Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 10:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ហើយ​មាន​សវនីយ៍​ទៅ​ស្តេច​ថា៖ «ពាក្យ​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​ផ្សាយ​ទៅ​ដល់​ស្រុក​ខ្ញុំ​ម្ចាស់ ពី​ព្រះ‌រាជ​កិច្ច និង​ប្រាជ្ញា​របស់​ទ្រង់ នោះ​ក៏​ពិត​ប្រាកដ​មែន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌នាង​មាន​សវនីយ៍​ទៅ​កាន់​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ «ពាក្យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​គេ​និយាយ​នៅ​ក្នុង​ស្រុក​របស់​ខ្ញុំ​ម្ចាស់ ស្ដី​អំពី​ព្រះ‌ករុណា និង​អំពី​ប្រាជ្ញា​របស់​ព្រះ‌ករុណា​នោះ ពិត​ជា​ត្រឹម​ត្រូវ​មែន!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ហើយ​មាន​សវនីយ៍​ទៅ​ស្តេច​ថា ពាក្យ​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​ផ្សាយ​ទៅ​ដល់​ស្រុក​ខ្ញុំ​ម្ចាស់ ពី​ព្រះ‌រាជ​កិច្ច នឹង​ប្រាជ្ញា​របស់​ទ្រង់ នោះ​ក៏​ពិត​ប្រាកដ​មែន

សូមមើលជំពូក ចម្លង

អាល់គីតាប

6 នាង​មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​ស៊ូឡៃ‌ម៉ាន​ថា៖ «ពាក្យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​ឮ​គេ​និយាយ​នៅ​ក្នុង​ស្រុក​របស់​ខ្ញុំ ស្តី​អំពី​ស្តេច និង​អំពី​ប្រាជ្ញា​របស់​ស្តេច​នោះ ពិត​ជា​ត្រឹម​ត្រូវ​មែន!

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 10:6
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ឃើញ​ព្រះ‌ស្ងោយ​នៅ​លើ​តុ​របស់​ស្ដេច កន្លែង​អង្គុយ​របស់​ពួក​នាម៉ឺន​មន្ត្រី របៀបរបប​របស់​ពួក​រាជ​បម្រើ និងឯក​សណ្ឋាន​របស់​ពួក​គេ ព្រម​ទាំង​ឃើញ​ពួក​អ្នក​ថ្វាយ​ពែង​របស់​ស្ដេច និង​តង្វាយ​ដុត​ដែលស្ដេច​ថ្វាយ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌នាង​ក៏​ភាំង​ស្មារតី។


ប៉ុន្តែ ខ្ញុំ​ម្ចាស់​មិន​បាន​ជឿ​ទេ លុះ​ត្រា​តែ​បាន​មក​ឃើញ​នឹង​ភ្នែក​ខ្លួន​ឯង ហើយ​មើល៍ ដំណឹង​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​នោះ មិន​ទាំង​ដល់​ត្រឹម​ពាក់​កណ្ដាល​ផង គឺ​ប្រាជ្ញា និង​សេចក្ដី​ចម្រើន​របស់​ទ្រង់ នោះ​ហួស​លើស​ពី​កិត្តិ‌សព្ទ​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​ទៅ​ទៀត


៙ ឱ​ព្រះ​អើយ នៅ​កណ្ដាល​ព្រះ‌វិហារ របស់​ព្រះ‌អង្គ យើង​ខ្ញុំ​បាន​រិះ​គិត អំពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម