Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 16:17 - អាល់គីតាប

17 ខ្ញុំ​សប្បាយ​ចិត្ដ ដោយ​បាន​លោក​ស្ទេផា‌ណាស លោក​ភ័រទី‌ណាទូស និង​លោក​អខៃ‌គូស​មក​ទី​នេះ។ ខ្ញុំ​នឹក​បង​ប្អូន​ទាំង​អស់​គ្នា​ខ្លាំង​ណាស់ តែ​អ្នក​ទាំង​បី​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ធូរ​ស្បើយ​ក្នុង​ចិត្ដ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ខ្ញុំ​អរសប្បាយ​នឹង​ការមកដល់​របស់​ស្ទេផាណាស ភ័រទូណាតុស និង​អ័ខៃកុស ពីព្រោះ​អ្នកទាំងនោះ​បាន​បំពេញ​ជំនួស​អវត្តមាន​របស់អ្នករាល់គ្នា

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ខ្ញុំ​ត្រេកអរ​ណាស់​ចំពោះ​ការ​មក​ដល់​របស់​លោក​ស្ទេផាណាស​ លោក​ភ័រទូណាស​ និង​លោក​អ័ខៃកុស​ ព្រោះ​ពួកគេ​បាន​បំពេញ​សេចក្ដី​ខ្វះខាត​របស់​អ្នក​រាល់គ្នា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ខ្ញុំ​ត្រេក​អរ​នឹង​ការ​មក​ដល់​របស់​លោក​ស្ទេផា‌ណាស លោក​ភ័រទូ‌ណាតុស និង​លោក​អ័ខៃ‌កុស ព្រោះ​អ្នក​ទាំង​នោះ​បាន​បំពេញ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ខកខាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ខ្ញុំ​សប្បាយ​ចិត្ត ដោយ​បាន​លោក​ស្ទេផា‌ណាស លោក​ភ័រទី‌ណាទូស និង​លោក​អខៃ‌គូស​មក​ទី​នេះ។ ខ្ញុំ​នឹក​បងប្អូន​ទាំង​អស់​គ្នា​ខ្លាំង​ណាស់ តែ​អ្នក​ទាំង​បី​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ធូរ​ស្បើយ​ក្នុង​ចិត្ត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ខ្ញុំ​អរ​ណាស់ ដែល​ស្ទេផាន៉ាស ភ័រទូ‌ន៉ាតុស នឹង​អ័ខៃកុស បាន​ទៅ​ដល់​ខ្ញុំ​ហើយ ដ្បិត​សេចក្ដី​ណា​ដែល​អ្នក​រាល់​គ្នា​ខាន​ធ្វើ នោះ​គេ​បាន​ធ្វើ​បំពេញ​ឡើង

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 16:17
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ក៏​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​ក្រុម​គ្រួសារ​របស់​លោក​ស្ទេផាណាស​ដែរ ក្រៅ​ពី​នេះ ខ្ញុំ​មិន​ចាំ​ថា​ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​អ្នក​ណា​ផ្សេង​ទៀត​ទេ។


ពេល​ខ្ញុំ​នៅ​ជា​មួយ​បង​ប្អូន បើ​ខ្ញុំ​ខ្វះ​ខាត​អ្វីៗ ខ្ញុំ​ពុំ​បាន​ធ្វើ​ជា​បន្ទុក​ដល់​នរណា​ម្នាក់​ឡើយ ដ្បិត​បង​ប្អូន​មក​ពី​ស្រុក​ម៉ាសេដូន​បាន​ជួយ​ផ្គត់‌ផ្គង់ នូវ​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ការ។ ក្នុង​គ្រប់​កិច្ចការ ខ្ញុំ​បាន​ចៀស​វាង​កុំ​ឲ្យ​ខ្លួន​ខ្ញុំ​ទៅ​ជា​បន្ទុក​ដល់​បង​ប្អូន ហើយ​ខ្ញុំ​នឹង​ចៀស​វាង​ត​ទៅ​មុខ​ទៀត។


ក៏​ប៉ុន្ដែ អុលឡោះ​ដែល​តែងតែ​សំរាល​ទុក្ខ​អ្នក​ទន់‌ទាប ទ្រង់​បាន​សំរាល​ទុក្ខ​យើង​ដោយ​លោក​ទីតុស​ទៅ​ដល់។


ដ្បិត​គាត់​ជិត​បាត់​បង់​ជីវិត ព្រោះ​តែ​កិច្ចការ​របស់​អាល់ម៉ា‌ហ្សៀស គឺ​គាត់​បាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ជួយ​ខ្ញុំ​ជំនួស​បង​ប្អូន ដែល​ពុំ​អាច​មក​ជួយ​ខ្ញុំ​បាន។


ខ្ញុំ​មាន​បំណង​ចង់​ទុក​គាត់​ឲ្យ​នៅ​ជា​មួយ​ខ្ញុំ​ដែរ ដើម្បី​ឲ្យ​នៅ​បម្រើ​ខ្ញុំ​ជំនួស​លោក​ប្អូន​ក្នុង​ពេល​ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ដំណឹង‌ល្អ​នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម