ពួកយូដាក៏ប្រព្រឹត្តអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយគេបណ្ដាលឲ្យទ្រង់មានសេចក្ដីប្រចណ្ឌ ដោយសារអំពើបាបដែលគេប្រព្រឹត្ត លើសជាងបុព្វបុរសរបស់គេទៅទៀត។
១ កូរិនថូស 10:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឬមួយយើងចង់ឲ្យព្រះអម្ចាស់ប្រចណ្ឌ? តើយើងខ្លាំងពូកែជាងព្រះអង្គឬ? ព្រះគម្ពីរខ្មែរសាកល ឬមួយក៏យើងចង់ធ្វើឲ្យព្រះអម្ចាស់ច្រណែន? តើយើងខ្លាំងជាងព្រះអង្គឬ? Khmer Christian Bible ឬមួយយើងធ្វើឲ្យព្រះអម្ចាស់ប្រចណ្ឌ? តើយើងខ្លាំងពូកែជាងព្រះអង្គឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឬមួយក៏យើងចង់ឲ្យព្រះអម្ចាស់មានព្រះហឫទ័យច្រណែន? តើយើងខ្លាំងពូកែជាងព្រះអង្គឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬតើយើងចង់បណ្តាលឲ្យព្រះអម្ចាស់ទ្រង់ប្រចណ្ឌឬអី តើយើងខ្លាំងពូកែជាងទ្រង់ឬ។ អាល់គីតាប ឬមួយក៏យើងចង់ឲ្យអ៊ីសាជាអម្ចាស់ច្រណែន? តើយើងខ្លាំងពូកែជាងគាត់ឬ? |
ពួកយូដាក៏ប្រព្រឹត្តអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយគេបណ្ដាលឲ្យទ្រង់មានសេចក្ដីប្រចណ្ឌ ដោយសារអំពើបាបដែលគេប្រព្រឹត្ត លើសជាងបុព្វបុរសរបស់គេទៅទៀត។
ព្រះអង្គមានព្រះហឫទ័យប្រកបដោយប្រាជ្ញា ក៏មានឥទ្ធិឫទ្ធិក្រៃលែង តើមានអ្នកណាដែលរឹងទទឹងនឹងព្រះអង្គ ហើយមានសេចក្ដីសុខឬទេ?
គេបានធ្វើឲ្យព្រះអង្គខ្ញាល់ ដោយទីខ្ពស់របស់គេ គេបណ្ដាលឲ្យព្រះអង្គប្រចណ្ឌ ដោយរូបព្រះរបស់គេ។
មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតបីបួនតំណ ចំពោះអស់អ្នកដែលស្អប់យើង
(ដ្បិតអ្នករាល់គ្នាមិនត្រូវក្រាបថ្វាយបង្គំព្រះណាទៀតឡើយ ព្រោះព្រះយេហូវ៉ាដែលព្រះនាមជាព្រះប្រចណ្ឌ ព្រះអង្គជាព្រះទ្រង់មានព្រះហឫទ័យប្រចណ្ឌ)។
របស់អ្វីៗដែលមានស្រាប់ មានឈ្មោះតាំងពីយូរមកហើយ ក៏មិនដឹងជាមនុស្សបែបយ៉ាងណាដែរ ហើយគេពុំអាចតតាំងនឹងអ្នកដែលពូកែជាងខ្លួនបានឡើយ។
វេទនាដល់អ្នកណាដែលតតាំងនឹងព្រះ ដែលបានបង្កើតខ្លួនមក គេជាភាជនៈមួយក្នុងចំណោមភាជនៈដែលធ្វើពីដី។ តើដីឥដ្ឋពោលទៅកាន់ជាងស្មូនថា តើអ្នកកំពុងធ្វើអ្វីហ្នឹង? ឬថា ថ្វីដៃរបស់អ្នកគ្មានបានការអ្វីទេ ដែរឬ?
ហេតុអ្វីដៃអ្នករាល់គ្នាតែងប្រព្រឹត្តការដែលនាំឲ្យយើងខឹង? ដូចជាការដុតកំញានថ្វាយដល់ព្រះដទៃ នៅក្នុងស្រុកអេស៊ីព្ទ ជាកន្លែងដែលអ្នករាល់គ្នាបានទៅស្នាក់នៅនោះ ជាការដែលកាត់អ្នករាល់គ្នាចេញ ហើយឲ្យអ្នករាល់គ្នាត្រឡប់ជាទីផ្ដាសា និងជាទីត្មះតិះដៀល នៅកណ្ដាលអស់ទាំងសាសន៍នៅផែនដី។
ព្រះយេហូវ៉ាមានព្រះបន្ទូលសួរថា៖ តើគេបណ្ដាលឲ្យយើងមានសេចក្ដីក្រោធមែនឬ? តើមិនមែនខ្លួនគេដែលមានសេចក្ដីខ្មាសជ្រប់មុខទេឬ?
តើចិត្តអ្នកនឹងធន់នៅបាន ហើយដៃអ្នកនឹងមានកម្លាំង នៅថ្ងៃដែលយើងធ្វើទោសដល់អ្នកបានឬ? យើង គឺព្រះយេហូវ៉ានេះ យើងបានចេញវាចាហើយ ក៏នឹងសម្រេចតាមផង។
ទោះទាំងប្រាក់ និងមាសរបស់គេ ក៏មិនអាចនឹងជួយគេឲ្យរួចក្នុងថ្ងៃ នៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាបានដែរ ផែនដីទាំងមូលនឹងត្រូវឆេះអស់ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់ព្រះអង្គ ដ្បិតព្រះអង្គនឹងធ្វើឲ្យអស់អ្នក ដែលអាស្រ័យនៅផែនដីផុតទៅ អើ ព្រះអង្គនឹងធ្វើផុតទៅជាមួយរំពេច។
គេបានបណ្ដាលឲ្យព្រះអង្គប្រចណ្ឌដោយសារព្រះដទៃ ក៏បានចាក់រុកឲ្យព្រះអង្គខ្ញាល់ ដោយសារការគួរស្អប់ខ្ពើម។
គេបានធ្វើឲ្យយើងប្រចណ្ឌ ដោយសាររបស់ដែលមិនមែនជាព្រះ ក៏បានបណ្ដាលឲ្យយើងខឹង ដោយសាររូបព្រះរបស់គេ។ ដូច្នេះ យើងនឹងធ្វើឲ្យគេប្រចណ្ឌដែរ ដោយសារពួកអ្នកដែលមិនមែនជាប្រជាជនណាមួយ យើងបណ្ដាលឲ្យគេខឹង ដោយសារសាសន៍មួយដែលឥតប្រាជ្ញា។
ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលព្រះអង្គគង់ជាមួយអ្នក ព្រះអង្គជាព្រះដែលប្រចណ្ឌ ក្រែងសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាជាព្រះរបស់អ្នកបានឆួលឡើងទាស់នឹងអ្នក ហើយព្រះអង្គបំផ្លាញអ្នកពីលើផែនដីនេះចេញទៅ។
ការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តរបស់ព្រះដ៏មានព្រះជន្មរស់ នោះគួរឲ្យស្ញែងខ្លាចណាស់។
លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះយេហូវ៉ាបានទេ ដ្បិតព្រះអង្គជាព្រះបរិសុទ្ធ ជាព្រះប្រចណ្ឌ ព្រះអង្គនឹងមិនអត់ទោសអំពើរំលង ឬអំពើបាបរបស់អ្នករាល់គ្នាឡើយ។