Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 3:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 នៅ​ជាប់​នឹង​ពួក​លោក មាន​ម្រេម៉ូត ជា​កូន​របស់​អ៊ូរី‌យ៉ា និង​ជា​ចៅ​របស់​ហាកូស បាន​ជួស‌ជុល។ នៅ​ជាប់​នឹង​អ្នក​ទាំង​នោះ មាន​មស៊ូ‌ឡាម ជា​កូន​របស់​បេរេគា និង​ជា​ចៅ​របស់​មសេ‌សាបេល បាន​ជួស‌ជុល។ នៅ​ជាប់​នឹង​អ្នក​ទាំង​នោះ មាន​សាដុក ជា​កូន​របស់​ប្អាណា បាន​ជួស​ជុល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 នៅ​ក្បែរ​ពួក​គេ​មាន​លោក​ម្រេម៉ូត ជា​កូន​របស់​លោក​អ៊ូរី‌យ៉ា និង​ជា​ចៅ​របស់​លោក​ហាកូស ជា​អ្នក​ជួស‌ជុល។ នៅ​ក្បែរ​នោះ មាន​លោក​មស៊ូ‌ឡាម ជា​កូន​របស់​លោក​បេរេ‌គា និង​ជា​ចៅ​របស់​លោក​មសេ‌សាបេល។ បន្ទាប់​មក មាន​លោក​សាដុក ជា​កូន​របស់​លោក​បាណា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 បន្ទាប់​ពី​ពួក​នោះ ម្រេម៉ូត ជា​កូន​អ៊ូរីយ៉ា ដែល​ជា​កូន​ហាកូស គាត់​ក៏​ជួស‌ជុល ហើយ​បន្ទាប់​នឹង​គាត់មាន​មស៊ូឡាម ជា​កូន​បេរេគា ដែល​ជា​កូន​មសេ‌សាបេល គាត់​ជួស‌ជុល ហើយ​បន្ទាប់​ពី​គាត់​មាន​សាដុក ជា​កូន​ប្អាណា​បាន​ជួស‌ជុល

សូមមើលជំពូក ចម្លង

អាល់គីតាប

4 នៅ​ក្បែរ​ពួក​គេ​មាន​លោក​ម្រេម៉ូត ជា​កូន​របស់​លោក​អ៊ូរី‌យ៉ា និង​ជា​ចៅ​របស់​លោក​ហាកូស ជា​អ្នក​ជួស‌ជុល។ នៅ​ក្បែរ​នោះ មាន​លោក​មស៊ូ‌ឡាម ជា​កូន​របស់​លោក​បេរេ‌គា និង​ជា​ចៅ​របស់​លោក​មសេ‌សាបេល។ បន្ទាប់​មក មាន​លោក​សាដុក ជា​កូន​របស់​លោក​បាណា។

សូមមើលជំពូក ចម្លង




នេហេមា 3:4
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណែក​កូន​ចៅ​ពួក​សង្ឃ​មាន កូន​ចៅ​ហា‌បាយ៉ា កូន​ចៅ​ហាកូស កូន​ចៅ​បារស៊ី‌ឡាយ (ដែល​យក​កូន​ស្រី​របស់​បារ‌ស៊ីឡាយ ជា​អ្នក​ស្រុក​កាឡាត​ធ្វើ​ជា​ប្រពន្ធ ហើយ​ក៏​ត្រូវ​ហៅ​តាម​ឈ្មោះ​គេ)។


នៅ​ថ្ងៃ​ទី​បួន យើង​ថ្លឹង​ប្រាក់ មាស និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ប្រគល់​ដល់​ដៃ​សង្ឃ​ម្រេម៉ូត ជា​កូន​របស់​អ៊ូរី‌យ៉ា នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង ហើយ​នៅ​ជា​មួយ​លោក មាន​អេលា‌សារ ជា​កូន​ភីនេ‌ហាស ព្រម​ទាំង​មាន​យ៉ូ‌សាបាឌ ជា​កូន​យេសួរ និង​ណូ‌អាឌា ជា​កូន​ប៊ីនុយ ជា​ពួក​លេវី នៅ​ជា​មួយ​ដែរ។


ប៊ូននី អាសកាឌ បេបាយ


មសេ‌សាបេល សាដុក យ៉ាដួរ


មស៊ូ‌ឡាម អ័ប៊ីយ៉ា មីយ៉ា‌មីន


បន្ទាប់​ពី​គាត់ មាន​ម្រេម៉ូត កូនរបស់​អ៊ូរីយ៉ា និង​ជា​ចៅ​របស់​ហាកូស បាន​ជួស‌ជុល​មួយ​ផ្នែក​ទៀត ចាប់​តាំង​ពី​ទ្វារ​ផ្ទះ​របស់​អេលី‌យ៉ាស៊ីប រហូត​ដល់​ចុង​ផ្ទះ​របស់​លោក។


កូន​ចៅ​របស់​សេណាអា​នាំ​គ្នា​សង់​ទ្វារ​ត្រី។ គេ​បាន​ដាក់​ធ្នឹម និង​ដាក់​សន្លឹក​ទ្វារ ព្រម​ទាំង​គន្លឹះ និង​រនុក។


បន្ទាប់​ពី​គាត់ មាន​ហាណានា ជា​កូនរបស់​សេលេមា និង​ហានូន ជា​កូន​ទី​ប្រាំមួយ​របស់​សាឡាប បាន​ជួស‌ជុល​មួយ​ផ្នែក​ទៀត។ បន្ទាប់​ពី​គាត់ មាន​មស៊ូ‌ឡាម ជា​កូន​របស់​បេរេគា បាន​ជួស‌ជុល​ផ្នែក​ដែល​នៅ​ទល់​មុខ​នឹង​បន្ទប់​របស់​គាត់។


នៅ​ជាប់​នឹង​អ្នក​ទាំង​នោះ មាន​ពួក​ត្កូអា​បាន​ជួស‌ជុល ប៉ុន្ដែ ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​របស់​គេ មិន​បាន​ចូល​រួម​ធ្វើ​ការ​តាម​ពួក​មេ​ដឹក​នាំ​របស់​ខ្លួន​ឡើយ។


ដ្បិត​មាន​មនុស្ស​ជា​ច្រើន​នៅ​ស្រុក​យូដា ជាប់​ពាក់​ព័ន្ធ​ជាមួយ​គាត់​ដោយ​សារ​ពាក្យ​សម្បថ ព្រោះ​គាត់​ជា​កូន​ប្រសា​របស់​សេកានា ជា​កូន​របស់​អើរ៉ាស ហើយ​យ៉ូ‌ហា‌ណាន​ជា​កូន​ប្រុស​របស់​គាត់ បាន​យក​កូន​ស្រី​របស់​មស៊ូ‌ឡាម ជា​កូន​របស់​បេរេគា ធ្វើ​ជា​ប្រពន្ធ។


ខាង​ពួក​សង្ឃ មាន​កូន​ចៅ​ហាបាយ៉ា កូន​ចៅ​ហាគូស កូន​ចៅ​បារស៊ី‌ឡាយ (ដែល​បាន​យក​កូន​ស្រី​របស់​បារស៊ី‌ឡាយ នៅ​ស្រុក​កាឡាត ធ្វើ​ជា​ប្រពន្ធ ហើយ​ក៏​ត្រូវ​ហៅ​តាម​ឈ្មោះ​របស់​គេ)។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម