ហើយមានសវនីយ៍ទៅស្តេចថា៖ «ពាក្យដែលខ្ញុំម្ចាស់បានឮផ្សាយទៅដល់ស្រុកខ្ញុំម្ចាស់ ពីព្រះរាជកិច្ច និងប្រាជ្ញារបស់ទ្រង់ នោះក៏ពិតប្រាកដមែន
១ ពង្សាវតារក្សត្រ 10:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ខ្ញុំម្ចាស់មិនបានជឿទេ លុះត្រាតែបានមកឃើញនឹងភ្នែកខ្លួនឯង ហើយមើល៍ ដំណឹងដែលខ្ញុំម្ចាស់បានឮនោះ មិនទាំងដល់ត្រឹមពាក់កណ្ដាលផង គឺប្រាជ្ញា និងសេចក្ដីចម្រើនរបស់ទ្រង់ នោះហួសលើសពីកិត្តិសព្ទដែលខ្ញុំម្ចាស់បានឮទៅទៀត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មុនពេលខ្ញុំម្ចាស់មកដល់ និងមុនពេលខ្ញុំម្ចាស់ឃើញផ្ទាល់នឹងភ្នែក ខ្ញុំម្ចាស់មិនបានជឿពាក្យគេទេ។ ឥឡូវនេះ ខ្ញុំម្ចាស់យល់ឃើញថា អ្វីៗដែលគេរៀបរាប់នោះបានត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ។ ព្រះករុណាមានប្រាជ្ញា ហើយចម្រុងចម្រើនលើសពីសេចក្ដី ដែលខ្ញុំម្ចាស់បានឮទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែខ្ញុំម្ចាស់មិនបានជឿទេ លុះត្រាតែបានមកឃើញនឹងភ្នែកខ្លួនឯង ហើយមើល ដំណឹងដែលខ្ញុំម្ចាស់បានឮនោះ មិនទាំងដល់ត្រឹមពាក់កណ្តាលផង គឺប្រាជ្ញានឹងសេចក្ដីចំរើនរបស់ទ្រង់ នោះហួសលើសពីកិត្តិសព្ទ ដែលខ្ញុំម្ចាស់បានឮទៅទៀត អាល់គីតាប មុនពេលខ្ញុំមកដល់ និងមុនពេលខ្ញុំឃើញផ្ទាល់នឹងភ្នែក ខ្ញុំមិនបានជឿពាក្យគេទេ។ ឥឡូវនេះ ខ្ញុំយល់ឃើញថា អ្វីៗដែលគេរៀបរាប់នោះ បានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ។ ស្តេចមានប្រាជ្ញា ហើយចំរុងចំរើន លើសពីសេចក្តីដែលខ្ញុំបានឮទៅទៀត។ |
ហើយមានសវនីយ៍ទៅស្តេចថា៖ «ពាក្យដែលខ្ញុំម្ចាស់បានឮផ្សាយទៅដល់ស្រុកខ្ញុំម្ចាស់ ពីព្រះរាជកិច្ច និងប្រាជ្ញារបស់ទ្រង់ នោះក៏ពិតប្រាកដមែន
មានពរហើយ មនុស្សរបស់ព្រះករុណា! មានពរហើយពួកអ្នកបម្រើ ដែលឈរនៅចំពោះព្រះករុណាជានិច្ច ទាំងស្តាប់រាជឱង្ការប្រកបដោយប្រាជ្ញារបស់ព្រះករុណា!
៙ ឱព្រះអើយ នៅកណ្ដាលព្រះវិហារ របស់ព្រះអង្គ យើងខ្ញុំបានរិះគិត អំពីព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។
ដ្បិតចាប់តាំងពីចាស់បុរាណមក មនុស្សលោកមិនដែលឮ ក៏មិនដែលដឹងដោយសារត្រចៀក ហើយភ្នែកមិនដែលឃើញព្រះឯណាក្រៅពីព្រះអង្គ ដែលធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ព្រះអង្គឡើយ។
ដ្បិតសេចក្ដីចម្រើនរបស់គេធំណាស់ហ្ន៎ ហើយសេចក្ដីលម្អរបស់គេក៏ខ្លាំងក្លាណាស់ហ្ន៎ ឯស្រូវនឹងធ្វើឲ្យពួកកំលោះៗចម្រើនកម្លាំងឡើង ហើយទឹកទំពាំងបាយជូរ ឲ្យពួកក្រមុំៗបានចម្រើនដូចគ្នា។
ប៉ុន្តែ ពេលគេឮថាព្រះអង្គមានព្រះជន្មរស់ ហើយថា នាងបានឃើញព្រះអង្គ គេមិនជឿសម្ដីនាងទេ។
ប៉ុន្តែ ដូចមានសេចក្តីចែងទុកមកថា៖ «អ្វីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តមនុស្សមិនដែលនឹកដល់ នោះជាអ្វីដែលព្រះបានរៀបចំទុក សម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ»
ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងជាកូនព្រះ ហើយដែលយើងនឹងបានទៅជាយ៉ាងណា នោះមិនទាន់បានសម្តែងមកនៅឡើយទេ ប៉ុន្តែ យើងដឹងថា នៅពេលព្រះអង្គលេចមក នោះយើងនឹងបានដូចព្រះអង្គ ដ្បិតដែលព្រះអង្គយ៉ាងណា នោះយើងនឹងឃើញព្រះអង្គយ៉ាងនោះឯង។