Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 8:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 នៅ​ថ្ងៃ​ទី​បួន យើង​បាន​ថ្លឹង​ប្រាក់ មាស និង​វត្ថុ​ទាំង​អស់ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង រួច​ប្រគល់​ជូន​លោក​បូជា‌ចារ្យ​ម្រេ‌ម៉ូត ជា​កូន​លោក​អ៊ូរី‌យ៉ា។ នៅ​ជា​មួយ​លោក មាន​លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​ភីនេ‌ហាស ព្រម​ទាំង​មាន​លោក​យ៉ូសា‌បាដ ជា​កូន​របស់​លោក​យេសួរ និង​លោក​ណូអា‌ឌា ជា​កូន​របស់​លោក​ប៊ីនុយ ដែល​ជា​ក្រុម​លេវី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 នៅ​ថ្ងៃ​ទី​បួន យើង​ថ្លឹង​ប្រាក់ មាស និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ប្រគល់​ដល់​ដៃ​សង្ឃ​ម្រេម៉ូត ជា​កូន​របស់​អ៊ូរី‌យ៉ា នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង ហើយ​នៅ​ជា​មួយ​លោក មាន​អេលា‌សារ ជា​កូន​ភីនេ‌ហាស ព្រម​ទាំង​មាន​យ៉ូ‌សាបាឌ ជា​កូន​យេសួរ និង​ណូ‌អាឌា ជា​កូន​ប៊ីនុយ ជា​ពួក​លេវី នៅ​ជា​មួយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 លុះ​ដល់​ថ្ងៃ​ទី​៤ នោះ​យើង​ថ្លឹង​ប្រាក់ មាស នឹង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ប្រគល់​ដល់​ដៃ​ម្រេម៉ូត ជា​កូន​អ៊ូរីយ៉ា​ដ៏​ជា​សង្ឃ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​យើង​រាល់​គ្នា មាន​អេលាសារ ជា​កូន​ភីនេ‌ហាស ព្រម​ទាំង​យ៉ូសា‌បាឌ ជា​កូន​យេសួរ នឹង​ណូអាឌា ជា​កូន​ប៊ីនុយ ជា​ពួក​លេវី នៅ​ជា​មួយ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

33 នៅ​ថ្ងៃ​ទី​បួន យើង​បាន​ថ្លឹង​ប្រាក់ មាស និង​វត្ថុ​ទាំង​អស់ នៅ​ក្នុង​ដំណាក់​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង រួច​ប្រគល់​ជូន​អ៊ីមុាំ​ម្រេ‌ម៉ូត ជា​កូន​លោក​អ៊ូរី‌យ៉ា។ នៅ​ជា​មួយ​គាត់ មាន​លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​ភីនេ‌ហាស ព្រម​ទាំង​មាន​លោក​យ៉ូសា‌បាដ ជា​កូន​របស់​លោក​យេសួរ និង​លោក​ណូអា‌ឌា ជា​កូន​របស់​លោក​ប៊ីនុយ ដែល​ជា​ក្រុម​លេវី។

សូមមើលជំពូក ចម្លង




អែសរ៉ា 8:33
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ចំណោម​ក្រុម​លេវី​មាន​លោក​យ៉ូសា‌បាដ លោក​ស៊ី‌ម៉ៃ លោក​កេឡា‌យ៉ា ហៅ​កេលី‌ថា លោក​ពេថា‌ហ៊ីយ៉ា និង​លោក​អេលា‌ស៊ើរ។


ក្រុម​លេវី ជា​កូន​ចៅ​របស់​លោក​យេសួរ កូន​ចៅ​របស់​លោក​កាឌ‌មាល និង​កូន​ចៅ​របស់​លោក​ហូដា‌វា​មាន ៧៤​នាក់


ខ្ញុំ​បាន​ថ្លឹង​ប្រាក់ មាស និង​វត្ថុ​ផ្សេងៗ មួយ​ចំណែក​ជូន​អស់​លោក​ទាំង​នោះ គឺ​ចំណែក​ញែក​ចេញ​ពី​តង្វាយ​ដែល​ព្រះ‌រាជា ទី​ប្រឹក្សា មន្ត្រី​របស់​ស្ដេច និង​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ក្នុង​ស្រុក​បាន​ថ្វាយ​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង។


ខ្ញុំ​បាន​ប្រគល់​ប្រាក់​ជូន​លោក​ទាំង​នោះ​ចំនួន​ម្ភៃ​តោន វត្ថុ​ធ្វើ​អំពី​ប្រាក់​ចំនួន​បី​តោន មាស​បី​តោន


សូម​យក​ចិត្ត​ទុក​ដាក់​ថែ‌រក្សា​វត្ថុ​ទាំង​នេះ រហូត​ដល់​ក្រុង​យេរូ‌សាឡឹម។ នៅ​ទី​នោះ អស់​លោក​ត្រូវ​ថ្លឹង​វត្ថុ​ទាំង​នេះ នៅ​ចំពោះ​មុខ​មេ​ដឹក​នាំ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ព្រម​ទាំង​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ក្នុង​បន្ទប់​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់”។


ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ទទួល​យក​មាស ប្រាក់ និង​វត្ថុ​ទាំង​អស់​ដែល​គេ​បាន​ថ្លឹង ដើម្បី​នាំ​ទៅ​ក្រុង​យេរូ‌សាឡឹម ដាក់​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​យើង»។


គេ​បាន​រាប់​ចំនួន និង​ថ្លឹង​វត្ថុ​ទាំង​នោះ ព្រម​ទាំង​កត់‌ត្រា​ទម្ងន់​សរុប ទុក​ជា​លាយ‌លក្ខណ៍​អក្សរ​ផង។


ព្រម​ទាំង​បងប្អូន​របស់​គេ​ទាំង​នោះ គឺ​មាន​លោក​សេបា‌នា លោក​ហូឌា លោក​កេលី‌ថា លោក​ពេឡា‌យ៉ា លោក​ហាណាន


លោក​ហារីម លោក​ម្រេម៉ូត លោក​អូបា‌ឌា


ក្រុម​លេវី​មាន លោក​យេសួរ ជា​កូន​របស់​លោក​អសា‌នា លោក​ប៊ីនុយ​ពី​អំបូរ​ហេណា‌ដាដ លោក​កាឌ‌មាល


បន្ទាប់​មក មាន​លោក​ម្រេម៉ូត​ជា​កូន​របស់​លោក​អ៊ូរី‌យ៉ា និង​ជា​ចៅ​របស់​លោក​ហាកូស ជួស‌ជុល មួយ​ផ្នែក​ទៀត ចាប់​ពី​មាត់​ទ្វារ​ផ្ទះ​របស់​លោក​អេលីយ៉ាស៊ីប រហូត​ដល់​កៀន​របង​ផ្ទះ។


បន្ទាប់​មក​ទៀត មាន​លោក​ប៊ីនុយ ជា​កូន​របស់​លោក​ហេណា‌ដាឌ ជួស‌ជុល​មួយ​ផ្នែក​ទៀត ចាប់​ពី​ផ្ទះ​របស់​លោក​អសា‌រា រហូត​ដល់​ជ្រុង និង​រហូត​ដល់​មុម​កំពែង។


នៅ​ក្បែរ​ពួក​គេ​មាន​លោក​ម្រេម៉ូត ជា​កូន​របស់​លោក​អ៊ូរី‌យ៉ា និង​ជា​ចៅ​របស់​លោក​ហាកូស ជា​អ្នក​ជួស‌ជុល។ នៅ​ក្បែរ​នោះ មាន​លោក​មស៊ូ‌ឡាម ជា​កូន​របស់​លោក​បេរេ‌គា និង​ជា​ចៅ​របស់​លោក​មសេ‌សាបេល។ បន្ទាប់​មក មាន​លោក​សាដុក ជា​កូន​របស់​លោក​បាណា។


លោក​យេសួរ លោក​បានី លោក​សេរេ‌ប៊ីយ៉ា លោក​យ៉ាមីន លោក​អ័ក‌គូប លោក​សាប‌ថាយ លោក​ហូឌា លោក​ម៉ាសេ‌យ៉ា លោក​កេលី‌ថា លោក​អសា‌រា លោក​យ៉ូសា‌បាដ លោក​ហាណាន លោក​ពេឡា‌យ៉ា និង​ក្រុម​លេវី បក​ស្រាយ​ក្រឹត្យ‌វិន័យ​ពន្យល់​ប្រជា‌ជន ហើយ​ប្រជា‌ជន​ឈរ​នៅ​ទី​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម