​ទៅ​កាន់​ហាសិរ៉ូត ហើយ​បោះ​ជំរំ​នៅ​ទី​នោះ។


បន្ទាប់​មក ប្រជាជន​ចេញ​ដំណើរ​ពី​ហាសិរ៉ូត ទៅ​បោះ​ជំរំ​នៅ​ទី​រហោ‌ស្ថាន​ប៉ារ៉ាន។


ពួកគេ​បាន​មក​ជួប​លោក​ម៉ូសេ និង​អើរ៉ុន ព្រម​ទាំង​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​កាដេស ក្នុង​ទី​រហោ‌ស្ថាន​ប៉ារ៉ាន។ ពួក‌គេ​ក៏​បាន​រាយការណ៍​ជូន​លោក​ទាំង​ពីរ និង​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​បង្ហាញ​ផ្លែ​ឈើ​របស់​ស្រុក​នោះ​ផង។


ដូច្នេះ លោក​ម៉ូសេ​ក៏​ចាត់​ពួក‌គេ​ពី​ទី​រហោ‌ស្ថាន​ប៉ារ៉ាន​ឲ្យ​ទៅ​តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល។


យើង​ខ្ញុំ​នឹង​មិន​ទទួល​មត៌ក​ជា‌មួយ​ពួកគេ នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ទន្លេ​យ័រ‌ដាន់ ឬ​នៅ​ឯ​នាយ​នោះ​ឡើយ ព្រោះ​មត៌ក​របស់​យើង​ខ្ញុំ​បាន​ធ្លាក់​មក​ដល់​យើង​ខ្ញុំ នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រ‌ដាន់​នេះ​ហើយ»។


យើង​ខ្ញុំ​នឹង​ឆ្លង​ទៅ ទាំង​កាន់​អាវុធ​ចូល​ទៅ​ក្នុង​ស្រុក​កាណាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តែ​កេរ‌អាករ​ជា​មត៌ក​របស់​យើង​ខ្ញុំ នឹង​នៅ​ឯ​ត្រើយ​ទន្លេ​យ័រ‌ដាន់ ខាង‌អាយ​នេះ​វិញ»។


ពួកគេ​និយាយ​ថា៖ «ប្រសិន‌បើ​យើង​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​នៅ​ចំពោះ​លោក នោះ​សូម​ប្រគល់​ស្រុក​នេះ​ឲ្យ​អ្នក​បម្រើ​របស់​លោក​បាន​ជា​កេរ‌អាករ​ផង សូម​កុំ​នាំ​យើង​ខ្ញុំ​ឆ្លង​ទន្លេ​យ័រ‌ដាន់​ឡើយ»។


គេ​ចេញ​ពី​រីម៉ុន-ពេរេស មក​បោះ​ជំរំ​នៅ​លិបណា។


គេ​ចេញ​ពី​លិបណា មក​បោះ​ជំរំ​នៅ​រីសា។


កុល‌សម្ព័ន្ធ​ទាំង​ពីរ និង​កុល‌សម្ព័ន្ធ​មួយ​ចំហៀង​ទៀត​នោះ គេ​បាន​ទទួល​មត៌ក​របស់​គេ​នៅ​ត្រើយ​ទន្លេ​យ័រ‌ដាន់​ខាង​កើត ត្រង់​យេរីខូរ គឺ​ខាង​ទិស​ថ្ងៃ​រះ»។


អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ទី​ក្រុង​បី​នៅ​ត្រើយ​ទន្លេ​យ័រ‌ដាន់​ខាង‌អាយ ហើយ​ទី​ក្រុង​បី​ទៀត​នៅ​ក្នុង​ស្រុក​កាណាន ធ្វើ​ជា​ទី​ក្រុង​ជម្រក។


ដូច្នេះ ពួក​យើង​បាន​ដើរ​បង្ហួស​ពី​កូន​ចៅ​អេសាវ ជា​បង​ប្អូន​របស់​យើង ដែល​នៅ​ស្រុក​សៀរ វាង​ឆ្ងាយ​ពី​ផ្លូវ​អារ៉ាបា ពី​អេឡាត និង​អេស៊ាន-គេប៊ើ រួច​បែរ​ទៅ​តាម​ផ្លូវ​ទី​រហោ‌ស្ថាន​ស្រុក​ម៉ូអាប់​វិញ។


លោក​ម៉ូសេ និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​បង្គាប់​ប្រជា‌ជន​ថា៖ «ចូរ​កាន់​តាម​បទ​បញ្ជាទាំង​ប៉ុន្មាន ដែលខ្ញុំ​បង្គាប់​អ្នករាល់​គ្នា​នៅ​ថ្ងៃ​នេះ។


នេះ​ជា​ពាក្យ​នៃ​សេចក្ដី‌សញ្ញា ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​លោក​ម៉ូសេ​តាំង​ជា‌មួយ​ប្រជា‌ជន​អ៊ីស្រា‌អែល​នៅ​ស្រុក​ម៉ូអាប់ ក្រៅ​ពី​សេចក្ដី‌សញ្ញា​ដែល​ព្រះ‌អង្គ​បាន​តាំង​ជា‌មួយ​ពួក‌គេ នៅ​ភ្នំ​ហោរែប។


លោក​ម៉ូសេ​បន្ដ​មាន​ប្រសាសន៍​ពាក្យ​ទាំង​នេះ ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់។


លោក​ប្រកាស​ថា៖ «ព្រះ‌យេហូវ៉ា​បាន​យាង​មក​ពី​ភ្នំ​ស៊ី‌ណាយ ហើយ​បានបំភ្លឺ​ពី​ភ្នំ​សៀរ​មកលើ​គេ ព្រះ‌អង្គ​បាន​រះ​ពី​ភ្នំ​ប៉ារ៉ាន ព្រះ‌អង្គ​បាន​ចេញ​ពី​ពួក​បរិសុទ្ធ​ទាំង​សល់‌សែន ទាំង​មាន​ភ្លើង​ឆេះ​ចេញ​ពី​ព្រះ‌ហស្តស្ដាំ​របស់​ព្រះ‌អង្គ។


នៅ​ខាង‌អាយ​ទន្លេ​យ័រ‌ដាន់ ត្រង់​ជ្រលង​ភ្នំ ទល់​មុខ​នឹង​បេត-ពេអរ ក្នុង​ស្រុក​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​នៅ​ក្រុង​ហែសបូន ជា​អ្នក​ដែល​លោក​ម៉ូសេ និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​វាយ នៅ​ពេល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ។


លោក​ម៉ូសេ​បាន​ហៅ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​មក ហើយ​មានប្រសាសន៍​ទៅ​ពួកគេ​ថា៖ «ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​អស់​ទាំង​ច្បាប់ និង​បញ្ញត្តិ​ដែល​ខ្ញុំ​ប្រាប់​នៅ​ត្រចៀក​អ្នក​រាល់​គ្នា​នៅថ្ងៃ​នេះ។ អ្នក​រាល់​គ្នា​ត្រូវ​រៀន​សេចក្ដី​ទាំងនេះ ហើយ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​ចុះ។


ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ប្រទាន​ឲ្យ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​បាន​ស្រាក​ស្រាន្ត ដូច​ព្រះ‌អង្គ​បាន​សន្យា​នឹង​គេ​ហើយ។ ដូច្នេះ ចូរ​វិល​ត្រឡប់​ទៅ​ជំរំ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ស្រុក​ជា​កម្មសិទ្ធិ​របស់អ្នក​រាល់​គ្នា ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចែក​ឲ្យ នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់​ចុះ។


រីឯ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង លោក​ម៉ូសេ​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ជា​មត៌ក នៅ​ស្រុក​បាសាន តែ​កុល‌សម្ព័ន្ធនេះ​មួយ​ចំហៀង​ទៀត លោក​យ៉ូស្វេ​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ជា​មត៌ក នៅ​ក្បែរ​បង​ប្អូនរបស់​គេ នៅ​ខាង​លិច​ទន្លេ​យ័រដាន់។ ពេល​លោក​យ៉ូស្វេ​ឲ្យ​គេ​ត្រឡប់​ទៅ​ជំរំ​របស់​ពួក​គេ​វិញ លោក​បាន​ឲ្យ​ពរពួក​គេ


នោះ​ស្រាប់​តែ​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​មកក៏​ឈប់​នៅ​នឹង ឡើង​ជា​គំនរ​ពី​ចម្ងាយ ត្រង់​ក្រុង​អាដាំ ដែល​នៅ​ជិត​សារ‌ថាន ចំណែក​ឯ​ទឹក​ដែល​ហូរ​ចុះ​ទៅ​សមុទ្រអារ៉ាបា គឺ​សមុទ្រ​អំបិល ក៏​ហូរ​រីង​អស់​ទៅ។ ពេល​នោះ ប្រជា‌ជន​ក៏​នាំ​គ្នា​ឆ្លងនៅ​ទល់​មុខ​ក្រុង​យេរីខូរ។


ឯ​ពួក​ស្តេច​ទាំង​ប៉ុន្មាន ដែល​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ នៅ​ស្រុក​ភ្នំ និងនៅ​តំបន់​វាល​ទំនាប ក្បែរ​សមុទ្រ​ធំ ទល់​មុខ​នឹង​ភ្នំ​ល្បាណូន គឺ​ស្តេច​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស បាន​ឮដំណឹង​នេះ


ព្រម​ទាំងកិច្ច​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ដល់​ស្តេច​សាសន៍​អាម៉ូរី​ទាំង​ពីរ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត គឺ​ព្រះ​បាទ​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន និងព្រះ​បាទ​អុក ជា​ស្តេច​ស្រុក​បាសាន នៅ​ទី​ក្រុង​អាស‌ថារ៉ូត។


លោក​សាំយូ‌អែល​បាន​ស្លាប់​ទៅ នោះ​ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​យំ​សោក​នឹង​លោក ហើយ​បញ្ចុះ​សព​លោក​ក្នុង​ម៉ុង​របស់​លោក​នៅ​ត្រង់​រ៉ាម៉ា។ បន្ទាប់​មក ដាវីឌក៏​ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ប៉ារ៉ាន​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម