ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 10:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក៏​មិន​ត្រូវ​រអ៊ូរទាំ ដូច​ពួក​លោក​ខ្លះ​បាន​រអ៊ូរទាំ ហើយ​ត្រូវ​វិនាស​ដោយ​មេ​បំផ្លាញ​នោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កុំឲ្យ​យើង​រអ៊ូរទាំ ដូចដែល​អ្នកខ្លះ​ក្នុង​ពួកគាត់​បាន​រអ៊ូរទាំ​ឡើយ ជាលទ្ធផល អ្នកទាំងនោះ​ត្រូវ​មេបំផ្លាញ​សម្លាប់​។

សូមមើលជំពូក

Khmer Christian Bible

កុំ​រអ៊ូ​រទាំ​ដូចជា​ពួកគេ​ខ្លះ​បាន​រអ៊ូ​រទាំ​ ហើយ​ត្រូវ​បាន​សម្លាប់​ដោយ​មច្ចុរាជ​នោះ​ឡើយ​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​កុំ​រអ៊ូ‌រទាំ​ដូច​បុព្វបុរស​ខ្លះ​ដែល​បាន​រអ៊ូ‌រទាំ ហើយ​ត្រូវ​មច្ចុរាជ​ប្រហារ​ជីវិត​នោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​កុំ​ឲ្យ​ត្អូញ‌ត្អែរ ដូច​ជា​ពួក​គេ​ខ្លះ​បាន​ត្អូញ‌ត្អែរ ហើយ​ត្រូវ​វិនាស​ដោយ​មេ​បំផ្លាញ​នោះ​ឡើយ

សូមមើលជំពូក

អាល់គីតាប

សូម​កុំ​រអ៊ូ‌រទាំ ដូច​បុព្វ‌បុរស​ខ្លះ​ដែល​បាន​រអ៊ូ‌រទាំ ហើយ​ត្រូវ​មច្ចុរាជ​ប្រហារ​ជីវិត​នោះ​ឡើយ។

សូមមើលជំពូក



១ កូរិន‌ថូស 10:10
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ កាល​ទេវតា​លើក​ដៃ​ទៅ ដើម្បី​បំផ្លាញ​ក្រុង​យេរូ‌សាឡិម នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត ហើយ​ក៏​បញ្ឈប់​សេចក្ដី​ឃោរឃៅ​នោះ​ទៅ ទាំង​មាន​ព្រះ‌បន្ទូល​ទៅ​ទេវតា​ដែល​កំពុង​តែ​បំផ្លាញ​ប្រជាជន​ថា៖ «ល្មម​ហើយ ចូរ​បញ្ឈប់​ដៃ​ឥឡូវ​ចុះ»។ ខណៈ​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​កំពុង​តែ​នៅ​ជិត​លាន​ស្រូវ​របស់​អ័រ៉ៅ‌ណា សាសន៍​យេប៊ូស។


ព្រះ​ក៏​ចាត់​ទេវតា​មួយ​ទៅ​បំផ្លាញ​ក្រុង​យេរូ‌សាឡិម តែ​កាល​ទេវតា​នោះ​ហៀប​នឹង​បំផ្លាញ នោះ​ព្រះ‌យេហូវ៉ា​ទត​ឃើញ ក៏​មាន​ព្រះ‌ហឫ‌ទ័យ​រំជួល ថយ​ចេញ​ពី​ការ​អាក្រក់​នោះ ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​ទេវតា​ដែល​បំផ្លាញ​ថា ល្មម​ហើយ ចូរ​បញ្ឈប់​ដៃ​ឥឡូវ​ចុះ ខណៈ​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​ឈរ នៅ​ជិត​លាន​ស្រូវ​របស់​អ័រ៉ៅ‌ណា ជា​សាសន៍​យេប៊ូស។


រួច​ព្រះ‌យេហូវ៉ា​ចាត់​ទេវតា​ឲ្យ​មក​បំផ្លាញ​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​ក្នុង​ទី​បោះ​ទ័ព​របស់​ស្តេច​អាស‌ស៊ើរ ព្រម​ទាំង​ពួក​អ្នក​នាំ​មុខ និង​ពួក​មេ‌ទ័ព​ទាំង​អស់។ ស្ដេច​ក៏​វិល​ទៅ​ឯ​នគរ​របស់​ទ្រង់​វិញ ដោយ​សេចក្ដី​អៀន​ខ្មាស ហើយ​ពេល​ទ្រង់​បាន​ចូល​ទៅ​ក្នុង​វិហារ​នៃ​ព្រះ​របស់​ទ្រង់ នោះ​បុត្រ​បង្កើត​របស់​ទ្រង់​ក៏​ធ្វើ​គុត​ទ្រង់ ដោយ​ដាវ​នៅ​ទី​នោះ។


គេនាំ​គ្នា​រទូ‌រទាំ​នៅ​ក្នុង​ជំរំ​រៀងៗ​ខ្លួន ហើយមិន​ស្តាប់​តាម​ព្រះ‌សូរ‌សៀង របស់​ព្រះ‌យេហូវ៉ា​ឡើយ។


ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​យាង​កាត់​ស្រុក ដើម្បី​វាយ​សាសន៍​អេស៊ីព្ទ កាល​ណា​ព្រះ‌អង្គ​ទត​ឃើញ​ឈាម​ប្រឡាក់​នៅ​ធ្នឹម និង​ក្រប​ទ្វារ​ទាំង​សង​ខាង ព្រះ‌អង្គ​នឹង​រំលង​ហួស​ទ្វារ​នោះ​ទៅ មិន​ឲ្យ​មេ​បំផ្លាញ​ចូល​ទៅ​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ផ្ទះ​ឡើយ។


បណ្ដា‌ជន​ក៏​ត្អូញ‌ត្អែរ​ដាក់​លោក​ម៉ូសេ​ថា៖ «តើ​យើង​បាន​អ្វី​ផឹក?»


ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​រអូ‌រទាំ​ទាស់​នឹង​លោក​ម៉ូសេ ព្រម​ទាំង​អើរ៉ុន។ ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «ស៊ូ​ឲ្យ​យើង​ស្លាប់​នៅ​ស្រុក​អេស៊ីព្ទ ឬ​ស្លាប់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ​វិញ​ប្រសើរ​ជាង!


គឺ​ពួក​អ្នក​ដែល​បាន​នាំ​ដំណឹង​អាក្រក់​ពី​ស្រុក​នោះ គេ​បាន​ស្លាប់​ដោយ​គ្រោះ​កាច នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


ដូច្នេះ អ្នក និង​បក្ស​ពួក​របស់​អ្នក​បាន​លើក​គ្នា​ប្រឆាំង​នឹង​ព្រះ‌យេហូវ៉ា​ហើយ។ តើ​អើរ៉ុន​ជា​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ប្រឆាំង​នឹង​លោក​ដូច្នេះ?»


ប៉ុន្ដែ នៅ​ថ្ងៃ​បន្ទាប់ ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​រអ៊ូ‌រទាំ​ទាស់​នឹង​លោក​ម៉ូសេ ហើយ​ទាស់​នឹង​លោក​អើរ៉ុន​ថា៖ «ពួក​លោក​បាន​សម្លាប់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ដាក់​ដំបង​របស់​អើរ៉ុន នៅ​មុខ​សេចក្ដី​បន្ទាល់​វិញ​ទៅ ទុក​ជា​ទី​សម្គាល់​ព្រមាន​ពួក​បះ‌បោរ ដើម្បី​ឲ្យ​អ្នក​បញ្ឈប់​ការ​រអ៊ូ‌រទាំ​របស់​ពួកគេ​ទាស់​នឹង​យើង ក្រែង​លោ​គេ​ត្រូវ​ស្លាប់»។


ដំបង​របស់​អ្នក​ណា​ដែល​យើង​ជ្រើស​រើស នោះ​នឹង​ចេញ​ពន្លក ហើយ​យ៉ាង​នោះ​យើង​នឹង​បញ្ឈប់​ការ​រអ៊ូ‌រទាំ​របស់​កូន​ចៅ​អ៊ីស្រា‌អែល ដែល​គេ​ចេះ​តែ​រអ៊ូ‌រទាំ​ទាស់​នឹង​អ្នក ឲ្យ​បាត់​ចេញ​ពី​មុខ​យើង​ទៅ»។


រំពេច​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់ក៏ប្រហារ​ស្តេច ព្រោះ​ស្តេច​មិន​បាន​ថ្វាយ​សិរីល្អ​ដល់​ព្រះ ស្ដេច​ក៏​ត្រូវ​ដង្កូវ​ចោះ ហើយ​ផុត​ដង្ហើម​ទៅ។


ចូរ​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដោយ​ឥត​ត្អូញ‌ត្អែរ ឥត​ប្រ‌កែក


ដោយ​សារ​ជំនឿ លោក​បាន​ធ្វើ​ពិធី​បុណ្យ​រំលង ហើយ​ប្រោះ​ឈាម ដើម្បី​កុំ​ឲ្យ​មេ​បំផ្លាញពួក​កូន​ច្បង មក​ពាល់​ពួក​គេ​ឡើយ។


មនុស្ស​ទាំង​នោះ​ជា​ពួក​ដែល​ចេះ​តែ​រអ៊ូ‌រទាំ ហើយ​ត្អូញ‌ត្អែរ ដោយ​ដើរ​តាម​តែ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន មាត់របស់​គេ​ពោល​សុទ្ធ​តែ​ពាក្យ​អួត​យ៉ាង​សម្បើម ទាំង​បញ្ចើច​បញ្ចើ​មនុស្ស​ដើម្បី​ផល​ប្រយោជន៍។


បន្ទាប់​មក ខ្ញុំ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​ចេញ​ពី​ព្រះ‌វិហារ ប្រាប់​ទេវតា​ទាំង​ប្រាំពីរ​ថា៖ «ចូរ​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះ ដែល​នៅ​ក្នុង​ពែង​ទាំង​ប្រាំពីរ ទៅ​លើ​ផែនដី​ទៅ!»។