(ខ្ញុំក៏បានធ្វើពិធីជ្រមុជទឹកឲ្យពួកផ្ទះស្ទេផាណាសដែរ លើសពីនោះ ខ្ញុំមិនដឹងថាខ្ញុំបានធ្វើពិធីជ្រមុជទឹកឲ្យអ្នកណាទៀតទេ)។
១ កូរិនថូស 16:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំត្រេកអរនឹងការមកដល់របស់លោកស្ទេផាណាស លោកភ័រទូណាតុស និងលោកអ័ខៃកុស ព្រោះអ្នកទាំងនោះបានបំពេញសេចក្ដីដែលអ្នករាល់គ្នាខកខាន ព្រះគម្ពីរខ្មែរសាកល ខ្ញុំអរសប្បាយនឹងការមកដល់របស់ស្ទេផាណាស ភ័រទូណាតុស និងអ័ខៃកុស ពីព្រោះអ្នកទាំងនោះបានបំពេញជំនួសអវត្តមានរបស់អ្នករាល់គ្នា Khmer Christian Bible ខ្ញុំត្រេកអរណាស់ចំពោះការមកដល់របស់លោកស្ទេផាណាស លោកភ័រទូណាស និងលោកអ័ខៃកុស ព្រោះពួកគេបានបំពេញសេចក្ដីខ្វះខាតរបស់អ្នករាល់គ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសប្បាយចិត្ត ដោយបានលោកស្ទេផាណាស លោកភ័រទីណាទូស និងលោកអខៃគូសមកទីនេះ។ ខ្ញុំនឹកបងប្អូនទាំងអស់គ្នាខ្លាំងណាស់ តែអ្នកទាំងបីបានធ្វើឲ្យខ្ញុំធូរស្បើយក្នុងចិត្ត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំអរណាស់ ដែលស្ទេផាន៉ាស ភ័រទូន៉ាតុស នឹងអ័ខៃកុស បានទៅដល់ខ្ញុំហើយ ដ្បិតសេចក្ដីណាដែលអ្នករាល់គ្នាខានធ្វើ នោះគេបានធ្វើបំពេញឡើង អាល់គីតាប ខ្ញុំសប្បាយចិត្ដ ដោយបានលោកស្ទេផាណាស លោកភ័រទីណាទូស និងលោកអខៃគូសមកទីនេះ។ ខ្ញុំនឹកបងប្អូនទាំងអស់គ្នាខ្លាំងណាស់ តែអ្នកទាំងបីបានធ្វើឲ្យខ្ញុំធូរស្បើយក្នុងចិត្ដ |
(ខ្ញុំក៏បានធ្វើពិធីជ្រមុជទឹកឲ្យពួកផ្ទះស្ទេផាណាសដែរ លើសពីនោះ ខ្ញុំមិនដឹងថាខ្ញុំបានធ្វើពិធីជ្រមុជទឹកឲ្យអ្នកណាទៀតទេ)។
កាលខ្ញុំនៅជាមួយអ្នករាល់គ្នា ហើយមានការខ្វះខាត នោះខ្ញុំមិនបានដាក់បន្ទុកលើអ្នកណាម្នាក់ឡើយ ដ្បិតពួកបងប្អូនដែលមកពីស្រុកម៉ាសេដូន បានជួយផ្គត់ផ្គង់អ្វីៗដែលខ្ញុំត្រូវការ។ ដូច្នេះ ខ្ញុំបានចៀសវាងមិនដាក់បន្ទុកលើអ្នករាល់គ្នាក្នុងការអ្វីឡើយ ហើយនឹងចៀសវាងតទៅមុខទៀត។
ប៉ុន្តែ ព្រះដែលកម្សាន្តចិត្តអ្នកទន់ទាប ទ្រង់បានកម្សាន្តចិត្តយើង ដោយការមកដល់របស់លោកទីតុស
ដ្បិតគាត់ស្ទើរតែនឹងស្លាប់នោះ គឺដោយសារតែការងាររបស់ព្រះគ្រីស្ទ គាត់បានប្រថុយជីវិត ដើម្បីជួយខ្ញុំជំនួសអ្នករាល់គ្នាដែលមិនអាចមកជួយបាន។
ខ្ញុំចង់ទុកគាត់ឲ្យនៅជាមួយខ្ញុំដែរ ដើម្បីឲ្យគាត់បានបម្រើខ្ញុំជំនួសអ្នក ក្នុងពេលដែលខ្ញុំជាប់ចំណងដោយព្រោះដំណឹងល្អ