ក្នុងចំណោមពួកលេវី មានយ៉ូសាបាឌ ស៊ីម៉ាយ កេឡាយ៉ា (ហៅកេលីថា) ពេថាហ៊ីយ៉ា យូដា និងអេលាស៊ើរ។
អែសរ៉ា 8:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃទីបួន យើងថ្លឹងប្រាក់ មាស និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ប្រគល់ដល់ដៃសង្ឃម្រេម៉ូត ជាកូនរបស់អ៊ូរីយ៉ា នៅក្នុងព្រះដំណាក់របស់ព្រះនៃយើង ហើយនៅជាមួយលោក មានអេលាសារ ជាកូនភីនេហាស ព្រមទាំងមានយ៉ូសាបាឌ ជាកូនយេសួរ និងណូអាឌា ជាកូនប៊ីនុយ ជាពួកលេវី នៅជាមួយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីបួន យើងបានថ្លឹងប្រាក់ មាស និងវត្ថុទាំងអស់ នៅក្នុងព្រះដំណាក់របស់ព្រះនៃយើង រួចប្រគល់ជូនលោកបូជាចារ្យម្រេម៉ូត ជាកូនលោកអ៊ូរីយ៉ា។ នៅជាមួយលោក មានលោកអេឡាសារ ជាកូនរបស់លោកភីនេហាស ព្រមទាំងមានលោកយ៉ូសាបាដ ជាកូនរបស់លោកយេសួរ និងលោកណូអាឌា ជាកូនរបស់លោកប៊ីនុយ ដែលជាក្រុមលេវី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ថ្ងៃទី៤ នោះយើងថ្លឹងប្រាក់ មាស នឹងគ្រឿងប្រដាប់ទាំងប៉ុន្មាន ប្រគល់ដល់ដៃម្រេម៉ូត ជាកូនអ៊ូរីយ៉ាដ៏ជាសង្ឃ នៅក្នុងព្រះវិហារនៃព្រះរបស់យើងរាល់គ្នា មានអេលាសារ ជាកូនភីនេហាស ព្រមទាំងយ៉ូសាបាឌ ជាកូនយេសួរ នឹងណូអាឌា ជាកូនប៊ីនុយ ជាពួកលេវី នៅជាមួយដែរ អាល់គីតាប នៅថ្ងៃទីបួន យើងបានថ្លឹងប្រាក់ មាស និងវត្ថុទាំងអស់ នៅក្នុងដំណាក់របស់អុលឡោះជាម្ចាស់នៃយើង រួចប្រគល់ជូនអ៊ីមុាំម្រេម៉ូត ជាកូនលោកអ៊ូរីយ៉ា។ នៅជាមួយគាត់ មានលោកអេឡាសារ ជាកូនរបស់លោកភីនេហាស ព្រមទាំងមានលោកយ៉ូសាបាដ ជាកូនរបស់លោកយេសួរ និងលោកណូអាឌា ជាកូនរបស់លោកប៊ីនុយ ដែលជាក្រុមលេវី។ |
ក្នុងចំណោមពួកលេវី មានយ៉ូសាបាឌ ស៊ីម៉ាយ កេឡាយ៉ា (ហៅកេលីថា) ពេថាហ៊ីយ៉ា យូដា និងអេលាស៊ើរ។
ខ្ញុំបានថ្លឹងប្រាក់ និងមាស ព្រមទាំងគ្រឿងប្រដាប់ផ្សេងៗ ជូនអ្នកទាំងនោះ គឺជាតង្វាយសម្រាប់ព្រះដំណាក់របស់ព្រះនៃយើង ដែលស្តេច ពួកទីប្រឹក្សា ពួកមន្ត្រីរបស់ស្ដេច និងពួកអ៊ីស្រាអែលទាំងអស់ដែលនៅទីនោះបានថ្វាយ។
ខ្ញុំបានថ្លឹងប្រគល់ដល់ដៃអ្នកទាំងនោះ មានប្រាក់ ៦៥០ ហាប គ្រឿងប្រាក់ ១០០ ហាប និងមាស ១០០ ហាប
ចូរយកចិត្តទុកដាក់ ហើយថែរក្សារបស់ទាំងនេះ រហូតដល់អស់លោកបានថ្លឹងរបស់ទាំងនេះ នៅចំពោះមុខប្រធានពួកសង្ឃ និងពួកលេវី និងពួកអ្នកជាកំពូលលើវង្សរបស់ឪពុកក្នុងសាសន៍អ៊ីស្រាអែល នៅក្រុងយេរូសាឡិម ក្នុងបន្ទប់នៃព្រះដំណាក់របស់ព្រះយេហូវ៉ា។
ដូច្នេះ ពួកសង្ឃ និងពួកលេវី ក៏ទទួលយកប្រាក់ មាស និងគ្រឿងប្រដាប់ដែលគេបានថ្លឹង ដើម្បីនាំយកទៅក្រុងយេរូសាឡិម ទៅដាក់ក្នុងព្រះដំណាក់របស់ព្រះនៃយើង»។
គេបានរាប់ចំនួន ហើយបានថ្លឹងរបស់ទាំងអស់ ហើយគេក៏បានកត់ទុកអ្វីៗទាំងអស់តាមទម្ងន់។
បន្ទាប់ពីគាត់ មានម្រេម៉ូត កូនរបស់អ៊ូរីយ៉ា និងជាចៅរបស់ហាកូស បានជួសជុលមួយផ្នែកទៀត ចាប់តាំងពីទ្វារផ្ទះរបស់អេលីយ៉ាស៊ីប រហូតដល់ចុងផ្ទះរបស់លោក។
បន្ទាប់ពីគាត់ មានប៊ីនុយ ជាកូនរបស់ហេណាដាឌ បានជួសជុលមួយផ្នែកទៀត គឺចាប់តាំងពីផ្ទះរបស់អ័សារា រហូតដល់ចន្ទល់កំផែង និងរហូតដល់កាច់ជ្រុង។
នៅជាប់នឹងពួកលោក មានម្រេម៉ូត ជាកូនរបស់អ៊ូរីយ៉ា និងជាចៅរបស់ហាកូស បានជួសជុល។ នៅជាប់នឹងអ្នកទាំងនោះ មានមស៊ូឡាម ជាកូនរបស់បេរេគា និងជាចៅរបស់មសេសាបេល បានជួសជុល។ នៅជាប់នឹងអ្នកទាំងនោះ មានសាដុក ជាកូនរបស់ប្អាណា បានជួសជុល។
ឯយេសួរ បានី សេរេប៊ីយ៉ា យ៉ាមីន អ័កគូប សាបថាយ ហូឌា ម្អាសេយ៉ា កេលីថា អ័សារា យ៉ូសាបាឌ ហាណាន ពេឡាយ៉ា ជាពួកលេវី ជួយពន្យល់ក្រឹត្យវិន័យដល់ប្រជាជន នៅពេលប្រជាជនកំពុងឈរតាមនៅកន្លែងរបស់គេ។